គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកជំទាវ មាស ច័ន្ទធីតា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការ​កែ​សម្រួល​បញ្ចប់​លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម

លោកជំទាវ មាស ច័ន្ទធីតា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការ​កែ​សម្រួល​បញ្ចប់​លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម

បៃលិន៖​ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការ​កែ​សម្រួល​បញ្ចប់​លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម​ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តប៉ៃលិន។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖​ ពិភាក្សាប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ និង​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយ ផ្ទៀងផ្ទាត់ រោងចក្រ និងសិប្បកម្ម​ ព្រមទាំង​ជាការចែករំលែកចំណេះដឹងស្ដីពី លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ រោងចក្រ និងសិប្បកម្ម ក្នុងចំណោមអ្នកពាក់ព័ន្ធ។

គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំដោយនាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន ហេីយមានការចូលរួមពីលោក លោកស្រី នាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ហែម ឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តប៉ៃលិន មន្ទីរពាក់ព័ន្ធ ប្រតិបត្តិករវិស័យរោងចក្រ សិប្បកម្ម និងមន្ត្រីនៃមន្ទីរបរិស្ថានរាជធានី ខេត្ត សរុបចំនួន ១៥០នាក់៕IMG_20250321_110220_204 IMG_20250321_110220_364 IMG_20250321_110220_295 IMG_20250321_110220_564 IMG_20250321_110220_073

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |