គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឈើកកោះជាច្រើនសន្លឹកគរទុកចោលរកម្ចាស់មិនឃើញគ្មានអ្នបង្ក្រាប

ឈើកកោះជាច្រើនសន្លឹកគរទុកចោលរកម្ចាស់មិនឃើញគ្មានអ្នបង្ក្រាប

ខេត្តស្ទឹងត្រែងៈប្រជាពលរដ្ឋរិៈគន់ចំៗចំពោះលោកជឹម អេន អធិការស្រុកសៀមប៉ាងទំនងជានៅពីក្រោយខ្នងឈ្មួញរកស៊ីឈើខុសច្បាប់ទាំងនេះទើបឈ្មួញមិនខ្លាចលោកអធិការបន្តិចសោះ ទើបលោកមិនហៀនបង្ក្រាបបែរនិយាយការពារឈ្មួញទៅវិញព្រហើននឹងប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនឹងជាមន្ត្រីក្រសួងមហាផ្ទៃដែលជាថ្នាក់កំពូលរបស់គាត់ដោយមិនឲ្យអ្នកព័ត៌មានយើងឃើញបទល្មើសហើយកុំឲ្យរាយការណ៍ទៅលោកអភិបាលស្រុកព្រោះឃើញគំនរឈើកកោះជាច្រើនសន្លឹកទុករាយពាយនៅក្នុងភូមិដុនឡូង ឃុំសេកុង ស្រុកសៀមប៉ាង។ជាក់ស្តែងនៅថ្ងៃសៅ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មានគេប្រទះឃើញឈើជាច្រើនសន្លឹក ប្រភេទកកោះដែលមានមុខកាត់ ចាប់ពី៦០×១០ប្រវែង២ម៉ែត្រទៅ៣ម៉ែត្រ ឡើងទៅនៅខាងក្រោយផ្ទះប្រជាពលរដ្ឋ នៅចំណុចខាងលើក៍បានរាយការណ៍ជូនស្ថាប័នពាក់ព័ន្ធនិងលោកអភិបាលស្រុកដើម្បីបង្ក្រាបនឹងទប់ស្កាត់បែរជាលោកអភិបាលស្រុក ជឹម អេនខលមកជេរប្រមាថនឹងគំរាមដល់កុំចេះតែហៀនឈើកកោះសោះម៉េចបានរាយការណ៍ទៅលោកអភិបាលស្រុកធ្វើអីលោកឯងអ្នកនៅស្រុកនឹងទេ។ ពាក្យសំដីរបស់លោកអធិការពេលនេះត្រូវគេសង្ស័យថានៅពីក្រោយខ្នងបទល្មើសទាំងនេះឬក៍អាចមានភាគហ៊ុនក្នុងបទល្មើសជំនួញឈើទាំងនេះទេដឹង។តែទោះបីយ៉ាងណាក៍ដោយបទល្មើសឈើកកោះទាំងនោះ ត្រូវបានលោកផាត់ យុធ អភិបាលស្រុកបានបញ្ជាឲ្យកម្លាំងមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកដឹកនាំដោយលោកអភិបាលរងស្រុកទាំងពីរ១៖លោកស៊ុយ អ៊ីនឡន ២៖លោកសំ ប៊ុនធិនចុះបង្ក្រាបដោយជោគជ័យដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករួចរាល់ហើយមានចំនួន២៧សន្លឹក តែចំណែកលោក អំ ម៉ារា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកបែរជាអវត្តមានក្នុងការបង្ក្រាបបទល្មើសឈើខាងលើនេះទៅមិនដល់ឆ្លើយថារថយន្តខូចទៅវិញ។ជុំវិញរឿងនេះលោកអធិការស្រុកជឹម អេន បានឲ្យដឹងតាមទូរស័ព្ទថា នៅថ្ងៃទី២៩នេះថា លោកមិនបាននៅពីក្រោយខ្នងបទល្មើសទាំងនេះដូចការចោទប្រកាន់ខាងលើនោះទេ លោកចាំតែអនុវត្តតាមបទបញ្ចាលោកអភិបាលស្រុកដើម្បីសហការជាមួយជំនាញ លោកបន្តទៀតថាបើគាត់នៅពីក្រោយខ្នងមែននោះលោកចាំបាច់ដឹកនាំកម្លាំង ចុះបង្ក្រាបជាមួយជំនាញ យកមករក្សាទុកនៅរដ្នបាលព្រៃឈើស្រុកធ្វើអីក្នុងចោទប្រកាន់នោះនេះជាព័ត៌មានបំប៉ោងទេ អ្នកសារព័ត៌មានខ្លះចេះតែចុះតែផ្សាយតាមចិត្តតាមតែកំហឹង ហើយខ្លះទៀតមិនមែនអ្នកព័ត៌មានពិតប្រាកដ គ្មានឯកសារត្រឹមត្រូវទេ ដើរធ្វើខុសវិជ្ជាជីវៈឲ្យខូចឈ្មោះដល់អ្នកសារព័ត៌មានយើងដែលជាអាជីពពិតប្រាកដតែប៉ុណ្ណោះ៕

ដោយ៖( បុប្ផាស្ទឹងត្រែង)

001 002 003

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |