គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អង្គភាពធ្វើការងារលើវិស័យព័ត៌មានចំនួន ៣២ រៀបចំដោយ សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ប្រារព្ធពិធីចុះអនុស្សារណៈកិច្ចព្រមព្រៀង សហប្រតិបត្តិ ការយោគយល់គ្នា ផ្តោតលើ ៧ចំនុចធំៗ

អង្គភាពធ្វើការងារលើវិស័យព័ត៌មានចំនួន ៣២ រៀបចំដោយ សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ប្រារព្ធពិធីចុះអនុស្សារណៈកិច្ចព្រមព្រៀង សហប្រតិបត្តិ ការយោគយល់គ្នា ផ្តោតលើ ៧ចំនុចធំៗ

ភ្នំពេញ ៖ អង្គភាពធ្វើការងារលើវិស័យព័ត៌មានចំនួន ៣២ រៀបចំដោយសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ប្រារព្ធពិធីចុះអនុស្សារណៈកិច្ចព្រមព្រៀងសហប្រតិបត្តិការយោគយល់គ្នា ផ្តោតលើ ៧ចំនុចធំៗ ។

ពិធីនេះដែរនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល នៅទីស្នាក់ការកណ្ដាល សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ដែលមានទីស្នាក់ការ ស្ថិតនៅបុរីជូរី ផ្ទះលេខ BE ផ្លូវលេខ ០៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមាសភាពដែលត្រូវចូលរួមក្នុងកម្មវិធីនោះរួមមាន ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព និងឯកឧត្តមលោកជំទាវ ជាភ្ញៀវកិត្តិយស មកពី ប្រធានគណបក្សនយោបាយមួយចំនួន អស់លោក លោកស្រី ជាភ្ញៀវកិត្តិយស ព្រមទាំង ចាងហ្វាងការផ្សាយ និពន្ធនាយក និពន្ធនាយករង ដែលជាថ្នាក់ដឹកនាំគ្រប់គ្រងអង្គភាពចំនួន ៣២ រូប ផ្សេងទៀត។

ខ្លឹមសារ ៧ ចំណុចធំៗនៅអនុសារណៈរួមមាន ៖

១-ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យភាពរបស់ភាគីសម្ព័ន្ធភាពរៀងៗខ្លួន។
២-រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត លុបបំបាត់ប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាពនិងសន្តិសុខសង្គមឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ជឿនលឿន។
៣-ចូលរួមផ្សព្វផ្សាយវឌ្ឍនភាពនិងការអភិវឌ្ឍ សមិទ្ធផលផ្សេងៗហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
៤-ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយឲ្យបានផុសផុលលើវិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យគមនាគមន៍ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ពិសេសវិនិយោគិនអន្តរជាតិ។
៥-គោរពអនុវត្តដោយស្មោះត្រង់និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាពនិងកិច្ចសហប្រតិបត្តិការជួយគាំទ្រគ្នាទៅវិញទៅមក។
៦-កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។ក្នុងករណីមានបញ្ហាចោទឡើងត្រូវចាត់តាំងតំណាងចូលរួមពិភាក្សាដោះស្រាយបញ្ហាដោយសន្តិវិធី។
៧-បើកទូលាយសម្រាប់អង្គភាពសារព័ត៌មានស្របច្បាប់ផ្សេងទៀត ដែលគាំទ្រនិងមានបំណងចូលរួមសហប្រតិបត្តិការក្នុងសម្ព័ន្ធភាព តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។

មានមតិសំណេះសំណាលក្នុងកម្មវិធីនោះដែរឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានមានប្រសាសន៍បង្ហាញអំពីគោលបំណងសំខាន់ៗរបស់សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ដែលមានតម្កល់ក្នុងលក្ខន្តិកៈក្រសួងមហាផ្ទៃ ក្នុងនោះផ្ដោតលើសកម្មភាព ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រមសីលធម៌ ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងការធ្វើកិច្ចការមនុស្សធម៌ក្នុងសង្គមផ្សេងៗ ។ល។

ឯកឧត្តមប្រធានក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យព័ត៌មានជាចំណុចអាទិភាពមួយដ៏សំខាន់មិនអាចខ្វះបាន។

ឯកឧត្តមបានបន្ថែមទៀតថា វិស័យសារព័ត៌មានគឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្ដែងនៅក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសដោយផ្អែកលើមុខងារសំខាន់ៗរួមមាន ទី១.ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ។ទី២.ជាអ្នកផ្ដល់ព័ត៌មានពិតនិងលឿនរហ័សពីលើទៅក្រោមនិងពីក្រោមទៅលើ។ទី៣. ជាអ្នកផ្ដល់ព័ត៌មានបែបអប់រំនិងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋនិងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល។ទី៤.ជាអ្នកឃ្លាំមើលនិងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់។ទី៥. ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្ដល់ព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាពនិងជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឲ្យការអភិវឌ្ឍន៍សង្គមឋានៈដែលព័ត៌មានក្លែងក្លាយគឺជាថ្នាំពុលសង្គមទៅវិញ។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា អ្នកសារព័ត៌មានបានរួមចំណែកយ៉ាងច្រើនក្នុងការផ្សព្វផ្សាយរឿងរ៉ាវល្អៗអំពីសង្គមកម្ពុជាទាំងវិស័យទេសចរណ៍ សេដ្ឋកិច្ច សង្គមកិច្ចនិងទូរគមនាគមន៍ ដូច្នេះត្រូវរួមគ្នាផ្សព្វផ្សាយរឿងរ៉ាវល្អៗអំពីកម្ពុជាអោយបានច្រើននិងកាត់បន្ថយការផ្សព្វផ្សាយភាពអសកម្មមួយចំនួនដែលធ្វើឲ្យកម្ពុជាខូចមុខមាត់លើឆាកអន្តរជាតិ។

ឯកឧត្តមក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការចងសម្ព័ន្ធភាពរវាងអង្គភាពព័ត៌មានទាំងអស់ជាមួយនឹងសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពដូច្នេះសេរីភាពសារព័ត៌មានត្រូវបានផ្ដល់ជូនយ៉ាងពេញលេញ។យើងនឹងរួបរួមគ្នាដើម្បីធ្វើកិច្ចការមនុស្សធម៌រួមគ្នា និងរួមគ្នាផ្សព្វផ្សាយព័ត៌មាន អភិវឌ្ឍន៍និងសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលដែលជាផ្លែការនៃសុខសន្តិភាព ៕IMG_20250317_073959_362 IMG_20250317_073945_228 IMG_20250317_073940_550 IMG_20250317_073933_072 IMG_20250317_073929_630 IMG_20250317_073923_441 IMG_20250317_073918_307 IMG_20250317_073912_046 IMG_20250317_073907_480 IMG_20250317_073901_411

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |