ខេត្តឧត្តរមានជ័យៈនៅយប់ថ្ងៃអាទិត្យ ៩កើត ខែ ចែត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០នឹង៤០នាទី មានរថយន្ដម៉ាកយីឌុបវ៉េអងប្រាំភ្លៅមួយគ្រឿង ក្បាល នឹង ទ្រុងពណ៌ខៀវទឹកប៊ិច ពាក់ស្លាកលេខ(កំពង់ចាម 3A-3941) បានធ្វើសកម្មភាពដឹកជញ្ជូនឈើជំនៀរបង្កប់ឈើឆៅ(លេខ២)ជាច្រើនពីខាងក្រោម(កែទ្រុងបង្កប់) ចេញពីខេត្ត ព្រះវិហារ ឆ្លងកាត់ស្រុក ត្រពាំប្រាសាទ នឹង ស្រុកអន្លង់វែង ខេត្ត ឧត្ដរមានជ័យ ឆ្ពោះទៅខេត្ត បន្ទាយមានជ័យ ត្រូវបានតៃកុងរថយន្ដប្រាប់ថាជាឈើរបស់ ឈ្មោះ ចែ មុំ ដោយមានអ្នករត់ផ្លូវម្នាក់ ឈ្មោះ លោក រឹទ្ធ ជាអ្នកចេញមុខរត់ការណ៍តាមដងផ្លូវអោយឈ្មោះ ចែ មុំ ទើបបានជាមិនមានសមត្ថកិច្ចជំនាញណាហ៊ានប៉ះពាល់ឡើយ។
ប្រជាពលរដ្ឋសូមអំពាវនាវដល់លោក អភិបាលខេត្តឧត្ដរមានជ័យ និង អាជ្ញាធរស្រុក ព្រមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយបង្ក្រាបនិងទប់ស្កាត់នូវរាល់សកម្មភាពរថយន្ដដឹកជញ្ជូនផលអនុផលព្រៃឈើនេះផង។ពាក់ករណីខាងលើនេះ អង្គភាពមិនសុំការទំនាក់ទំនងពីមេឈ្មួញឈើដុះស្លែបានឡើយ មូលហេតុគ្មានលេខ ។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀផងរាល់ម៉ោងធ្វើការ៕ដោយ៖( លោក សុខ សាវ៉េត).