ខេត្តឧត្តរមានជយ័៖មានសេចក្ដីរាយការណ៍មកថាសព្វថ្ងៃនេះ
មានក្រុមហ៊ុនមួយដែលទទួលបានការប្រមូលផលអនុផល
ព្រៃឈើនៅក្នុងតំបន់ដីសង្គមកិច្ចគ្រួរសាកងទ័ពរបស់កងពល
ធំលេខ3នៅក្នុងស្រុកជាំក្សាន្ដខេត្តព្រះវិហារ។ដោយធ្វើការដឹក
ជញ្ជូនឈើអត់ច្បាប់ដោយមិនមានការត្រួតពិនិត្យពីស្ថាប័នជំនាញ
ដើម្បីប្រម៉ូលថវិការចូលរដ្ឋ ដែលកំពុងតែល្បីថាតំណាងក្រុមហ៊ុន
បានធ្វើការចែកចាយសមត្ថកិច្ចពាក់ពន្ធគ្រប់ស្ថាប័នរហូតដល់ទៅ
បីខេត្ត គឺខេត្តព្រះវិហារ ខេត្តឧត្តរមានជយ័ និងខេត្តបន្ទាយមានជយ័ ។
ប្រភពពីស្រុកជាំក្សាន្ដខេត្តព្រះវិហារមកថាមានព្រៃសហគមន៍ជាច្រើន
ដែលកំពុងតែរងការកាត់បំផ្លាញពីសំណាក់ក្រុមហ៊ុនដែលបានត្រូវរ៉ូវគ្នាជាមួ
យនិងអាជ្ញធរនិងស្ថាប័នពាក់ព័ន្ធធ្វើសកម្មភាពដឹកជញ្ជូនអនាធិប្បតេយ្យទាំង
ចេញពីព្រៃទាំងដឹកយកទៅចែកចាយទៅតាមដេប៉ូនៅខេត្តបន្ទាយមានជ័យ។
បើតាមការអោយដឹងពីអ្នកជិតស្និទិ្ឋនិងក្រុមហ៊ុនពឹងពាក់ជួយមើលការខុសត្រូវ
តាមដងផ្លូវខេត្តឧត្តរមានជ័យមកថារហូតមកដល់ពេលនេះក្រុមហ៊ុនខាងលើ
បានធ្វើការដឹកជញ្ជូនឈើអត់ច្បាប់ទៅចែកចាយដេប៉ូនៅខេត្តបន្ទាយមានជ័យ
មានចំនួនប្រាំរថយន្ដម៉ាកយីឌុបស្មើនិង២៥០ម៉ែតគូបមកហើយដោយក្នុងមួយឮ
រថយន្ដម៉ាកយីឌុបផ្ទុកឈើបានជាង50ម៉ែតគូបឯណោះ។ជាក់ស្ដែងនៅយប់ថ្ងៃទី
15កុម្ភះឆ្នាំ2017ក្រុមហ៊ុនខាងលើក៍បានធ្វើសកម្មភាពដឹកឈើចេញពីស្រុកជាំ
ក្សាន្ដខេត្តព្រះវិហារឆ្លងកាត់ខេត្តឧត្តរមានជ័យទៅធ្វើការចែកចាយនៅខេត្តបន្ទាយ
មានជ័យពេញមួយរថយន្ដម៉ាកយីឌុបទៅយ៉ាងរលូន។ក្រុមហ៊ុននេះដែរត្រូវបាន
ប្រជាពលរដ្ឋស្រុកជាំក្សាន្ដរាយការណ៍មកថាប្រមូលកាប់អាឈើអនាធិប្បតេយ្យ
មិនថានៅក្នុងតំបន់ដីសង្គមកិច្ចគ្រួរសាកងទព័គំរបព្រៃឈើអចិន្រ្តៃរបស់រដ្ឋឬក៍
ព្រៃសហគមន៍នោះឡើយពោលគឺកាត់គ្មានសល់ចន្លោះឡើយ។ក្រុមហ៊ុនខាង
លើមិនត្រឹមតែបំផ្លិចបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះទេថែមទាំង បំបាត់ពន្ធចូលរដ្ឋ
និងថែមទាំងបំផ្លាញហដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយដឹកជញ្ជូនឈើលើសចំណុះ។
ដែលផ្វើអោយផ្លូវជាតិលេខ១៧៤រងការទ្រុឌទ្រោមជាបណ្តើរៗហើយ។ប្រជា
ពលរដ្ឋសូមអំពាវនាវដល់ ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការ
កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាអគ្គមេបញ្ជាការរងកង
យុទ្ឋពលខេមរភូមិន្ទសូមជួយដាក់ការស៊ើបអង្កេតនិងចាត់វិធានការទៅ
លើក្រុមហ៊ុនដែលកំពុងតែបំផ្លាញជាតិមួយនេះផង៕
0
ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដខេត្តព្រះវិហារ ដឹកជញ្ជូនឈើអត់ច្បាប់រត់ការស្ថាប័នពាក់ដល់ទៅបីខេត្ត
Filed in: ព័ត៌មានជាតិ