ខេត្តឧត្តរមានជ័យៈ សព្វថ្ងៃមានមេឈ្មួញដុះស្លែ រកស៊ីឈើជើងខ្លាំងមិនខ្លាចសមត្ថកិច្ទឡើយមេឈ្មួញឈើដុះស្លែ ឈ្មោះ តា ប៉ាវ លេចមុខ មកមួយទៀតហើយសង្ស័យសមត្ថកិច្ទ ជំនាញ ត្រូវថ្នាំសណ្ដំហើយមើលទៅ។ប្រភពពីប្រជាពលរដ្ឋនៅក្នុង ខេត្ត ឧត្តរមានជ័យ បាននិយាយថា តាប៉ាវ នៅរកស៊ីឈើ ដដែលស្ថិតនៅក្នុងភូមិ ត្រាំប៉ោង ឃុំ ព្រះប្រឡាយ ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ បទល្មើសព្រៃឈើកើតមានហូរហែនៅតែមិនទាន់ធ្វើការបង្ក្រាប បានអស់នៅឡើយនោះទេ ហើយទោះបីជាអ្នកសារព័ត៌មាន ធ្វើការផ្សព្វផ្សាយ ជាច្រើនករណី ដែលទាក់ទង ទៅ នឹង បទល្មើស ព្រៃឈើយ៉ាងណាក៏ដោយ ក៏នៅតែមានជនមួយក្ដាប់តូច នៅតែប្រព្រឹត្តនៅឡើយ បើទោះបីជា សម្ដេច តេជោ ហ៊ុន សែន បានប្រកាសប្រាប់នាពេលថ្មីៗនេះ ក៏ដោយតាមការជាក់ស្ដែង មេឈ្មួញដុះស្លែដែលអ្នកផង បាន (ហៅ) ថា ឈ្មោះ តា ប៉ាវ ដែលកំពុងតែ សម្រុក ទិញឈើ ប្រភេទ លេខ(២)ហើយបានយកមកទុកនៅផ្ទះ ធុយ និងរបស់គាត់ ឈ្មោះ តា ប៉ាវ ជាច្រើនកន្លែង ផ្សេងទៀត រង់ចាំរថយន្ដ មកដឹកឈើចេញទៅដើម្បីយកទៅចែកចាយ តាមបណ្ដាខេត្តផ្សេងៗ
ដោយគ្មានខ្លាចក្រែង ច្បាប់បន្ដិចសោះឡើយ។
តាមប្រភេពពីប្រជាពលរដ្ឋ បានលើកឡើងថា មេឈ្មួញឈើ តាប៉ាវ នេះដឹកស្ទើរ តែរៀងរាល់សប្ដាហ៍ មិនដែលឃើញ មានសមត្ថកិច្ទជំនាញនិងអាជ្ញាធរណាចុះទៅធ្វើការការបង្ក្រាបឡើយ នោះទេបន្ទាប់ពីពេលទៅថ្មីៗ កន្លងទៅនេះ ហើយបើសិនជាពលរដ្ឋតូចតាចនោះ មិនមានខ្សែនៅពីក្រោយខ្នងនោះទេ គឺមិនអាច ដឹកឈើនោះចេញបានទេ ទាំងអស់នេះគឺជាការ ផ្គើនទៅនឹង អនុសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន យ៉ាងពេញបន្ទុកតែម្ដង ចំពោះមន្ដ្រី រដ្ឋបាលព្រៃឈើរួចទាំងអាជ្ញាធរ មន្ដ្រី បរិស្ថានថែមទាំងសមត្ថកិច្ទជំនាញ បែរជាមិនព្រមធ្វើការបង្ក្រាប បណ្ដែតបណ្ដោយឲ្យ ក្រុមឈ្មួញ រកស៊ីឈើ គ្មានច្បាប់ទំលាប់ ដឹកឈើចេញយ៉ាងអនាធិបតេយ្យ ទៅចែកចាយ តាមបណ្ដោខេត្ត មួយចំនួនទៅវិញ គួរណា លោក ញ៉ែម ណាយវ៉ាន់ និងមន្ដ្រី បរិស្ថាន លោក ហោ លឹម ប្រធាន មន្ទឺរ
កសិកម្ម ខេត្តឧត្តរមានជ័យ គួរតែដុះក្អែល គាត់ម្ដងទៀតទៅទើបបាន៕ដោយ៖ រំដួលក្រុងសំរោង.