គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ឃ្លាំង ណារ័ត្ន នាយសង្កាត់ រដ្ឋបាលព្រៃឈើ កន្ទួត ស្រុកចិត្របុរី ជិះសេះលែងដៃ ខណៈខ្លួនគ្រប់គ្រងផ្នែកជំនាញ

លោក ឃ្លាំង ណារ័ត្ន នាយសង្កាត់ រដ្ឋបាលព្រៃឈើ កន្ទួត  ស្រុកចិត្របុរី ជិះសេះលែងដៃ ខណៈខ្លួនគ្រប់គ្រងផ្នែកជំនាញ

ខេត្ត ក្រចេះ៖ធុំក្លិនមិនសូវស្រួល ចេញពីរដ្ឋបាលព្រៃឈើ កន្ទួត ស្រុកចិត្របុរី ដែលហេតុការណ៍
មិនគួរឱ្យជឿមួយនេះ បានកើតឡើងនៅវេលាម៉ោង០៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៨
ដែលស្ថិតក្នុង ភូមិ និង ឃុំកន្ទួត ស្រុក ចិត្របុរី ខេត្ត ក្រចេះ។ បើតាមសេចក្តីរាយការណ៍ ពីបងប្អូន
សារព័ត៌មានក្នុងស្រុកបានឱ្យអង្គភាព(pvhtv)យើងដឹងថា ក្នុងករណីមេព្រៃ ឃុំ កន្ទួត បានធ្វើកា
ឃាត់រថយន្តយីឌុប ដឹកគ្រឿងឈើ ពេញរថយន្ត ចំនួន០២គ្រឿង នៅវេលាម៉ោង និង ថ្ងៃខាងលើនេះ។
ប្រភពដដែល បានបន្តទៀតថា ដោយឃើញហេតុការណ៍ដូចនេះខាងព័ត៌មាន បានចុះទៅសាកសួរ
តៃកុងរថយន្ត និង នាយសង្កាត់រដ្ឋបាល ព្រៃឈើ ពួកគាត់ឆ្លើយថា មានច្បាប់ត្រឹមត្រូវ ប្រហែលជា
កន្លះម៉ោង ក៏បើកឱ្យរថយន្តយីឌុប ០២គ្រឿង បន្តដំណើរទៅមុខយ៉ាងរលូន។
ប៉ុន្តែអ្វីដែលគួរឱ្យចម្លែកនោះ បែរជា លោកនាយសង្កាត់ រដ្ឋបាលព្រៃឈើ បានកាក់រថយន្តទាំងនោះ
នៅកណ្តាលផ្លូវ ដើម្បីធ្វើការឆែកឆេរទៅវិញ។ ទង្វើរទាំងអស់នេះហើយ ដែល សរ បញ្ជាក់ពីការបិទបាំង
ភ្នែកអ្នកសារព័ត៌មាន យ៉ាងច្បាស់ក្រឡែត គឺមានការឃុបឃិតគ្នា លក្ខណះជាប្រព័ន្ធ ជាមួយឈ្មួញ ដឹក
ឈើខុសច្បាប់ ជាក់ស្តែងតែម្តង។
ទោះជាយ៉ាងណាក៏ដោយ មហាជនរង់ចាំមើល នូវចំណាត់ការ របស់ លោក វ៉ា ថន អភិបាលនៃគណៈ
អភិបាលខេត្ត ក្រចេះ ដែលទើបឡើងថ្មី គួរតែមានវិធានការក្តៅ ទៅលើលោក ឃ្លាំង ណារ័ត្ន នាយសង្កា

រដ្ឋបាលព្រៃឈើឱ្យខានតែបានផង។ បើពុំនោះទេ អភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់ដាក់ចេញនូវមានដូចជា៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល វះកាត់ និង ព្យាបាល ឱ្យ
មានប្រសិទ្ធភាពខ្ពស់ ចំពោះមន្ត្រីគ្រាប់ល្ពៅស្ងោរទាំងនោះ មិនគួរឱ្យកើតមានតទៅទៀតនោះទេ។អង្គភាព
រង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីអំពីរបបសារព័ត៌មាន នៃព្រះរាជា
ណាកម្ពុជា៕ដោយ៖ ( រំដួលក្រចេះ )

002 003 004 005

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |