គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ដុង វ៉ានណាំ ជាប្រធានសន្តិសុខ ក្រុមហ៊ុន១មានអំណាច រកស៊ីដឹកជញ្ជូនឈើហើយនឹងបើកសិប្បកម្មយ៉ាងអនាធិប្បតេយ្យ

លោក ដុង វ៉ានណាំ ជាប្រធានសន្តិសុខ ក្រុមហ៊ុន១មានអំណាច រកស៊ីដឹកជញ្ជូនឈើហើយនឹងបើកសិប្បកម្មយ៉ាងអនាធិប្បតេយ្យ

ខេត្ត ក្រចេះ ៖យោងតាមសេចក្តីរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា
លោក ដុងវ៉ានណាំ ជាប្រធានសន្ដិសុខក្រុមចំការកៅស៊ូ ដុងណាយ មានអំណាចរក
ស៊ីដឹកជញ្ជូនឈើហើយ នឹង បើកសិប្បកម្មយ៉ាងអានាធិប្បតេយ្យ កែច្នៃទ្វារបង្អូចគ្មាន
មន្រ្តីពាក់ពន្ធ័ណាហ៊ានប៉ះពាល់ឡើយ។
ប្រភពពីបងប្អូនប្រជាពលរដ្ឋរស់នៅជិតនោះគាត់បានលួចខ្សឹបប្រាប់ថា លោក ដុងវ៉ានណាំ
ជាជនជាតិយួនមានសិទ្ធិបើកសិប្បកម្មឈើកែច្នៃទ្វាបង្អួចនៅក្នុងទឹកដី ក្រុមហ៊ុន ដុងណាយ
ដុងហ្វួ បងប្អូនប្រជាពលរដ្ឋក៏បានបន្តទៀតថានៅក្នុងទឹកដីក្រុមហ៊ុននេះគ្មានអ្នកណាធំជាង
លោក ណាំ នោះទេបើលោកណាំ ថាម៉េចគឺអញ្ចឹង ហើយគ្មានអ្នកណាហ៊ានក្អកជាមួយ លោក
ណាំ ដែលជាជនជាតិយួននោះឡើយ។
ប្រជាពលរដ្ឋមានការអស់សង្ឃឹមយ៉ាងខ្លាំងទៅលើ មន្ក្រីនិ ងអាជ្ញាធរដែលពាក់ពន្ធ័មិនមានវិធាន
ការណ៍បង្ក្រាប នឹង ទប់ស្កាត់ឡើយទុកឲ្យជនជាតិយួនបង្កវិនាសកម្មកាប់បំផ្លាញព្រៃឈើខ្មែរបន្ត
ទៀតឬយ៉ាងណា។ពាក់ករណីដែល តើ លោកប្រធានក្រុមហ៊ុនខាងលើបានដឹងនូវទង្វើ លោក ប្រធាន
សន្តិសុខរបស់ខ្លួនដែរឬទេ?។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ក្រចេះ បាននាំគ្នារិះគន់ទៅលើស្ថាប័នពាក់ព័ន្ធ ជាពិសេស មន្ទីរបរិស្ថាន
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ក្រចេះ ថា អសមត្ថភាពក្នុងបង្រ្កាបបតល្មើសព្រៃឈើក្នុង
មូលដ្ឋានរបស់ខ្លួនដែលកំពុងគ្រប់គ្រងនោះ ពួកគាត់បានបន្តទៀតថាទំនងជា អស់លោកទាំងនោះអាច
ទទួលផលប្រយោជន៍ពីក្រុមឈ្មួញទាំងនោះហើយបានជាគ្មានការបង្រ្កាប។យើតយោងតាមប្រភពពីតៃ
កុងឡានរកស៊ីដឹកឈើប្រភេទលេខ២បានព្រលយមាត់ថា រកស៊ីបច្ចុប្បន្ននេះមិនសូវចំណេញទេ គឺរក
តែចិញ្ចឹមតែអស់លោក មួយចំនួនតូច។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តក្រចេះបាននិយាយថា សូមឲ្យ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត
ក្រចេះមេត្តាជួយមានវិធានការណ៍ទប់ស្កាត់រាល់បទល្មើសដែលកើតឡើងក្នុងដែមសមត្ថកិច្ចដែល លោក
កំពុងតែគ្រប់គ្រង ជៀសវាងការរិះគន់ពីមជ្ឍដ្ឋាននានាថាលោកអសមត្ថភាពក្នុងនាមលោកជា អភិបាលខេត្ត
ទាំងមូល។
ពាក់ព័ន្ធករណីខាងលើ អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ បើសិនមានប្រតិកម្មណាមួយ
ដោយស្របទៅតាមរបបស្តីពីសារព័ត៌មាន នៃ ព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖( រំដួលក្រចេះ )

001 002 003 004 005

 

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |