គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

ម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដក​តំណែង​លោក ភូ លិ អភិបាលរង​ខេត្ត​កែប ជា​ការដូ​ឆ្លង​ឆ្នាំ​សកល ២០២២ សំរាប់​លោក ភូ លិ

ភ្នំពេញ​៖ នេះហើយជា​ការដូ​ឆ្លង​ឆ្នាំ​សកល ២០២២ សំរាប់​លោក ភូ លិ អភិបាលរង​ខេត្ត​កែប នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ដក​តំណែង​អភិបាលរង​ខេត្ត​កែប លោក ភូ លិ ដែល​ប្រព្រឹត្ត​អំពើហិង្សា និង​បៀតបៀន​លើ​ស្ត្រី ០២ រូប ក្នុង​ពិធី​ជប់លៀង​មួយ នៃ​ការ​ឡើងកាន់តំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច សម្រស​កោះទន្សាយ​។​

​ការដក​តំណែង​នេះ ធ្វើឡើង​តប​តាម​សំណើ​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ការសម្រេច​ដក​លោក ភូ លិ ចេញពី​អភិបាលរង​ខេត្ត​កែប បាន​កើត​មាន​ក្រោយ​ពេល​ផ្ទុះ​រឿង​អាស្រូវ​ប្រើ​ហិង្សា​លើ​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​កែប កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ភូ លិ និង​ស្ត្រី​រង​អំពើហិង្សា​ឈ្មោះ ខូវ ហ៊ុយ​ឡាំង បាន​ទៅ​ចូលរួម​កម្មវិធី​ពិសារ​អាហារ​សាមគ្គី អបអរសាទរ​ការចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​។​លុះ​ម៉ោង​ប្រហែល ៧៖៣០​នាទី​យប់ បន្ទាប់ពី​បាន​ក្រេបទឹក​ប្តូរ​និស្ស័យ​រហូត​ស្រវឹង​ហើយ​នោះ លោក ភូ លិ បាន​ថើប​ក្បាល​នារី​ម្នាក់ ជា​សាច់ញាតិ​របស់​ឈ្មោះ​លោកស្រី ខូវ ហ៊ុយ​ឡាំង ៕
Screenshot_20221231-121813_KineMaster rst221231a01 FB_IMG_1672459703728 Screenshot_20221231-110638_KineMaster FB_IMG_1672459476990 FB_IMG_1672459474023 FB_IMG_1672459471403 FB_IMG_1672459468369

ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |