គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក អ៊ុយ វិត ប្រធានគយនិងរដ្ឋាករ ច្រកភ្នំដី ស្រុកសំពៅលូន បានបើកដៃឲ្យកូនចៅ ដាក់កុងត្រូលជជុះចាំយកលុយ

លោក អ៊ុយ វិត ប្រធានគយនិងរដ្ឋាករ ច្រកភ្នំដី ស្រុកសំពៅលូន  បានបើកដៃឲ្យកូនចៅ ដាក់កុងត្រូលជជុះចាំយកលុយ

ខេត្តបាត់ដំបង៖ ប្រភពបានទម្លាយចេញប្រជាពលរដ្ឋនិងនមន្រ្តីគយនៅក្រោមឃ្លៀករបស់ លោក អ៊ុយ វិត បានទម្លាយភាពលំបាកក្នុងការរកស៊ីនិងធ្វើការជាមួយជាយូរណាស់មកហើយទើបលួចប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាការដាក់កុងត្រូលជជុះរបស់មន្ត្រីគយក្រោមឳវាទដែរ ស្ថិតនៅត្រង់ចំណុច ភូមិវាលវង្ស ឃុំ តាស្ដា ស្រុក សំពៅលូន ខេត្តបាត់ដំបង។ប្រភពបន្តពីពលរដ្ឋដែររកស៊ីបន្តិចបន្តួចអាស្រ័យតាមដងផ្លូវដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារទាំងនោះបានលើកឡើងថាលោក អ៊ុយ វិត ប្រធានគយច្រកភ្នំដី ស្រុក សំពៅលូនបានកំពុងតែ ប្រើអំណាចអោយកូនចៅជំរិតយកលុយ ពីអ្នករត់តាក់ស៊ី អ្នកបើករថយន្តឈ្នួល ដឹកជញ្ជូនទំនិញ និង ពីឈ្មួញតូចតាចដោយគ្មានចេញវិក័យប័ត្រត្រឹមត្រូវឡើយ សូម្បីតែដឹកផ្លែឈើតិចតួចដឹកបន្លែទឹកក្រូចក៍មិនលើកលែងដែរ។ នៅពេលដឹកអីវ៉ាន់ចេញម្ដងៗត្រូវតែបង់លុយអោយទៅការិយាល័យនៅច្រក ហើយបានអាចយកទៅដាក់លើឡានបាន ចំណែកឯកុងត្រូលជជុះបស់មន្ត្រីគយដែរជាកូនចៅរបស់លោក អ៊ុយ វិត នៅចំណុច ភូមិឃុំខាងលើវិញមានមន្រ្តីគយ ៣ទៅ៤នាក់ស្ទាក់ចាំកាក់ឡានប្រជាពលរដ្ឋអោយចូលបង់លុយតាមផ្លូវ។ហើយប្រភពនោះបានបន្តទៀតថា បើសិនមិនចូលបង់
អោយកុងត្រូលជជុះនោះទេច្បាស់ជាគំរាមចាប់ឡានយកទៅកន្លែងហើយក្នុងឡាននីមួយៗត្រូវបង់ប្រាក់ចាប់ពី៥០០០ពាន់រៀល២០០០០រៀលរហូតដល់៥០០០០រៀល។
បើប្រជាពលរដ្ឋណាមិនបានបង់លុយអោយមន្រ្តីគយទាំងនោះគឺក្រុមគយចោទថាដូចជាអីវ៉ាន់បន្លែទាំងអស់ហ្នឹងសុទ្ទតែអត់មានពន្ធត្រូវតែបង់លុយបានអោយឡានទៅ ហើយប្រជាពលរដ្ឋខ្លះទៀតគាត់តវ៉ាថាគាត់បង់លុយអោយការិយាល័យគយនៅច្រកហើយម៉េចបានជាមកកាក់តាមផ្លូវទៀតខ្ញុំគ្មានលុយបងអោយទេ។ប្រជាពលរដ្ឋបានលើកឡើងបន្ថែមថាសូម្បីតែជី១០ការ៉ុងយកទៅដាក់ចំការ បង់អោយការិយាល័យ មួយការ៉ុង២០បាតស្រាប់តែ បើកមកដល់កន្លែងកុងត្រូលជជុះ ទាមួយការរ៉ុង១០បាតទៀតបានអោយអោយទៅ។អញ្ចឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតែមានបន្តរហូតមិនចេះចប់បើសិនជាក្រុមមន្រ្តីគយដែរពុករលួយរបស់កូនចៅលោក អ៊ុយ វិត ។ហើយប្រជាពលរដ្ឋសូមសំណូមពរដល់មន្រ្តីថ្នាក់លើ ជាពិសេស លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករជួយដល់ប្រជាពលរដ្ឋរបស់ លោក ផងដែលលោក អ៊ុយ វិត អោយក្រុមមន្រ្តីគយដាក់កុងត្រូលជជុះចាំជំរិតយកប្រាក់ពីពលរដ្ឋសព្វថ្ងៃរកស៊ីគ្រាន់ដោះស្រាយជីវភាពចិញ្ចឹមគ្រួសារប្រចាំថ្ងៃផងទាន។ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះគេហទំព័រព្រះវិហារមិនអាចសុំការពន្យល់បានឡើយ ពី លោក អ៊ុយ វិត គេហទំព័រស្វាគមន៍ការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ៕ដោយ៖ (រំដួលស្ទឹងសង្កែ).

001 002 003 004 005 006

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |