គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឈើគ្រឿងផ្ទះរាប់រយកន្ទុយគរទុកចោលអណាធិបតេយ្យត្រូវកម្លាំងចម្រុះបង្ក្រាបក្រោយពេលទុកមួយយប់បាត់អស់មួយចំនួនទៅវិញ

ឈើគ្រឿងផ្ទះរាប់រយកន្ទុយគរទុកចោលអណាធិបតេយ្យត្រូវកម្លាំងចម្រុះបង្ក្រាបក្រោយពេលទុកមួយយប់បាត់អស់មួយចំនួនទៅវិញ

ខេត្តស្ទឹងត្រែងៈឈើគ្រឿងផ្ទះអណាធិបតេយ្យអត់ច្បាប់របស់ក្រុមឈ្មួញដុះស្នឹមលាងមិនចេញជាច្រើគំនរត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបក្រោយពេលដឹងថាឈើនេះធ្វើសកម្មភាពរាល់ថ្ងៃនឹងយប់នៅចំណុចភូមិវាលដេញឃុំអន្លុងជ្រៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃអង្គារ ១០កើត ខែពិសខ ឆ្នាំចរ សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។ប្រភពពីមន្ត្រីនគបាលប៉ុស្តិ៍ម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាសព្វថ្ងៃនេះឈើគ្រឿងផ្ទះគរទុកចោលពាសវាលពាសកាលជាច្រើនកន្លែងដែលឈ្មួញបំផុសឲ្យប្រជាពលរដ្ឋចូលព្រៃអារឈើ ដឹកយកមគរទុកលក់ឲ្យខ្លួនតាមដងផ្លូវជាតិលេខ៩ ខ្លះក្រោយផ្ទះនឹងខ្លះទៀតយកមកគរទុកតាមចំការចន្ទីនៅចំណុចខាងលើលក់ឲ្យឈ្មួញដឹកចេញជាហូរហែតាមរថយន្តតូចធំគ្រប់រូបភាពនឹងរម៉កម៉ូតូទាំងយប់នឹងថ្ងៃគ្មានអ្នកបង្ក្រាប។ប្រភពដដែលបានបន្តទៀតថានៅពេលបង្ក្រាបឈើនោះមាន បីគំនរជាង១រយកន្ទុយតែដល់ពេលទៅមើលត្រៀមដឹកនៅសល់តែពីគំនរប្រហែល៨០កន្ទុយទៅវិញពេលនាំអ្នកសារព័ត៌មានយើងទៅថតផ្តិតរូបភាពសល់តែ៨០ជាងប៉ុណ្ណោះមិនដឹងបាត់ទៅណាទេ ព្រោះគ្មានអ្នកយាមនោះទេរឿងនេះមានតែលោកចិន រតនា (ហៅចយរងប៉ុស្តិ៍ទេ)ទើបគាត់ដឹងពីបញ្ហានេះហើយមេឈ្មួញធំៗមិនដែលរំលងគាត់នោះទេទើបតែពេលនេះលោកដឹកនាំកម្លាំងចុះបង្ក្រាបម្តងប្រហែលជាបែកធ្លាយរឿងអ្វីមួយឬក៍ចរចាមិនត្រូវគ្នាទេដឹងទើប
ដឹកនាំកម្លាំងចុះបង្ក្រាបដើម្បីយកស្នាដៃម្តងធ្វើឲ្យមេឈ្មួញខ្លះមិនសប្បាយចិត្តនឹងលោករងប៉ុស្តិ៍នោះទេ។លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ ២១០៨ នេះថាឈើដែលបង្ក្រាបបានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២១០៨នោះឲ្យកូនចៅលោកដឹកយកមកទុកនៅស្នាក់ការកាលពីថ្ងៃមិញនេះអស់ហើយបានចំនួនពីរគោយន្តរួចក៍បិទទូរស្ទ័ពតែម្តង គាត់គ្មាននិយាយអ្វីបន្តទៀននោះទេ សូម្បីតែអ្នកសារព័ព៌មានយើងចង់ដឹងចំនួនឈើប៉ុន្មានកន្ទុយនឹងម៉ែត្រគូបក៍មិនបានដែរ
តែសំឡេងទូរស័ព្ទលោកដូចជាមានអ្វីមករំខាន។គួររំលឹកថាចំណុចខាងលើគឺជាតំបន់កាប់បំផ្លាញព្រៃឈើយ៉ាងអណាធិបតេយ្យចេញពីតំបន់ព្រៃឡង់ដែលជាដែនអភិរក្សរបស់បរិស្ថានគ្រប់គ្រងតែបែជាបណ្តោយឲ្យឈ្មួញចូលកាប់ដឹកជញ្ចូនយ៉ាងអណាធិប្បតេយ្យទៅវិញបែរជាឃុបឃិតគ្នាប្រមូលប្រយោជន៍ដាក់ហោប៉ៅរៀងៗខ្លួនហើយអាជ្ញាធរមានសមត្ថកិច្ចនឹងជំនាញបែរជាឈរអោបដៃមើលដឹកជញ្ជូនចេញពីព្រៃរួចបណ្តោយឲ្យឈ្មួញលើកដាក់រថយន្តបន្តដឹកចេញទីយ៉ាងរលូន។ថ្នូរនឹងទឹកប្រាក់បន្តិចបន្តួចមិនបង្ក្រាបពីឈ្មួញ លក់ឧត្តមគតិមនសិការ ដែលស្បត់សច្ចាប្រណិធានចំពោះមុខ វត្ថុស័ក្កិសិទ្ធគ្រាន់ជាពាក្យបោកបញ្ឆោតថ្នាក់លើធ្វើឲ្យល្អមើលតែប៉ុណ្ណោះតើលោករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងបរិស្ថាន មិនគួរមើលរំលងដល់មន្ត្រីថ្នាក់ក្រោម ព្រៃឈើកាន់តែអស់។ ថ្នាក់ក្រោមអ្នកបើកយកលុយពីឈ្មួញចិញ្ចឹមឆ្នាំងបាយខ្លួនទៅវិញ។សូមបញ្ជាក់ផងដែរថាសព្វថ្ងៃ គេសង្កេតឃើញក្រុមឈ្មួញដឹកជញ្ជូនពីចំណុច ឈ្វាំង ស្ថិតនៅ ស្រុកថាឡាបរិវ៉ាត់ ដោយ ក្រុមឡាន សាំយ៉ុងបាននិយាយថា ពេលធ្វើដំណើរទៅដឹកឈើគឺគេ មានអ្នករត់ការបង់លុយបង់កាក់ដល់ស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយ ពេលលើកឈើរួចពេលណាមកពេលនោះ ប៉ុន្តែភាគច្រើន ចេញនៅពេលយប់តែម្តង៕ដោយ៖ (បុបា្ផស្ទឹងត្រែង).

 

001 002 003 004

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |