គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជេីញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ​ ក្នុង​សង្កាត់​ព្រះស្រែ

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជេីញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ​ ក្នុង​សង្កាត់​ព្រះស្រែ

កំពង់​ស្ពឺ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​សង្កាត់​ព្រះស្រែ​ បាន​អញ្ជើញ​ជាអធិបតី​ ក្នុង​កម្មវិធី​វេទិកា​សាធារណៈ​ ដេីម្បី​ត្រួតពិនិត្យ​ គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​បញ្ជកោណ​ ដំណាក់កាលទី១​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រះ​ស្រែ​ ក្រុង​ឧត្ដុង្គ​ម៉ែជ័យ​ ខេត្ត​កំពង់ស្ពឺ​ នាព្រឹក​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៥​ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ អភិបាល​រងក្រុង​ មន្រ្ដី​ជំនាញ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញក្រុង​ និង​ប្រជាពលរដ្ឋ​សរុប​ជាង​ ៣០០នាក់។

ក្នុងឱកាស​វេទិកា​សាធារណៈ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​ថ្លែង​អំណរគុណ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ និងយក​ចិត្ត​ទុកដាក់​ចូលរួម​ជួយ​ដោះស្រាយ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ភូមិទាំង​៥​ នៃ​សង្កាត់​ព្រះស្រែ​។

ឯកឧត្ដម​ បាន​បន្ដថា​ បញ្ហា​នានា​ សូមឱ្យ​ប្រជាពលរដ្ឋ​ ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​ស្វែងរកដំណោះស្រាយ​ ហេីយ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ យកចិត្ត​ទុកដាក់ឱ្យបានខ្ពស់លេីបញ្ហា​ សុខភាព​ បរិស្ថាន​រស់នៅ​ ការ​ទុកដាក់​សំរាម​ និងការកាត់​បន្ថយ​ការប្រេីប្រាស់​ថង់​ប្លាស្ទិក​ និង​ចូលរួម​កាត់​បន្ថយ​ឱ្យ​បាន​នូវ​ផលប៉ះពាល់​ នៃ​ការ​ដុត​សំណល់​ប្លាស្ទិក​។

ឯកឧត្ដម​ បាន​គូសបញ្ជាក់​ទៀតថា​ អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ ត្រូវ​តែធ្វើ​ឱ្យ​បាន​ និង​អនុវត្ត​ឱ្យ​ភូមិឃុំ​ មាន​សុវត្ថិភាព​ ដេីម្បី​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ ទទួលបាន​សុខសុវត្ថិភាព​ និង​គ្មាន​បញ្ហា​គ្រឿងញៀន​ ដែល​បំផ្លាញ​សង្គម​ជាតិ​៕IMG_20250319_231226_946 IMG_20250319_231227_368 IMG_20250319_231227_264 IMG_20250319_231226_959 IMG_20250319_231227_386 IMG_20250319_231227_292 IMG_20250319_231227_070 IMG_20250319_231226_554 IMG_20250319_231226_740 IMG_20250319_231227_080 IMG_20250319_231219_422 IMG_20250319_231218_571 IMG_20250319_231218_709

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |