គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ល្បែងបញ្ជាល់មាន់ដុះស្លែ ចាប់ផ្ដេីមដំណើរការឡេីងវិញហេីយ បេីកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេងសុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានបា៉ស់ព័រ ខ្លះអត់បា៉ស់ព័របង្កប់ក្នុងកាសុីណូអត់ផ្លាកយីហោនៅក្រុងបាវិត មិនទាន់ចាត់វិធានការបង្រ្កាប !

ល្បែងបញ្ជាល់មាន់ដុះស្លែ ចាប់ផ្ដេីមដំណើរការឡេីងវិញហេីយ បេីកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេងសុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានបា៉ស់ព័រ ខ្លះអត់បា៉ស់ព័របង្កប់ក្នុងកាសុីណូអត់ផ្លាកយីហោនៅក្រុងបាវិត មិនទាន់ចាត់វិធានការបង្រ្កាប !

ខេត្តស្វាយរៀង៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានឲ្យដឹងថា ម្ចាស់កាស៊ីណូ ចំណុចភូមិទួលកន្តេីយនៅច្រកទ្វេភាគីព្រំដែនធ្លក បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាម ខ្លះមានបា៉ស់ព័រខ្លះអត់បា៉ស់ព័រ ចូលមកលេងល្បែងបញ្ជាក់មាន់ទ្រង់ទ្រាយធំយ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់។

ទោះបីសម្តេចបវរធិបតី ហ៊ុន ម៉ាណែតឲ្យប្រកាសបិទល្បែងនាពេលកន្លងមកថ្មីៗ នេះ បែរជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់សង្កាត់ ព្រមទាំង សមត្ថកិច្ចថ្នាក់ក្រុងបាវិត បណ្ដែតបណ្ដោយ ឲ្យម្ចាស់កាស៊ីណូអត់ផ្លាកយីហោ ចំណុចភូមិទួលកន្តេីយ បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យូគី ក្នុងដែនដីរបស់ខ្លួននោះទេ ហ៊ានផ្គេីនបទបញ្ជាថ្នាក់នាំទៅវិញ។

ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកប៉េង ពោធិ៍សា អភិបាលស្វាយរៀងពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជាតិយួនសម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្វាយរៀងឡេីយ។

មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាននៅភូមិ

ទួលកន្តេីយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទេីបឡេីងកាន់តំណែងថ្មីៗពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូអត់ផ្លាកយីហោ នៅភូមិទួលកន្តេីយ ខេត្តស្វាយរៀង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជាល់មាន់ចាក់ភ្នាល់ស៊ីសងខុសច្បាប់ យ៉ាងពេញបន្ទុក ឡេីងវិញហេីយ។

ចំពោះលោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មិនទាន់ចាត់វិធានការបង្ក្រាប ទប់ស្កាត់ទង្វើមិនប្រក្រតី របស់ម្ចាស់កាស៊ីណូ ចំណុចទួលកន្តេីយ នៅច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនធ្លក នោះទេ ទុកឲ្យបុគ្គលនិងបក្សពួកធ្វេីៗ តាមទំនេីងចិត្ត។

ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋ ក្នុងភូមិ

ទួលកន្តេីយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗកេីតមានឡេីងគូរឲ្យកត់សម្គាល់ថែមទៀតផង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕

អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

IMG_20240324_105433_698 IMG_20240324_105433_905 IMG_20240324_105433_762 IMG_20240324_105434_220 IMG_20240324_105434_151 IMG_20240324_105433_800 IMG_20240324_105433_909 IMG_20240324_105434_184 IMG_20240324_105434_088 IMG_20240324_105434_399ង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |