គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម ឈួន អតីតស្នងការរងខេត្តកំពតប្រេីយ័នបាំងមេឃ ទេីបអាចរួចខ្លួនបានលឿនយ៉ាងនេះ…  

តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម ឈួន អតីតស្នងការរងខេត្តកំពតប្រេីយ័នបាំងមេឃ ទេីបអាចរួចខ្លួនបានលឿនយ៉ាងនេះ…  

ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស កាលអំឡុងឆ្នាំ២០២១ ខែមេសា ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ។  តេីករណីជួញដូរគ្រឿងញៀន រហូតដល់ទម្ងន់ ជិត ២គីឡូក្រាម មានទម្ងន់ទោសប៉ុន្មានឆ្នាំដែរ។  បេីតាមតែលេចឮមកថា លោក អុឹម ឈួន អតីតស្នងការរងនរគបាលខេត្តកំពត ប្រហែលជាចេះប្រេីយ័ន្តមន្តអាគម ជាច្រើនម៉ឺនដុល្លារហេីយមេីលទៅ ដេីម្បីរំដោះខ្លួនចេញពីរនាំងច្បាប់បានលឿនយ៉ាងដូច្នេះ មហាជនបានប្រទះឃេីញលោក អុឹម ឈួន បានកំពុងរស់នៅក្រៅ ពន្ធនាគារ អង្គុយផឹកកាហ្វេតាមហាងយ៉ាងរំភើយសប្បាយរីករាយ។

 

មនុស្សម្នារ នាំគ្នាជជែកវែកញែក កាលពីថ្មីនេះពិតជាមិនដែលជួបសោះ ធ្លាប់តែឮគេថានិយាយពីមាត់ចាប ចូលមកត្រចៀកសត្វក្រៀល មិនគួរអោយគេតិះដៀលបន្ដទេ សុភាទន្សាយអ្នកគួរតែពិចារណា កុំឡេីយថាអ្នកជាអ្នកសម្រេជោគវាសនារបស់សត្វលោក ។

ករណីនេះតើជាការពិតដែរឬទេ.?លោកម្ចាស់អេីយ? ដោះលែងស្ងាត់ៗតាមនីតិវិធី ព្រះធរណីគង់លោកដឹងថាពិតដូចអ្វីដែលសត្វចាបយំដែរឬទេ.? យ័ន្តទព្វ មិនក្រោមម៉ឺនដុល្លារទេ ដែលសុភាទន្សាយទទួលបាន។ អ្វីក៏អាចកេីតមានដែរ ? តែបេីបុគ្គលនោះចេញមកវិញមានសេរីភាពតេីភាពយុត្តិធម៌ក្នុងនាមជាមន្រ្ដីរបស់ជាតិទៅជាយ៉ាងណា? ស្នេហាដុល្លារភស្តុតាងជាបន្ដបន្ទាប់ធ្វើការមិនកេីត អញ្ចឹងតេីបានជាប្រេីពាក្យមួយឃ្លាថា ឆន្ទានុសិទ្ធិឯករាជ្យ មហាជនពិតជាបានដឹងថា អ្វីដែលរៀបចំជាស្ដង់ដារនោះប្រាកដជាការបោកប្រាស់ បន្លំភ្នែកមហាជនហេីយ។

 

សូមបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលក្រសួងមហាផ្ទៃប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង ២ គីឡូក្រាម នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងនោះមានបុរសម្នាក់មានតួនាទីជាស្នងការរង់នគរបាលខេត្តកំពតផIMG_20240409_215321_898 IMG_20240409_215321_862 IMG_20240409_215321_810 IMG_20240409_215321_311ងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |