ខេត្តព្រះសីហនុៈនៅថ្ងៃ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែ ធ្នូ គ.ស ២០១៧ វេលាម៉ោង11:15នាទីព្រឹក លោក អ៊ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខនិងពាំនាំយកអំណោយ នឹង ថវិការួមទាំងគ្រឿងឧបភោគបរិគោគមានដូចជា៖អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវយកទៅចែកជូនដល់កងរាជអាវុធហត្ថនឹងយុវជនបន្សាបគ្រឿងញៀននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។នៅក្នុងឳកាសនោះ ដែរ លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏បានថ្លែងអរគុណដល់លោក អភិបាលក្រុងព្រះសីហនុដែលតែងតែយកចិត្តទុកដាក់ដល់អង្គភាពរបស់លោក ៕(ដោយ៖ ហង់)
0
លោកអ៊ី សុខ ឡេងអភិបាលក្រុងព្រះសីហនុនិងក្រុមការងារអញ្ជើញចុះ សួរសុខទុក្ខយុវជនបន្សាបគ្រឿងញៀននៅទីបញ្ជាការកងរាជអាវុធខេត្តព្រះសីហនុ
Filed in: ព័ត៌មានសំខាន់ៗ