គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ច្រករបៀងបានលួចចេញម៉ូតូជាច្រើនគ្រឿងមកពីប្រទេសថៃ ចូលកម្ពុជាដោយគ្មានសមត្ថកិច្ចណាទប់ស្កាត់ឡើយ

ច្រករបៀងបានលួចចេញម៉ូតូជាច្រើនគ្រឿងមកពីប្រទេសថៃ ចូលកម្ពុជាដោយគ្មានសមត្ថកិច្ចណាទប់ស្កាត់ឡើយ

បន្ទាយមានជ័យ៖ ថ្ងៃ១៣កើត ខែបឋមាសាធ ឆ្នាំច សំរិទឹ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង
13នឹង10នាទី មានម៉ូតូជាច្រើនគ្រឿងបានចេញតាមច្រកម្ដុំដំបន់ ៥ស្ថិតនៅ ភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត
បន្ទាយមានជ័យ មានម៉ូតូជាច្រើនគ្រឿងចេញពីក្នុងព្រៃដូចហែរកឋិនទានគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយឬមួយពួកគាត់
ខ្លាចអំណាចរបស់ លោក ឃួន ជឿន មេវរសេនាតូច៥០៣ទេដឹងទើបគា្មនអ្នកណាហ៊ានបង្រ្កាបឡើយ។
កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឲ្យបិទ
ច្រករបៀងនៅតាមបន្ទាត់ព្រំដែន កម្ពុជានិងថៃ ហើយសម្ដេចមើលឃើញថា ច្រករបៀងទាំងនោះនាំមកនៅកក្តាជាច្រើនដូចជា៖
នាំម៉ូតូមកជាដើម នឹង ឥវ៉ាន់ជាច្រើនទៀតមកតាមច្រករបៀងនានដែលគ្រប់គ្រងទាហ៊ាន។ សម្តេចមានប្រសាសន៍បន្តទៀតថា
បើមានបញ្ហាអ្វីកើតឡើងអ្នកគ្រប់គ្រងនៅទីនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែលោក ឃុន ជឿនមេវរសេនាតូច ៥០៣
បានបញ្ជារឲ្យកូនចៅបើកច្រករបៀងនឹងឃុបឃិតជាមួយឈ្មួញចេញម៉ូតូពីប្រទេសថៃចូលកម្ពុជាទៅវិញតាមតែទំនើងចិត្ត មិនខ្លាច
ញញើតច្បាប់បន្តិចសោះ ។ទោះជាណាយ៉ាងក្តីប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ពួកគាត់ សូមសំណូមពរដល់ លោក ប៊ុន សេង មេភូមិភាគ៥និងជាមេកើយរបស់ ឃួន ជឿន ដែលជាមេវរសេនាតូច៥០៣គួរតែនាំលោក ឃួន ជឿន ទៅដុសក្អែលចេញម្តងទៅកុំទុកឲ្យប៉ះពាល់ដល់មន្រ្តីយោធាដែលគេស្អាតស្អំនោះទេ បើពុំដូច្នោះទេ លោក ឃួន ជឿន នៅតែផ្គើនបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដដែល ដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល លោក ខិតខំការពារនឹងទប់ស្កាត់រាល់បទល្មើសផ្សេងៗទាំងអស់កុំឲ្យកើតមានឡើង។
ពាក់ព័ន្ធករណីខាងលើនេះ លោក ឃួន ជឿន ធ្លាប់បានប្រាប់តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃអាទិត្យ ៥កើត ខែ បឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នេះថា មានគ្រប់យ៉ាងមិនខ្វះទេដូចជា៖ ករណីមានគោក្របីនាំចូលមកកម្ពុជានោះ តែគេច្បាប់ត្រឹមត្រូវ មិនមែនអត់ច្បាប់នោះទេ។ ហើយលោក ឃួន ជឿន បានបន្តទៀតថា គេរកស៊ីឡើងមានអស់ហើយ ថៅកែគេនៅភ្នំពេញឯណោះ។ចំពោះទំនិញនាំចូលមកកម្ពុជាលោកថាជាទំលាប់របស់ខ្មែរយើងនៅតាមបន្ទាត់ជាយដែនហ្នឹងឯង គឺមានការដោះដូរគ្នាទៅវិញទៅមក ប៉ុន្តែអ្វីផ្សេងៗទៀត លោក ឃួន ជឿនថាមិនមានអ្វីត្រូវខុសច្បាប់នោះឡើយ។អង្គភាពយើងរង់ចាំការបកស្រាយពីបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ បើសិនមានប្រតិកម្មណាមួយទៅតាមច្បាប់នៃរបបសារព័ត៌មាននិងវិជ្ជាជីវៈព័ត៌មាន៕ ដោយ៖ (ចំប៉ាប៉ោយប៉ែត).

001 004 0011 0022

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |