គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យអសមត្ថភាពក្នុង បង្រ្កាបក្រុមឈ្មួញឈើដុះស្លែ២ទៅ៣នាក់នៅខេត្តឧត្តរមានជ័យ

លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យអសមត្ថភាពក្នុង បង្រ្កាបក្រុមឈ្មួញឈើដុះស្លែ២ទៅ៣នាក់នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖នៅថ្ងៃ អាទិត្យ ៥ កើត ខែ បឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨
វេលាម៉ោង២និង១៥នាទីយប់បច្ចុន្នឈ្មួញឈ្មោះ ដូច នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើលេខ(២)តាមរថយន្ដសាងយ៉ុង
ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AB-7824 បើកបរដោយឈ្មោះ ដូច នៅរកស៊ីដដែលបានធ្វើសកម្មដឹកជញ្ជូន
ផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃចេញពីភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុក ត្រពាំងប្រាសាទ និងចូលទៅស្រុកអន្លង់វែង ខេត្ត
ឧត្តរមានជ័យយ៉ាងអនាធិបតេយ្យហើយគ្មានមន្ដ្រីជំនាញឬសមត្ថកិច្ទពាក់ព័ន្ធណាចាត់វិធាការបង្ក្រាបឡើយ។
ប្រជាពលរដ្ឋសង្ស័យថាមន្ដ្រីរដ្ឋបាលព្រៃឈើក្នុងស្រុកត្រពាំងប្រាសាទនិងស្រកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ក៏ដូចជាសមត្ថកិច្ទ
ពាក់ព័ន្ធទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ (ដូច) ជាប្រចាំទើបបណ្ដោយឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត។ប្រសិនបើ
មន្ដ្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ទពាក់ព័ន្ធមិនឃុបឃិតទេនោះ គឺឈ្មួញឈ្មោះ ដូច មិនអាចដឹកជញ្ជូនឈើចេញពីទឹកដីស្រុក
ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានឡើយ។
ថ្មីៗកន្លងទៅនេះគឺកាលពីយប់ថ្ងៃអាទិត្យ ទី ១៧ ខែមិថុនា ឆ្នាំ២០១៨ មានរថយន្ដដឹកឈើរបស់ឈ្មោះ (ដូច) នោក្នុងស្រុកត្រពាំង
ប្រាសាទ ហើយឆ្លងកាត់ស្រុក អន្លង់វែងឆ្ពោះទៅតាមខេត្ត ឧត្តរមានជ័យ ដោយទៅចែកចាយខេត្តនានាយ៉ាងរលូន។ លោក អ៊ឹម សាវរិទ្ធ
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ឧត្តរមានជ័យ និង មន្ដ្រីក្រោមឱវាទធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយឈ្មួញឈ្មោះ ដូច ក៏ដូចជាឈ្មួញ
ដទៃទៀតបន្ដសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុក ត្រពាំងប្រាសាទ នឹង ស្រុក អន្លង់វែង យ៉ាងគគ្រឹកគគ្រេង។
សេចក្ដីរាយការណីពីប្រជាពលរដ្ឋនៅក្នុងស្រុក ត្រពាំងប្រាសាទ និង ស្រុក អន្លង់វែង បានឲ្យដឹងថាមិនមែនមានតែឈ្មួញ ឈ្មោះ ( ដូច )
មួយទេ ដែលកំពុងធ្វើសកម្មដឹកជញ្ជូនឈើចេញពីស្រុក ត្រពាំងប្រាសាទ នឹង ស្រុកអន្លង់វែង យ៉ាងគឃ្លើននោះ។ហើយប្រភពបានឲ្យដឹងទៀតថាឈ្មួញធំៗ២នាក់ទៀតគឺឈ្មោះ រិទ្ធ និងឈ្មោះ ឆាយ ក៏បន្ដសកម្មភាពដឹកជញ្ជូនឈើប្រភេទលេ(២)តាមរថយន្ដធុនធំចំណុះរាប់សិបតោនចេញពីខេត្ត ឧត្តរមានជ័យ ចូលមកខេត្ត បន្ទាយមានជ័យ នឹង ខេត្តសៀមរាប ដោយគ្មានមន្ដ្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ទពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ផ្ទុយទៅវិញប្រភពខ្លះបានរិះគន់ថា លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើគឺជាប្រភពចំណូលរបស់ខ្លួន ហេតុនេះហើយទើបគេបណ្ដោយឲ្យឈ្មួញច្រើននាក់បន្ដសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីស្រុក ត្រពាំងប្រាសាទ នឹងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យយ៉ាងពេញបន្ទុកតែម្ដង។
ប្រជាពលរដ្ឋនៅខេត្ត ឧត្តរមានជ័យ បានរិះគន់ចំៗទៅលើ លោក ស ថាវី ដែលជាអភិបាល នៃគណៈអភិបាលឧត្តរមានជ័យពិតជា មិនអនុវត្តន៍តាមបទបញ្ជាក៏ដូចជា អនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងឡើយ ផ្ទុយទៅវិញមានតែ បណ្តោយឲ្យក្រុមឈ្មួញទាំងនោះហានធ្វើព្យុះធ្វើភ្លៀងស្រេចតែក្បាលចិត្ត ហើយប្រភពជាពលរដ្ឋបាននិយាយទៀតថា តើមានអាថ៌កំបាំងអ្វីបានជា លោក អភិបាលខេត្តឧត្តរមានជ័យមិនហានបង្រ្កាបក្រុមឈ្មួញឈើដុះស្លែទាំងនោះ?។
ពាក់ព័ន្ធករណីខាងលើនេះ លោក ដូច លោក រិទ្ធ និង លោក ឆាយ មិនអាចសុំការបកស្រាយបានទេ ដោយពេលខ្លះទូរស័ព្ទចូលតែគ្មានអ្នកទទួលតែពេលខ្លះក៏គ្មានលេខអស់លោកដែលជាថៅកែឈើប្រចាំខេត្តឧត្តរមានជ័យនេះដែរ។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ធ្វើការ៕ដោយ៖ (ក្រុងសំរោង).

001 002 003 004 005 006 007 008

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |