គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

អូររាំងឪ ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំ ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ព្រឹត្តិការណ៍សង្ក្រាន្តនេះ ប្រព្រឹត្តទៅក្នុងបរិវេណឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

 

ក្នុងព្រឹត្តិការណ៍នេះ មានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ បានផ្តួចផ្តើមរៀបចំពិធីសង្ក្រាននេះឡើង ដោយមានការចូលរួមសហការណ៍ពីលោកអភិបាលរងស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ឲ្យបានរលូន ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ។

 

ជាពិសេសដើម្បីឱ្យមានភាពអធិកអធម និងសប្បាយរីករាយ ក៏មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ វប្បធម៌ និងសាសនា ដូចជា ល្បែងប្រជាប្រិយខ្មែរ របាំ ពូនភ្នំខ្សាច់ ស្រង់ព្រះ ព្រមទាំងបានចាត់ចែងទីលាន រាំចង្វាក់ម៉ាឌីហ្សុន ដែលនឹងចូលរួមរាំដោយក្រុមយុវជន សសយក ស្រុកអូររាំងឪ ចំនួន ១០០០នាក់ ជាការរំលឹកនូវ ឯកត្តកម្មពិភពលោក ដែលកម្ពុជាធ្លាប់ទទួលបានកាលពីពេលកន្លងទៅ និងមានការដាក់តាំងពិព័រណ៍នូវផលិតផលក្នុងស្រុកអូររាំងឪ ព្រមទាំងសួនផ្កាស្បៃរឿង ១លានគុម្ពផងដែរ នឹងជាពិសេសការរៀបចំដោយស្មារតីខ្ពស់នូវសន្ដិសុខ សណ្ដាប់ធ្នាប់ អនាម័យ ជូនដល់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាIMG_20240402_115550_003 IMG_20240402_115549_612 IMG_20240402_115549_421 IMG_20240402_115549_694 IMG_20240402_115549_485 IMG_20240402_115557_326 IMG_20240402_115557_257 IMG_20240402_115556_807 IMG_20240402_115715 IMG_20240402_115748 IMG_20240402_115814ន្ត។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |