ព្រះវិហារ៖ នៅថ្ងៃទី១៦ ខែកុម្ភុះ ឆ្នាំ២០១៧ កំលាំងគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ
ដែលមាន ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈបញ្ចាការឯកភាព បានដឹកនាំកម្លាំងចុះត្រួត
ពិនិត្យបញ្ជាបទល្មើស ដែលកើតមាននៅតាមខ្សែរបន្ទាត់ កម្ពុជា ថៃ ឡាវ ដែលមានព្រំប្រទល់
ជាប់គ្នា។ នៅក្នុងការត្រួតពិនិត្យនោះដែរ មានការចូលរួមសហការកំលាំងបញ្ជាការដ្ឋានកងរាជ
អាវុធហត្ថខេត្តព្រះវិហារ និង កំលាំងកងពលធំអន្តរាគមន៍លេខ៣ និងអជ្ញាធរស្រុកជាំក្សាន្តនិង
ស្រុកឆែប។
បានឃើញរយះពេលកន្លងមក តាមខ្សែរបន្ទាប់ព្រំដែនដែលមានកើតបទល្មើសជាច្រើនប្រភេទ
\ដូចជា បទល្មើសកាប់បំផ្លាញព្រៃឈើ បទល្មើសឆ្លងដែន ចូលកាប់ឈើនៅប្រទេសថៃ បទល្មើស
ជួញដូរគ្រឿងញៀននិងបទល្មើសផ្សែងៗទៀត។ ហើយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ
អភិបាលខេត្តព្រះវិហារ បានសង្កត់ធ្ងន់ទៅលើកំម្លាំងដែលឈរជើងការពារតាមខ្សែរបន្ទាត់ព្រំដែន
ធ្វើយ៉ាងណាត្រូវរួមគ្នាបង្ក្រាបរាល់បទល្មើសផ្សេងៗដូចជា កាប់បំផ្លាញព្រៃឈើ ឆ្លងដែនទៅកាប់ឈើ
គ្រូញូងខុសច្បាប់ បទល្មើសគ្រឿងញៀនជាពិសេសគឺល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាបាននៅ
សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិ ភាព និងស្ថេរភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំ
ដែនផង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅខេត្តព្រះវិហារក៏ដូចជានៅស្រុក ជាំក្សាន្ត សុំសំណូមពរ
ដល់ ឯកឧត្តម អភិបាលខេត្ត មេត្តាជួយពិនិត្យមើលក្រុមហ៊ុន មួយចំនួនតូចដែលកំពុងតែរុករានកាប់បំផ្លាញ
ព្រៃឈើយ៉ាងរំភើបដោយគ្មានកោតខ្លាចអ្វីទាំងអស់ ហើយប្រជាពលរដ្ឋចេះតែនាំគ្នាដាក់ការសង្ស័យថាអាច
មានឃុបឃិតពីសំណាក់អាជ្ញធរមូលដ្ឋាន ឬក៏មន្រ្តីជំនាញក៏ថាបាន ដូចេ្នះប្រជាពលរដ្ឋពឹងផ្អែកទៅលើ ឯកឧត្តម
អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារទើបក្រុមហ៊ុនមួយចំនួនតូចនោះឈប់កាប់ព្រៃឈើរុករានបន្តទៅមុចទៀត៕
ដោយោះ សុខ សាវ៉េត