គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកឧកញ៉ា សឹង្ហ សំអុល កំពុងតែរីកថ្លើមក្នុងការដឹកជញ្ជូនឈើ មិនខ្វល់ការខូចខាតផ្លូវថ្នល់

លោកឧកញ៉ា សឹង្ហ សំអុល កំពុងតែរីកថ្លើមក្នុងការដឹកជញ្ជូនឈើ មិនខ្វល់ការខូចខាតផ្លូវថ្នល់

ខេត្តមណ្ឌលគីរី ៖ តាមការសង្កេតក្រោយការ ដឹកជញ្ជូនឈើត្រូវដេញថ្លៃ បានរបស់ក្រុមហ៊ុន(D.T.C )កន្លងមកសកម្មភាព
ដឹក ជញ្ជូន ឈើតាមរថយន្តយក្សយីឌុប នៅតែមានដឹកបន្តដដែលគ្រាន់ តែខុសគ្នាពីដឹកជញ្ជូនរបស់ ក្រុមហ៊ុន(d.t.c)តែប៉ុណ្ណោះ។
តាមផ្លូវចេញពីក្រុមហ៊ុន (ម៉ាសស្ទ័រខេសាន់) គេសង្កេតឃើញប្រភេទរថយន្តយីឌុប ដឹកឈើប្រភេទជន្លុងម្រេចកាត់ ចំកណ្តាលទី ប្រជុំជន
ស្រុកកោះញែក យកទៅផ្គត់ផ្គង់ឲ្យក្រុមហ៊ុន(វ៉ូលបាយអូ) វិនិយោគលើដំណាំម្រេចលើផ្ទៃ ដីចំនួន៥០.០០ហិចតាមាន ទីតាំងនៅក្នុងឃុំពូជ្រៃ
ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
ក្រោយពេលដំណើរការ ដឹកជញ្ជូនឈើលេខ០១ជាង ០៥ម៉ឺនម៉ែត្រគូបចេញ ពីទីតាំងក្រុមហ៊ុន (ម៉ាស់ស្ទ័រខេសាន់) ស្ថិតនៅ ក្នុងភូមិ
សាស្ត្រឃុំ សុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី ជាពិសេសជាឈើត្រូវបានប្រមូលពី បណ្តាក្រុមហ៊ុនផ្សេង មកផ្ញើទុក នៅ ក្រុមហ៊ុន
ខាងលើដែលគណៈកម្មការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើដែលមានឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខាជាប្រធាន និងក្រោយមក
ត្រូវបានក្រុមហ៊ុន(D.T.C)របស់ លោកឧកញ៉ា(ល័ក្ខ)ដេញថ្លៃបានពីរាជរដ្ឋាភិបាលក្នុងនោះដែរឈើទាំងអស់ក៍ត្រូវបានដឹកចេញពី ទឹកដី
ក្រុមហ៊ុន(ម៉ាស់ស្ទ័រខេសាន់)រួចរាល់ហើយកាលពីដើមឆ្នាំ២០១៧កន្លងទៅ ។
ប្រភពដាច់ដោយឡែកមួយទៀតបានអះអាងថា ក្នុងសកម្មភាពដឹកជញ្ជូនឈើ ចេញពីក្រុមហ៊ុន(ម៉ាស់ស្ទ័រខេសាន់)នេះមិនមែនដឹកត្រឹមឈើ
ជន្លុងម្រេចមកកាន់ទីតាំងក្រុមហ៊ុន(វ៉ូបាយអូ)ដែលមានទីតាំងនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរីតែប៉ុណ្ណោះទេ។ ប៉ុន្តែឈើប្រភេទ
សុក្រំ គគីរ ផ្ចឹក ដែលគេអារជ្រៀគជាគ្រឿងត្រូវបានដឹកចេញពីក្រុមហ៊ុនខាងលើ ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅតំបន់ផ្សេងទៀតផងដែរ។

ប្រភពថ្មីមួយទៀតដែលភ្នាក់ងារសារព័ត៌មានទទួលបានគឺបច្ចុប្បន្ននេះក្រុមហ៊ុនម៉ាស់ស្ទ័រខេសាន់ដែលមាន លោក ឧកញ៉ាសឹង្ហ សំអុល ជានាយកក្រុមហ៊ុនបាននឹងកំពុងឲ្យឈ្មោះ(ម៉ុក) ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិទី០១ ឃុំស្រែសង្គម ស្រុកកោះញែកកែនប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើជញ្ជូនរណាយន្តតាមមធ្យោបាយកាឡេថងនិងមនុស្សម្នាជាច្រើនចូលទៅកាប់ឈើដែលសេសសល់ជិត ក្បែរ បរិវេណដីក្រុមហ៊ុនអារជ្រៀកជាឈើគ្រឿងលក់ឲ្យក្រុមហ៊ុនលោកដោយឲ្យបុគ្គលឈ្មោះ(ម៉ុក)ជាអ្នកចាត់ចែងទូទាត់ថវិការ និង ដឹកឈើចូលក្រុមហ៊ុន ដោយប្រភេទឈើសុក្រំក្នុងមួយម៉ែត្រគូបតំលៃ៣៥០.០០០រៀល និង ប្រភេទផ្ចឹក គរគីតំលៃ៤៥០.០០០រៀលក្នុងមួយម៉ែត្រគូបផងដែរ។ប្រភពដដែលនៅបានបញ្ជាក់ទៀរថា កាលពីរដូវប្រាំងដើមឆ្នាំ២០១៧គេឃើញ មានរថយន្តប្រភេទយក្សយីឌុបនៅក្នុងបរិវេណក្រុមហ៊ុនមានមិនតិចជាង៦០ទៅ៧០គ្រឿងទេ ចេញចូលដឹកឈើពីទីនេះយកទៅក្រៅ និងមកទល់ពេលនេះក៍នៅមានរថយន្ត ប្រភេទនេះទុកចោលក្នុងក្រុមហ៊ុនដោយមិនអាចធ្វើចរាចរណ៍កើតដោយស្ថានភាពផ្លូវពិបាកពេកព្រោះមានភ្លៀងធ្លាក់ខ្លាំងនិង ច្រើនលើសលប់។តាមប្រភពពីដៃជើងលោកឧកញ៉ា សឹង្ហ សំអុល បានឲ្យដឹងថា ក្រុមនេះបាននិងកំពុងប្រើឈ្មោះមន្ត្រីជាន់ខ្ពស់នៃខុទ្ទកាល័យសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដើម្បីបិទបាំង និងគំរាម មន្ត្រីជំនាញ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថែមទៀត។គួរឲ្យកត់សំគាល់នោះបទល្មើសព្រៃឈើ នៅតែមានដដែល ទួរយ៉ាងដូចជាករណីបទល្មើសដ៏កក្រើកមួយកើតឡើងនៅចំណុច (អូរហ៊ុច)ស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរីអញ្ចឹង។បើយោងតាមប្រភពចុងក្រោយនេះឮថាលោក ឧកញ៉ា សឹង្ហ សំអុល រៀបចំដាក់កញ្ចប់ដាក់ខែ ដល់ស្ថាប័នមួយចំនួនសំរាប់ការបិទបាំងនូវបទល្មើសក្នុងកាតដឹជញ្ជូនឈើលើស ដែលច្បា់បានកំណត់។ ពាក់ព័ន្ធករណីខាងលើ លោក ឧកញ៉ា សឹង្ហ សំអុល មិនអាចសុំបក បំភ្លឺបានទេ ពីព្រោះគ្មានលេខទូរស័ព្ទ។( គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ)៕ដោយ៖ ក្រុង សែនមនោរម្យ001

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |