គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ  ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.

ខេត្តក្រចេះ÷ នៅថ្ងៃទី ២៦ ខែមីនា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិត្រពាំងពុំ ឃុំចន្ទត្រី ស្រុក រមាសហែក ខេត្តស្វាយរៀង ទីលំនៅសព្វថ្ងៃភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ទៅពន្ធធនាគារខេត្តក្រចេះ ក្រោមដីកាបង្គាប់អោយឃុំខ្លួនលេខ ១៥៨ ឃ.ខ/២៤ របស់លោក ឡេង ស៊ុនសុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ ពីបទ : កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និង ឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធ ប្រព្រឹត្តនៅចំណុចអូរព្រៃ និយាមកាលេខ X- ០៦២៧១៥៨ Y- ១៤៦៦៦១៩ ស្ថិតក្នុងព្រៃសហគមន៍ភ្នំសេះ ស្ថិតក្នុងនៅភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

 

សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លោកបានជូនដំណឹងស្តីពីការទប់ស្កាត់ និង បង្ក្រាបការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ។

 

ក្រសួងរកឃើញថា មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ បំពាននឹងច្បាប់ដោយកំពុង ប្រើប្រាស់ដីធ្លីស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តច្បាប់ ឱ្យបាន១០០ ភាគរយ ដោយគ្មានការលើកលែង និងបញ្ចប់រប្បធម៌ធ្វើកិច្ចសន្យា។ បន្ថែមពីនេះទៀត អាជ្ញាធរ ត្រូវមោយភាពចោលរាល់លិខិតស្នើសុំកាន់កាប់នីធ្លី លិខិតផ្ទេរកាន់កាប់ និងលិខិតទិញលក់ ក្នុង តំបន់ការពារធម្មជាតិ។

 

គួររំលឹកផងដែរថាកាលពីកន្លងទៅមានអង្គភាពសារព័ត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយជូនជាដំណឹងដល់ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងឈ្មោះ ភួង រ៉ា និងក្រុមបក្ខពួកជាច្រើននាក់ទៀត បានគៀងគរប្រជាពលរដ្ឋពីទីឆ្ងាយឲ្យចូល រុករានទន្ទ្រានដីព្រៃរបស់រដ្ឋរជាច្រើនហិកតា យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន តើវាសនារបស់ឈ្មោះ ភូង រ៉ា និងបក្សពួករបស់ខ្លួន និងមានរឿងអ្វីខ្លះអាចកើតមានឡើងនៅថ្ងៃខាងមុខ ខណៈលោកមេភូមិ ពៅ សាវាន បានរៀបរាប់ប្រាប់មន្ដ្រីក្រសួងបរិស្ថានកន្លងមកនោះថា លោក ស ចំរ៉ុង អតីតកអភិបាលខេត្ដក្រចេះ បានកំណត់ផ្ដល់ដីជូនប្រជាពលរដ្ឋត្រឹមតែ ៧៥០ ហិកតាប៉ុណ្ណោះ សម្រាប់ប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិត្រពាំងឈូក និងភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ ក៏ប៉ុន្ដែក្នុងអំឡុងពេលនោះគឺពុំមានការកំណត់ណាមួយឱ្យបានច្បាស់អំពីការកំណត់ក្បាលដី និងកាត់ឆ្វៀលនោះទេ និងមានប្រជាពលរដ្ឋរស់នៅមានចំនួន ៤៧៣ គ្រួសារ ស្របច្បាប់មានតែ ៣១០ គ្រួសារ ហើយសេសសស់ជាង ១០០ គ្រួសារ គឺពុំទាន់មានលិខិតស្នាក់នៅត្រឹមត្រូវនោះទេ។

 

បើតាមប្រភពពីពលរដ្ឋម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ថា មកដល់ពេលនេះទំហំដីដែលប្រជាពលរដ្ឋបានអាស្រ័យផល និងបោះរបងនោះ មានជាង ២០០០ ហិកតា ទៅហើយក្នុងភូមិត្រពាំងឈូក។

 

បើដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋ និងមេភូមិ ពៅ សាវាន ស្ថានភាពដីធ្លីក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម គឺមានភាពមិនប្រក្រតីនោះទេ តើនេះជាការបង្កឡើងដោយពួកក្រុមខិលខូច មួយក្ដាប់តូចដែលមានឈ្មោះ ភួង រ៉ា និងបក្សពួករបស់ខ្លួនមែនដែរឬទេ? នេះជាដំណឹងមួយគួរឱ្យព្រួយបារម្ភចំពោះសកម្មភាព បំផ្លាញដីរបស់រដ្ឋ ស្ថិតក្នុងដែនដីជម្រកសត្វព្រៃកែវសីមា។

 

តើជាការពិតដែរឬទេ.? ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែវាជាតម្រុយឈានទៅរកភស្តុតាង ដែលប្រភពព័ត៌មាននេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនគួរមើលរំលងនោះទេ គួរតែ បើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅលើឈ្មោះ ភួង រ៉ា និងក្រុមបក្ខពួកជាច្រើននាក់ទៀត ខណៈប្រភពថាស្ថានភាពដីធ្លីក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម គឺមានភាពមិនប្រក្រតីនោះដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាIMG_20240328_153258_559 IMG_20240328_153258_542 IMG_20240328_153258_163 IMG_20240328_153258_226 IMG_20240328_153258_548 IMG_20240328_153257_606បន្ដទៅទៀត៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |