គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បទល្មើសកើតឡើងយ៉ាងពេញបន្ទុកដឹកនៅក្នុងព្រៃដឹកឆ្លងកាត់ស្នាក់ការបរិស្ថាន និង មេឈ្មួញឈើឈ្មោះរ៉ាត់ដឹកឈើជារៀងរាល់ថ្ងៃគ្មានមានសមត្ថកិច្ចណាបង្ក្រាបឡើយ.

បទល្មើសកើតឡើងយ៉ាងពេញបន្ទុកដឹកនៅក្នុងព្រៃដឹកឆ្លងកាត់ស្នាក់ការបរិស្ថាន និង មេឈ្មួញឈើឈ្មោះរ៉ាត់ដឹកឈើជារៀងរាល់ថ្ងៃគ្មានមានសមត្ថកិច្ចណាបង្ក្រាបឡើយ.

ខេត្តក្រចេះ ៖គំនឈើគ្រឿងប្រភេទលេខ០២ច្រើនកន្លែងដែលឈ្មួញបានអារច្រៀកចេញជា ៥x១៥
យកមកលាក់ទុកនៅក្នុងព្រៃយ៉ាងអនាធិប្បតេយ្យដើម្បីត្រៀមដឺកជញ្ជូនចេញមកចែកចាយបន្តទៅ ស្រុក
ក្រោមដែលស្ថិតនៅក្នុងភូមិ រលួស ឃុំ រលួស ស្រុក សំបូរ ខេត្ត ក្រចេះ បច្ចុប្បន្នត្រូវបានគេសង្ស័យថាមាន
មន្ត្រីមួយចំនួនកំពុងឃុបខិតគ្នាជាមួយឈ្មួញដែលរកស៊ីបទល្មើស ទាំងនេះហើយបានជាមិនមានការបង្ក្រាប
ដោយខ្លាចបាត់បង់ផលប្រយោជន៍ទង្វើដែលរួមគ្នាប្រព្រឹត្តនេះធ្វើអោយអន្តរាយនិងវិនាសសកម្មពៃ្រឈើដោយ
សារតែមេឈ្មួញកាប់បំផ្លាញមួយក្តាប់តូច ។ ជុំវិញទៅនិងបញ្ហាដែលបានលើកឡើងខាងលើនេះបើតាមមន្ត្រីតូច

តាចបានលួចបង្ហើប្រាប់អោយដឹងកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនោះថាបទល្មើសដែលកើតមាននៅ

ទឹកដីក្នុងភូមិសាស្រ្តខាងលើគឺមានជាហូរហែគ្មានពេលសំរាកនោះទេតែដោយឡែកគំនឈើនៅក្នុងព្រៃជាច្រើន

កន្លែងត្រូវបានកកស្ទះខណៈដែលមានថ្នាក់ដឹកនាំធំៗចុះមកធ្វើបុណ្យខួបអនុស្សាវរីយ៍ ០២ ធ្នូ នៅស្រុក ស្នួល

ទើបមន្ត្រីគ្រប់ស្ថាប័នទាំងនោះបានសហការគ្នាជួយលាក់បាំងមិនអោយឈ្មួញធ្វើសកម្មភាពឆ្លងកាត់ខ្លាចបែករឿង។
ពាក់ពន័ន្ធទៅនិងបទល្មើសដែលកើតមាននៅក្នុងព្រៃនេះផងដែររហូតមកដល់ពេលនេះគឺចាប់ផ្តើមធ្វើសកម្មភាពបន្ត
ទៀតដោយមិនមានសម្ថកិច្ចអើពើជាមួយបទល្មើសដែលកើតមាននៅក្នុងទឹកដីភូមិរលួសស្រែជិះនៅឡើយនោះទេ
តែទោះជាយ៉ាងណាក៏ដោយវាមិនអាចបង្ក្រាបទៅបានពីព្រោះជាឆ្នាំបាយរបស់សម្ថកិច្ចនិងជាផលប្រយោជន៍ដែល
សំខាន់បំផុតជាពិសេសនោះវាជាទំម្លាប់របស់មន្ត្រីឡីមឡឺមធ្វើអោយអន្តរាយបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ។
អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖( រំដួលក្រចេះ).

002 003 004 0011

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |