គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មន្ត្រីនគរបាលស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ប្រកាស បដិសេធការចុះផ្សាយដោយគ្មានការពិតរបស់សង្គមហ្វេសបុកមួយ

មន្ត្រីនគរបាលស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ប្រកាស បដិសេធការចុះផ្សាយដោយគ្មានការពិតរបស់សង្គមហ្វេសបុកមួយ

ខេត្ត បន្ទាយមានជ័យៈក្រោយពីមាន ការចុះផ្សាយព័ត៌មានមួយនៅ សង្គមហ្វេសបុកមួយ ដែលបានសរសេរនៅភាពមិនប្រកតីដែលមានប្រាំបួនចំណុចរួមថែមទាំងមានការសន្និដ្ឌាន ដែលរបៀបសរសេរនេះចេញពីអ្នកជំនាញច្បាប់វាយប្រហារ មកលើការ ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ។ សារព័ត៌មានយើងបានសុំការបំភ្លឺពីលោកវរះសេនីយ៏ឯក អ៊ុំ សុផល ស្នងការរងដែលលោកបានបញ្ជាក់ប្រាប់សារព័ត៌មានថា រាល់កិច្ទការទូទៅទាំងអស់របស់ ស្នងការនគរបាល ខេត្ត បន្ទាយមានជ័យ ធ្វើឡើងក្រោមការប្រជុំពិគ្រោះយោបល់គ្រប់បណ្ដាលផែនទាំងអស់ចំណុះអោយស្នងការនគរបាលខេត្ត រួមទាំងបណ្ដាលអធិការក្រុងនឹងស្រុកចូលរួមសម្រេចកិច្ទការអ្វីមួយដែលបង្ហាញថាការសម្រេចកិច្ទការអ្វីមួយមិនមែនសម្រេចតែម្នាក់ឯងដោយលោកស្នងការខេត្តទេ។ម៉្យាងវិញទៀត សព្វថ្ងៃនេះកម្លាំងនគរបាលទូទាំងស្នងការមានការសាមគ្គីគ្នាជាធ្លុងមួយដោយពុំមានការបែកបាក់ឡើយ។ តែវាជារឿងធម្មតាទេនៅក្នុងអង្គភាពនិមួយៗវាមានកូនចៅក្រោមឳវាទមានការថ្នាំងថ្នាក់មកលើមេកោយអញ្ចឹងហើយ តែជាបុគ្គលទេ ពីព្រោះបុគ្គលនោះមិនអនុវត្តតាមគោលការណ៍ច្បាប់របស់មន្ត្រីនគរបាល។ដូចជាគ្រួសារមួយក៏តែងតែមានជម្លោះជៀសមិនផុតទេនៅក្នុងគ្រួសារ។តាមការបំភ្លឺពីមន្ត្រីនគរបាលជាច្រើនដែលសូមមិនបញ្ចេញឈ្មោះបានផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយសារព័ត៌មានយើងដោយអស់លោកទាំងនោះបានថ្លែងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម កម្លាំងទាំងអស់មានការសាមគ្គីគ្នាល្អណាស់។ហើយម៉្យាងទៀតមន្ត្រីនគរបាលទាំងអស់ពេញចិត្តនឹងចូលរួមចំណែកជាមួយលោកស្នងការលើការជួយកសាងផ្ទះជូនប្រជាពលរដ្ឋក្រីក្រ និង ការចូលរួមមនុស្សធម៌គ្រប់ទីកន្លែងដែលលោកស្នងការបានចុះដោយផ្ទាល់ជាមួយសហការីដើម្បីជួយប្រជាពលរដ្ឋដែលជួបការលំបាកដូចអស់លោកសារព័ត៌មានធ្លាប់បានឃើញនិងចុះផ្ទាល់ជាមួយលោកស្នងការរយៈកាលកន្លងមកស្រាប់។
ចំពោះករណីខាងលើ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានេះជ័យ បានមានប្រសាសន៍ថា ចំពោះព័ត៌មានខាងលើ លោកមានការសោកស្ដាយ ហើយលោកក៍បានសូមអធ្យាស្រ័យដល់សារព័ត៌មានថាពេលនេះកំពុងជាប់ប្រជុំនៅរាជធានីភ្នំពេញដោយមិនបានផ្ដល់បទសម្ភាសន៍ឲ្យអស់តាមការចង់របស់អ្នកសារព័ត៌មាន។ជាការពិតណាស់ក្នុងនាមលោកជាស្នងការមួយរូបពិតជាមានចិត្តសប្បុរសធម៌ណាស់ ជាពិសេស ជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួបនូវវិបត្តិផ្សេងៗ តែងតែឃើញវត្តមាន លោក ស្នងការ រួបទាំងមន្រ្តីក្រោមឳវាទ របស់លោកចុះជួយអន្តរាគមន៍ និង ការពារសន្តិសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និង សង្គមជាតិបានល្អប្រសើរថែមទ្វេដងទៀតផង។ជាងនេះទៅទៀត លោកស្នងការយកចិត្តទុកដាក់គ្រប់ពេលវេលាមិនដែលខកខានឡើយម្តងណាឡើយ៕ដោយ៖ ( ព្រះវិហារ )

001 002 003 004 005 006 007

 

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |