ខេត្តព្រះសីហនុ ៖ យោងប្រភពព័ត៌មានបានឲ្យដឹងថាលោកទុំណូអួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លារដើម្បីបានតូឡើងកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុនៅពេលដែលខ្លួនមានរឿងអាស្រូវពុករលួយព័ទ្ធជុំវិញខ្លួន នៅខេត្តប៉ៃលិននោះ។ប្រភពបន្តឲ្យដឹងថា លោកទុំណូបាននឹងកំពុងតែនិយាយអួតអាងការពាររឿងពុករលួយរបស់ខ្លួននៅខេត្តប៉ៃលិនអួតប្រាប់មន្ត្រីអោយដឹងថា លោកបានជះទឹកលុយទៅឲ្យលោក គុណ ញឹម ជាអគ្គនាយកគយនិងរដ្ឋាកររាប់រាប់ម៉ឺនដុល្លារដើម្បីតូបានតំណែងជាប្រធានសាខាគយខេត្តព្រះសីហនុនេះ។ចាប់តាំងពីអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាចាត់តាំងលោក ទុំ ណូ អោយក្លាយជាប្រធានសាខាគយ ខេត្តព្រះសីហនុ ជំនួសលោក យឹកយូ កាលណាមក តាមទិសដៅពាក្យដែលហៅថា ពង្រឹងប្រសិទ្ធិភាពប្រព័ន្ធការងារឲ្យមានកំណើនប្រសើររីកចំរើនលើការប្រមូលព័ន្ធជាងមុននោះ ក៏ដូចជាលុបបំបាត់អំពើពុករលួយក្នុង
កំណែទម្រង់គយនោះ ។
ផ្ទុយទៅវិញ ក្រុមមន្ត្រីស្ថាប័នពាក់ព័ន្ធដែលឈរជើងនៅក្រុងព្រះសីហនុដែរនោះបានបង្ហើបឲ្យដឹងលើកឡើងថាគេសង្កេតឃើញ ទំនិញគេចព័ន្ធរបស់ឈ្មួញធំៗនៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេងដូចមុនដដែលតាមដានមេគយចាស់ដែលមានស្រាប់ ហើយដែលអំពើពុករលួយ ជាខ្សែបណ្ដោយនេះគឺត្រូវបានលោកមេគយ ទុំ ណូ មិនបានកែប្រែឬលុបបំបាត់នោះទេ បែរជាកំពុងតែបន្តរួមដៃបន្តចាត់តាំងមន្ត្រីថ្នាក់ក្រោមចាស់ៗនោះឲ្យអនុវត្តបន្តដាក់ការប្រមូលលុយគ្មានវិក្ក័យប័ត្រពីក្រុមឈ្មួញនាំទំនិញខុសច្បាប់ និង បង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់រលក ផែស្ទឹងហាវ ផែកែវផុស។ដោយមិនគិតពីផែឯកជនតូចៗឬកំណែទម្រង់ក្នុងអង្គភាពគយដែលក្រសួងដាក់ចុះសូម្បីបន្ដិចណាសោះ។តាំងពីបានចូលកាន់តំណែងភ្លាមគឺមេសាខាគយ ទុំ ណូ មិនដែលខ្វល់ពីច្បាប់ទម្លាប់អ្វីទេ និយាយរួមគឺបានរឹតបន្ដឹងនិង ដាក់គំនាបមន្ត្រីអោយរាយការក្ដោបស្រង់ដើមពីប្រភពចំណូលខ្មៅលើគ្រប់ច្រកល្ហកទាំងអស់ដែលកន្លងមកក្រុមមន្ត្រីគយខិលខូចមួយចំនួនបានលាក់ចែកគ្នាទុកច្រកចូលហោប៉ៅផ្ទាល់ខ្លួន។ករណីរឹតបណ្ដឹងកាក់ល្អឹតរបស់លោកមេគយ ទុំ ណូ ជ្រកក្រោមលេសគោលនយោបាយកំណែទម្រង់គយយ៉ាងតក់ក្រហល់ក្រោមលេសល្មើសជាប្រធានសម្ងំស្រង់ដើមនេះបានក្លាយជាការប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំង និងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ព្រមទាំងហៅថា កំណែទម្រង់ផ្ទៃក្នុងរបស់លោកមេគយថ្មីកំពុងតែកកូរកកាយដោះដូរមន្ត្រីផ្ទៃក្នុងតាមតែទំនើងចិត្តមេគយ ទុំ ណូ នោះកើតមានការផ្ទេរដោះដូរជាបន្តបន្ទាប់ ដែលធ្វើឲ្យមន្ត្រីគយមួយចំនួនខ្លាចអស់តំណែងនោះឆក់ឱកាសចាយលុយមិនញញើត ក្នុងការរត់ការជ្រែ ឬដេញថ្លៃ ឡើងកាន់តំណែងល្អៗបាន។
ប្រភពបន្តថាពីមន្រ្តីគយក្រោនឃ្លៀក លោក ទុំ ណូ ប្រធាន សាខាគយ និង រដ្ឋាករ ខេត្តព្រះសីហនុ ទើបតែឡើងកាន់តំណែង ថ្មីៗជំនួសលោក យឹក យូ គួរឲ្យភ្ញាក់ផ្អើលបំផុតដោយសារតែ អំពើពុករលួយ និងវប្បធម៌ អន្តរាគមន៍ ក្នុងការតែងតាំងនិងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កំពុងកើតមានគេសង្កេតឃើញ មន្ត្រីគយមុខខ្លាញ់ៗ មួយចំនួន បានព្យាយាមចាយលុយ រាប់សិបដម៉ឺនដុល្លា ក្នុងការជ្រែឬដេញថ្លៃ ឡើងកាន់តំណែងល្អៗ បានដោយជោគជ័យ។ ប្រភពនោះបានបន្តឲ្យដឹងថាលោក ទុំ ណូ មានទំនាក់ទំនងល្អ ជាមួយឈ្មួញ ដ៏មានអំណាចម្នាក់ ដែលគេល្បីតៗគ្នាថា ឈ្មួញម្នាក់នោះ បានចែកហ៊ុន ជាមួយភរិយាមន្ត្រីគយ ជាន់ខ្ពស់ម្នាក់ ក្នុងការ
រកស៊ីនាំចូល ទំនិញខុសច្បាប់ និងគេចពន្ធ ហើយឮថា លោក ទុំ ណូ ទៅដល់ទីណា ក៏លេចមុខឈ្មួញម្នាក់នោះ ទៅប្រកបជំនួញ ម៉ៅការដឹកជញ្ជូនទំនិញ មិនដែលខានទេ។លោក ទុំ ណូ ធ្លាប់មានបទពិសោធន៍ ក្នុងការប្រមូលលុយ ពីអំពើគេចព័ន្ធ គួបផ្សំជាមួយ ការមានទំនាក់ទំនងល្អ ជាមួយក្រុមឈ្មួញ មានលុយ មានអំណាចផងនោះ គេជឿថាក្នុងតំណែងជា ប្រធានសាខាគយ ខេត្តព្រះសីហនុ ប្រកបដោយសក្តានុពល លោក ទុំ ណូ អាចប្រមូលលុយស្រង់ដើម បានយ៉ាងងាយស្រួល។ទោះបីប្រមុខរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ចំពោះការប្រមូលព័ន្ធគយចូលថវិកាជាតិយ៉ាងសំខាន់បំផុតកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៦រាជរដ្ឋាភិបាលបានចេញសេចក្កីសម្រេចមួយបង្កើតក្រុមការងារថ្នាក់ជាតិទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងថ្នាក់ខេត្តទទួលខុសត្រូវដោយចៅហ្វាយខេត្តដើម្បីធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគេចព័ន្ធនិងជម្រុញការប្រមូលព័ន្ធគយអោយបានកាន់តែប្រសើរឡើងផងដែរ។ហេតុដូច្នេះថ្នាក់ជាតិនិងថ្នាក់ខេត្តកុំមើលរំលងអោយសោះនូវច្រកមួយនេះធ្វើការទប់ស្កាត់អោយខាងតែបាន។សូមរម្លឹកថាលោក ទុំ ណូ អតីត ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិនបានបើកដៃឲ្យ ក្រុមឈ្មួញ នាំចូលទំនិញគេចព័ន្ធ និងទំនិញបង់ពន្ធមិនគ្រប់
ចូលតាមច្រកព្រំដែនអន្តរជាតិនិងច្រករបៀងនានាក្នុងខេត្តធ្វើអោយបាត់ចំណូលចូលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែៗដើម្បីជាថ្នូរនឹងផលប្រយោជន៍បក្ខពួករបស់ខ្លួន។លោកទុំណូធ្លាប់មានកំហុសបច្ចេកទេសក្នុងធ្វើឲ្យបាត់ចំណូលព័ន្ធគយយ៉ាងសន្ធឹកសន្ធាប់បែបនេះហើយ ទើបមន្ត្រីក្រោមឱវាទក្នុងខេត្តប៉ៃលិនបានអំពាវនាវឲ្យលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោកទុំណូ។
ពាក់ពន្ធ័ក្នុងការតែងតាំងផ្លាស់ផ្ដូរលោកទុំណូអតីតជាប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន ដែលមានរឿងអាស្រូវជាច្រើនក្នុងខេត្តប៉ៃលិន ទៅកាន់ជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ មានមន្ត្រីតូចតាចមួយចំនួនបានសំណូមពរ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដាក់ការស៊ើបអង្កេតករណីខាងលើនេះផងទាន។ទាក់ទងព័ត៌មានខាងលើគេហទំព័រព្រះវិហារយើងមិនអាចសុំការបកស្រាយពីលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ និងអ្នកពាក់ពន្ធ័មួយចំនួនទៀតបានមិនអាច
ទាក់ទងមូលហេតុដោយគ្មានលេខទូរស័ព្ទ៕ដោយលោកហង់