គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!

មណ្ឌលគិរី៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២៤  ស្ត្រីមានវ័យចំណាស់ដែលត្រូវ រដ្ឋបាលខណ្ឌព្រៃឈើឃាត់ខ្លួននោះ ត្រូវបានគេស្គាល់ មាន រហស្សនាម (យាយម៉ាប់)  ខណៈនិយាយម៉ាប់ដែលកំពុងដឹកសាច់សត្វព្រៃចេញពីប្រភព ឃុំមេម៉ង់ ស្រុកកែវសីមា ចូលខេត្តមណ្ឌលគិរី ដើម្បីធ្វើការចែកចាយលក់ទៅឱ្យឈ្មួញបន្ត ។

 

តាមប្រភពបានឱ្យដឹងថា÷ មុនពេលការស្ទាក់ចាប់បាន សមត្ថកិច្ចបានដេញយ៉ាងប្រផាប់ ប្រភីង ក៏ស្ទាក់រថយន្តជនល្មើសអស់ល័ក្ខណ៍ទៅមុខលែងរួច ទើបសមត្ថកិច្ច ចាប់បាននៅចំណុចខាងមុខមន្ទីរសាធារណការក្នុងក្រុងសែននោរម្យ បន្ទាប់មកមន្ត្រីជំនាញក៏បានឆែករកឃើញក្នុងរថយន្តមាន សាច់ជ្រូកព្រៃចំនួន ២៥ គីឡូក្រាម និងសត្វកាំប្រម៉ា ដែលរោលហើយ ចំនួនពីរក្បាលស្មើ០៥គីឡូក្រាម ។ បន្ទាប់ពីសមត្ថកិច្ចបានឆែកឆេររួចមក វត្ថុតាង ទាំងរថយន្តនិងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នាក់ការរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

 

បើយោងតាមប្រភពបានឲ្យដឹងទៀតថា ស្ត្រីវ័យចំណាស់ដែលមានរហស្សនាម(យាយម៉ាប់) គឺជាឈ្មួញដុះស្លែល្បីឈ្មោះខាងជួញដូរសាច់សត្វព្រៃ និងព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីដោយគ្មានសមត្ថកិច្ចណាហ៊ានក្អកនិងប៉ះពាល់ឡើយ ។

 

កាលពីពេលថ្មីៗនេះផងដែរ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់បញ្ជាឲ្យអនុវត្តច្បាប់តឹងរឹងចំពោះឧក្រិដ្ឋជនជួញដូរសាច់សត្វព្រៃ ការកាប់ព្រៃឈើនឹងទន្ទ្រានដីព្រៃ ដោយខុសច្បាប់ត្រូវតែផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

 

មហាជនរងចាំមើលថា  តើពេលនេះសមត្ថកិច្ច នឹងចាត់វិធានការ ទៅលើបុគ្គល(យាយម៉ាប់) ដោយរបៀបណា ? ព្រោះ យាយម៉ាប់ ក៏មានអំណាចឥទ្ធិពលមានខ្សែបក្ខពួក មិនណយដែរនៅក្នុងខេត្តនេះឮថាយាយម៉ាប់នេះជាក្រុមប្រឹក្សាឃុំមេម៉ង់ផងក៏ប៉ុន្តែយាយម៉ាប់ម្នាក់នេះមិនដែលមកធ្វើការនៅសាលាឃុំម្តងណាឡើយ គឺរកសុីតែបទល្មើស សប្បកម្មអាឈើ ដឹកឈើនិងជួញដូរសាច់សត្វព្រៃដុះស្លែររាប់ឆ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធចាប់បានម្តងណាទេ?។

 

ប្រជាពលរដ្ឋបានសមណូមពរដល់លោកអភិបាលស្រុកកែវសីម៉ាជួយពិនិត្យមើលទង្វើរបស់យាយម៉ាប់នេះផងទាន។

ទាក់ទងករណីខាងលើអង្គភាពយើងកាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ អង្គភាពយើងបានទូរស័ទ្ទទៅលោកមេឃុំមេម៉ង់ ក៏ប៉ុន្តែពុំអាចទំនាក់ទំនងបានឡើយ។

 

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុIMG_20240507_112000_652 IMG_20240507_112000_007 IMG_20240507_112000_333 IMG_20240507_112000_635 IMG_20240507_112000_570 IMG_20240507_112000_159ជា សូមអរគុណ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |