គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បទបញ្ជាស្ដីពី ការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស

បទបញ្ជាស្ដីពី ការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបត់បញ្ជាស្ដីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស ដែលមានបទបញ្ជាដូចខាងក្រោម ÷

១/មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក ហ្នឹងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវចាត់តាំងកម្លាំងសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អាជ្ញាធរដែនដី និងសហការជាមួយកងកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធនធានធម្មជាតិទូទាំងប្រទេស។

 

២/ត្រៀមជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលានៅរាល់សំណើស្នើសុំរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដីនគរុបពាណិជ្ជកម្មនិងសំណង់ អាជ្ញាធរដែនដីហ្នឹងកងកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធដើម្បីមានវិធានការបង្ក្រាបជាបន្ទាន់នៅបទល្មើសដែលបានកាប់ទន្ទ្រានតំបន់អភិរក្សព្រៃឈើធម្មជាតិ។

 

៣/ចាត់តាំងកម្លាំងធ្វើការស្រាវជ្រាវ រុករកជនទុច្ចរិតដែលមកសម្ងំលាក់ខ្លួននៅក្នុងតំបន់អភិរក្សព្រៃឈើធម្មជាតិដែលមានឧបាយកលបំភ្លេចបំផ្លាញព្រៃឈើ និងកាត់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ ធ្វើឱ្យខូចសម្រាប់ធ្នាប់ សាធារណៈត្រូវមានវិធានការបង្ក្រាបជាបន្ទាន់។

 

៤/កងកម្លាំងទាំងអស់ដែលមានភារកិច្ចចូលរួមសហការ ត្រូវប្រកាន់ភ្ជាប់នៅវិន័យរបស់កងយុទ្ធពលខេមរភូមិន្ទ ដោយមិនចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់។

 

៥/នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការកងរាជអាវុធហត្ថនៅផ្ទៃប្រទេស និងស្ថាប័នមានការពាក់ព័ន្ធ ត្រូវចាត់តាំងអនុវត្តបទបញ្ជានេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេIMG_20240409_214837_855 IMG_20240409_214837_549 IMG_20240409_214837_917 IMG_20240409_214837_231 IMG_20240409_214837_542 IMG_20240409_214837_686 IMG_20240409_214837_662 IMG_20240409_214837_116 IMG_20240409_214837_160 IMG_20240409_214837_786ខានេះតទៅ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |