គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកសេសានខេត្តស្ទឹងត្រែង សមត្ថកិច្ច និង មន្រ្តីជំនាញជាប់ត្រគៀកស្តូក

បទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកសេសានខេត្តស្ទឹងត្រែង សមត្ថកិច្ច និង មន្រ្តីជំនាញជាប់ត្រគៀកស្តូក

ខេត្តស្ទឹងត្រែងៈតាមប្រភពពីជនជាតិដើមភាគតិចរស់ នៅក្នុងឃុំ ស្រែគរ ស្រុក សេសាន បានឲ្យដឹងទៀតថា
បច្ចុប្បន្នរោង សិប្បកម្មកែច្នៃ ឈើខុសច្បាប់មិនតិចជាង២០កន្លែងកំពុងដំណើរការ យ៉ាងរលូន ព្រោះមន្ត្រី
ជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធគិត តែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល
ក៏បានលើកឡើងដែរថា ប្រធានមន្ទីរបរិស្ថានខេត្ត ស្ទឹងត្រែង ក៏ដូចជាប្រធានមន្ទីរកសិកម្មនិងមេរដ្ឋបាលព្រៃ
ឈើខេត្ត ស្ទឹងត្រែង បានចាត់ទុកសិប្បកម្មកែច្នៃឈើខុសច្បាប់ក្នុងឃុំស្រែគរ ស្រុក សេសាន ជាប្រភពចំណូល
ដ៏សំខាន់របស់ពួកគេ ហេតុនេះហើយទើបពួកគេមិនចាត់វិធានការបង្ក្រាប។ ជាងនេះទៅទៀតរោងសិប្បកម្មខ្លះ
ត្រូវបានគេបើកធ្វើអាជីវកម្មនៅក្នុងផ្ទៃបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ តែម្តងហើយគ្មានមន្ត្រីជំនាញ
ឬ សមត្ថកិច្ចណាហ៊ានទៅក្បែររោងសិប្បកម្មទាំងនោះទេ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹកនាំ
ក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ព្រោះរោងសិប្បកម្មច្រើនកន្លែងក្នុងឃុំ ស្រែគរ ស្រុក
សេសាន កំពុងតែធ្វើឲ្យព្រៃសហគមន៍ ព្រៃការពារ និងព្រៃអភិរក្សក្នុងស្រុក សេសាន ត្រូវប្រឈមនឹងសេចក្ដីវិនាស។

002

តាមសេចក្ដីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំ ស្រែគរ ស្រុក សេសាន ខេត្ត ស្ទឹងត្រែង បានឲ្យដឹង

ថាបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់ ជាពិសេសនៅក្បែរទំនប់វារីអគ្គិសនីសេសានក្រោម២ មានសិប្បកម្មកែច្នៃឈើខុស
ច្បាប់ជាច្រើនកន្លែងកំពុងដំណើរការយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ការដែលក្រុមឈ្មួញ និង ក្រុមជន
ល្មើសបង្កើតរោងសិប្បកម្មកែច្នៃឈើមិនតិចជាង២០កន្លែងក្នុងឃុំ ស្រែគរ គឺមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើ
មន្ត្រីអាជ្ញាធរ មន្ត្រីបរិស្ថាន និង សមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ប្រការនេះកំពុងតែធ្វើឲ្យព្រៃឈើដែលនៅសេស
សល់ក្នុងស្រុកសេសាន ចៀសមិនផុតពីសេចក្ដីវិនាសក្នុងពេលឆាប់ៗខាងមុខនេះឡើយ ព្រោះរោងសិប្បកម្មជាច្រើន
កន្លែងកំពុងធ្វើសកម្មភាពកែច្នៃឈើជាគ្រោងទ្វារបង្អួច តុទូ និងគ្រឿងសង្ហារឹមផ្សេងៗដឹកចេញយ៉ាងរលូន។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ចាប់តាំងពីមានការផ្លាស់ប្ដូរ
តំណែងមេឃុំរួចមក គឺមេឃុំថ្មី បានបើកដៃឲ្យក្រុមឈ្មួញ ក្រុមជនល្មើស បង្កើតរោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង
ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា ម្ចាស់រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ទាំងនោះប្រមូលទិញ
ឈើប្រណីត ឈើប្រភេទលេខ១ ឈើប្រភេទលេខ២ ដែលពលរដ្ឋនិងក្រុមជនល្មើសកាប់ដឹកចេញពីព្រៃអភិរក្ស ព្រៃការពារ
និងព្រៃសហគមន៍ជាច្រើនកន្លែងក្នុងស្រុកសេសាន។ ចំណែកមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ
កំពុងសប្បាយប្រមូលលុយពីម្ចាស់រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ទាំងនោះយ៉ាងក្រអឺតក្រទមមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕
(បឋម)ដោយ៖ (រំដួលស្ទឹងត្រែង).

001 003

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |