ត្តក្រចេះ៖យប់ថ្ងៃ អាទិត្យ ៩ កើត ខែ ចែត្រ ឆ្នាំរកា នព្វស័ក ព.ស 2561 ត្រូវនឹងថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១០នឹង30នាទីយប់ មានក្បួនឡានសាំយ៉ុងដឹកឈើចំនួន ១០ ទៅ ២០ គ្រឿងចេញពីច្រក ក្រុមហ៊ុនដុងណៃ ឆ្លងកាត់ ភូមិ ភ្នំខៀវ ឃុំ អូរគ្រៀង ស្រុកសំបូរ ខេត្ត ក្រចេះ។ ក្រុមឡានរបស់មេឈ្មួញដ៏ល្បីឈ្មោះម្នាក់នេះ ដែលមានឈ្មោះ បោះសម្លេងយ៉ាងខ្លាំងមិនខ្លាចអ្នកណាទល់តែសោះកុំថាឡើយតែជំនាញសូម្បីតែ លោក
អភិបាលខេត្ត ក្រចេះក៏មិនខ្លាចដែរ។មេឈ្មួញរូបនេះបានបន្តទៀតថាបានជាខ្ញុំហ៊ានរត់ការ ឡានសាំយ៉ុងជាច្រើនព្រោះខ្ញុំបានបង់លុយឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នជំនាញដែលដាក់ទីស្នាក់កាតាមដងផ្លូវជាតិ លេខ៧ ៖ ទី មួយទីស្នាក់ការ ប៉េអឹម ៧១០ ទី៖ ២ ដូចជា មេព្រៃអូរគ្រៀងជាដើមនៅមានទីស្នាក់ការជាច្រើន។ល។ តាមប្រភពពីប្រជាពលរដ្ឋបាន
ខ្សឹបប្រាប់ថា ពេលដែលមេឈ្មួញធ្វើការដឹកជញ្ជូនឈើម្ដងៗសមត្ថកិច្ចតាមដងផ្លូវមិនឃើញមានការបង្ក្រាបបានម្តងណាឡើយ។ជាពិសេសគ្មានអស់លោកណាចេញមុខអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើឡើយ។គេតែងតែឃើញឡានសាំយ៉ុងចេញចេញរាល់ថ្ងៃហើយមន្រ្តីជំនាញអង្គុយរាប់ក្បាលឡានសាំយ៉ុងយកតែលុយប៉ុណ្ណោះ។ហើយតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាឡានសាំយ៉ុងទាំងនោះសូម្បីតែជំនាញរដ្ឋបាលព្រៃឈើដែលមានដូចជា សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ជាពិសេសជាងគេនោះនាយខណ្ឌ័រដ្ឋបាលព្រៃឈើក្រុង ក្រចេះតែម្ដងដែលបណ្ដោយឲ្យកូនចៅរបស់ខ្លួនអង្គុយចាំយកលុយជាថ្នូរមិនបង្ក្រាបជំនួញឈើខុសច្បាប់។ពាក់ពន្ធ័និងករណីខាងលើអ្នកសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីរដ្ឋបាលព្រៃឈើ អូរគ្រៀងបានទេ ពីព្រោះគ្មានលេខទូរសព្ទ័របស់លោក កែវ ចំណាន៕ដោយ៖(លោក គូន).
0
រថយន្តដឹកឈើជាច្រើនគ្រឿងចេញពីភ្នំខៀវ ឃុំ អូរគ្រៀង ស្រុក សំបូរ ខេត្ត ក្រចេះ
Filed in: ព័ត៌មានសំខាន់ៗ