ខេត្តស្ទឹងត្រែងៈមេឈ្មួញឈើដុះស្លែមិត្តប្រុសជាឈ្មួញដឹកឈើលក់ល្បីពេញស្រុកថាឡាបរិវ៉ាត់ហើយ
ល្បីឌឺដងដាក់អ្នកកាសែតថាប្រាប់កាលពីថ្ងៃទី21/06/2018 ថាសូមឱ្យសារព័ត៌មានជួយចុះផ្សាយតាម
ទូរទស្សន៍ជួយផ្សាយផងពីសកម្មភាពរបស់ខ្លួនដឹកឈើដើម្បីបានល្បីនាពេលបច្ចុប្បន្នបទល្មើសព្រៃឈើ
នៅតែកើតមានឡើងជាបន្តបន្ទាប់ដោយក្រុមឈ្មួញដាក់ទុនអោយពលរដ្ឋកាប់អារឈើនៅក្នុងតំបន់អភិរក្ស
ព្រៃឡង់និងធ្វើការប្រមូលទិញឈើយ៉ាងអនាធិបតេយ្យនៅក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់។សកម្មភាពដឹកញ្ជូន
ឈើត្រូវបានគេស្គាល់ឈ្មោះ
មិត្ត ប្រុស ដែលជាថៅឈើកែវ័យក្មេងដែលស្នងតំណែងពីឪពុកឈ្មោះតាមិត្តជាអតីតថៅកែឈើដ៏មានប្រជា
ប្រិយភាពបំផុតនៅខេត្តស្ទឹងត្រែងដែលមិនអន់ជាងយាយព្រឿងថៅកែឈើជនជាតិវៀតណាមប៉ុន្មានទេនោះ។
តែក្រោយមកយាយព្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបនិងចាប់ដាក់ពន្ធនាគារនៅក្នុងអំឡុងឆ្នាំ2016មកក៏បាត់ឈ្មោះ
តាមិត្តពីជំនួញឈើខុសច្បាប់ផងដែរ។ស្រាប់តែបច្ចុប្បន្ននេះក៏ចេញឈ្មោះលោក មិត្ត ប្រុស រកស៊ីឈើវិញម្តងជំនួស
តំណែងតាមិត្តដែលជាឪពុក។
តាមប្រភពពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថាជារៀងរាល់ថ្ងៃលោក មិត្ត ប្រុសតែងតែធ្វើការប្រមូលទិញ
និងដឹកជញ្ជូនឈើចេញពីស្រុកថាឡាបរិវ៉ាត់ឆ្លងកាត់ទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តក្រចេះព្រំប្រទល់បានសាងឱ្យទៅ
ថៅកែម្នាក់ទៀតបន្តដឹកចូលខេត្តក្រចេះដើម្បីយកទៅខេត្តស្វាយរៀងនឹង ត្បូងឃ្មុំ។ដោយប្រើប្រាស់គោយន្តកន្ត្រៃនិង
រឺម៉កពី៨ទៅ១០គ្រឿងហើយក្នុងមួយគ្រឿងៗអាចផ្ទុកឈើបានមិនតិចជាង៣ទៅ៤ម៉ែត្រគូបទេ។សកម្មភាពទាំងនេះគេអា
ចប្រព្រឹត្តបានយ៉ាងរលូនដោយមានការឃុបឃិតគ្នាជាប្រពន្ធពីសំណាក់អាជ្ញាធរនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅក្នុង
ស្រុកតាមដងផ្លូវមួយចំនួនតូចផងដែរ។
ពាក់ព័ន្ធករណីខាងលើយើងមិនអាចសុំការបំភ្លឺពីលោកវ៉ា សុខានាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានទេនៅព្រឹក
ថ្ងៃទី21 ខែមិថុនា ឆ្នាំ2018 នេះដោយធ្វើការទំនាក់ទំនងមិនបាន។ដោយឡែកលោកលាង សេងប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង
បានអោយដឹងថា បញ្ហាខាងលើលោកថាធ្លាប់ធ្វើការច្រើនដងមកហើយនិងធ្វើការស្រាវជ្រាវរកមុខថៅកែធំដែលល្មើសច្បាប់។ចំពោះ
លោក មិត្ត ប្រុស ករណីខាងលើ អង្គភាពក៏ទូរស័ព្ទទៅលោក ប្រុស ដើម្បីសុំការបំភ្លឺ កាលពី រសៀល ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២១០៨
នេះថា តែលោកឆ្លើយថា គាត់ជាអ្នកលក់ម្ហូបកម្ម៉ង់ តើត្រូវម្ហូបអ្វីដែរ ហើយលោក ប្រុស បានបន្តទៀតថាលោកមិនមែនឈ្មោះ ប្រុសទេ
រួចក៏បិទទូរស័ព្ទទៅ។
សូមបញ្ជាក់ថានៅក្នុងទឹកដីខេត្ត ស្ទឹងត្រែងមិនមែនមានតែ លោក ប្រុស ម្នាក់នោះទេគឺមានថៅកែឈើស្ទើរភ្លើងមូយចំនួនទៀត ដូចជា
លោក កាំង លោក ម៉ៅ។ល។ ហើយសកម្មភាពដឹកជញ្ជូនឈើនៅតែដដែលគ្មានស្ថាប័នណាបង្រ្កាបឡើយ៕ដោយ ៖ (ក្រុងស្ទឹងត្រែង).