ខេត្តឧត្តរមានជ័យ លោក ស ថាវី អភិបាលនៃគណៈអភិបាល ខេត្ត ឧត្តរមានជ័យបាន បញ្ជាអោយមន្រ្តីជំនាញរដ្ឋបាលព្រៃឈើចាត់វិធានការទៅលើឃ្លាំងនឹងទីតាំងជ្រៀកឈើប្រណិតនៅស្រុកអន្លង់វែងក្រោយរដ្ឋបាលព្រៃឈើស្នើក្នុងការបង្ក្រាបព្រោះម្ទាស់ឃ្លាំងជិតប្រកាសឡើងឧត្តមសេនីយ៍ក្នុងខេត្តឧត្តរមានជ័យ ។ លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យនៅរសៀលថ្ងៃព្រហស្បតិ៍ ១០ រោច ខែ ពិសាខ ឆ្នាំ ចសំរឹទ្ធិស័ក ព.ស ត្រូវនឹងថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានបញ្ជាដាច់ខាតអោយជំនាញរដ្ឋបាលព្រៃឈើចាត់វិធានការក្ដៅទៅលើឃ្លាំងជ្រៀកនឹងស្តុបឈើប្រណិតប្រភេទធ្នង់មួយកន្លែងស្ថិតនៅភូមិ ស្លែងពណ៌ ឃុំ ត្រពាំងតៅ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ដែលជារបស់លោកវរះសេនីយ៍ឯកម្នាក់ ឈ្មោះ សៀង បំរើការងារនៅក្នុងកងពលធំលេខ(២លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យបានដាក់បទបញ្ជាអោយរដ្ឋបាលព្រៃឈើចាត់វិធានការក្ដៅគគុកទៅលើឃ្លាំងឈើប្រណិតរបស់បុគ្គលមានអំណាចខាងលើនេះ។ក្រោយពី លោកបានទទួលព័ត៍មានថាមាននាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើម្នាក់លោកឡីក សុជាតាបានទៅឈរខាងមុខឃ្លាំងឈើជាងកន្លះថ្ងៃហើយស្នើសុំទៅថ្នាក់លើរបស់ខ្លួនសុំធ្វើការបង្ក្រាប តែគ្មានការសហការពីអង្គភាពរបស់ខ្លួន។ទាល់តែ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យបានដាក់បទបញ្ជាក្ដៅគគុក ទើបលោកឡីក សុជាតា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័ធ្វើការបង្ក្រាបទីតាំងឃ្លាំងឈើបានដោយជោគជ័យ។និងធ្វើការរឹបអូសវត្ថុវតាងឈើប្រណិតប្រភេទធ្នង់បានយ៉ាងច្រើនលោក ឡីក សុជាតា បានអោយដឹងថានៅពេលលោកមកដល់ខាងមុខទីតាំងឃ្លាំងឈើប្រណិតខាងលើនៅវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី១០នេះរហូតដល់វេលាម៉ោងជាងមួយសៀលទើបមានកម្មកមកបើកទ្វារបងអោយចូលពិនិត្យ។លោកបន្ដថានៅពេលលោកទៅដល់ខាងមុខទ្វារបងមានឈ្មោះ សៀង នៅអង្គភាពកងពលធំលេខ(២)ហើយល្បីនិងប្រកាសឡើងឧត្តមសេនីយ៍ក្នុងពេលឆាប់ៗនេះនិងមានលោកធំជាច្រើននាក់ទៀតបានទូរស័ព្ទមកសុំអោយដកខ្លួនថយផងទាំងតេគំរាមផងក្នុងនោះបូករួមទាំងស្ថាប័នរបស់លោកផងដែរ។វត្ថុតាងឈើប្រណិតដែលសមត្ថកិច្ទរឹបអូសបានពីរទីតាំងឃ្លាំងស្ដុកខាងលើត្រូវបានសមត្ថកិច្ទប្រមូលបានខ្លះយកទៅរក្សារទុកនៅមន្ទីរកសិកម្មខេត្តឧត្តរមានជ័យនឹងជាច្រើនម៉ែត្រគូបទៀតនៅក្នុងឃ្លាំងដដែល។ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យស្វាគមន៍ចំពោះចំណាត់ការដ៏ត្រឹមត្រូវ របស់ លោក
អភិបាលខេត្តឧត្តរមានជ័យដោយបច្ចុប្បន្នក្រុមឈ្មួញកំពុងតែសប្បាយចិត្តក្នុងការដឹកជញ្ជូនឈើខុសច្បាប់។ប៉ុន្តែប្រជាពលរដ្ឋបាននិយាយថាសូមឲ្យ លោក ស ថា វី ធ្វើការបង្រ្កាបមេឈ្មួញដុះស្លែ ឈ្មោះ ង្វៀងធីម៉ាយ ហៅ យាយម៉ាយផង នឹង មេឈ្មួញឈើ ដុះស្លែ ឈ្មោះ រិទ្ធ ព្រមទាំងមានឈ្មួញជាច្រើនកំពុងធ្វើសកម្មភាពដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ហេតុអ្វីបានជា លោក អភិបាលមើលមិនឃើញ ឬមានអ្វីជាអាថ៌កំបាំង…?៕ដោយ ៖ (លោកសុខ សាវ៉េត).