គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បទល្មើសព្រៃឈើ កំពុងតែសំរុកកាប់បំផ្លាញព្រៃឡង់ជារាងរាល់ថ្ងៃ…!

បទល្មើសព្រៃឈើ កំពុងតែសំរុកកាប់បំផ្លាញព្រៃឡង់ជារាងរាល់ថ្ងៃ…!

ខេត្តក្រចេះ : បើយោងតាមការផ្តល់ដំណឹងពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិយាវ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់មកថាមានការកាប់បំផ្លាញព្រៃឈើ និងអនុផលព្រៃឈើក្នុងតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃ។ ទាំងដូចអ្វីជាការលើកឡើងគឺជាការផ្ដល់មកសមហេតុផលនូវព័ត៌មានពិតចំពោះអ្នកសារព័ត៌មានដើម្បីធ្វើការជូនផ្សាយដំណឹង ជូនទៅដល់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឲ្យបានដឹងអំពីសកម្មភាពនៃការបំផ្លាញសមតធនធានធម្មជាតិដល់ផ្ទុយពីច្បាប់បានកំណត់សារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ និងការពារព្រៃ និងអនុផលព្រៃឈើនៅកម្ពុជា ពោលគឺជនណាដែលចូលរួមចំណែកក្នុងការកាប់បំផ្លាញព្រៃឈើ ជននោះនឹងត្រូវផ្តល់ទារទោសតាមច្បាប់កំណត់ជាធរមាន។

 

ជាការពិតមានរថយន្ត និងមានគោយន្តកន្រ្តៃបានដឹកជញ្ជូនឈើល្អៗចេញពីចំណុចមួយទៅចំណុចមួយជាក់ស្តែងស្ថិតនៅក្នុងភូមិសាស្ត្រម្តុំអូរក្រូថ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយដឹកជញ្ជូនមិនខ្វល់ និងខ្លាចសមត្ថកិច្ច ឬមន្ត្រីជំនាញបន្តិចណាមួយឡើយ ផ្ទុយមកវិញពួកគេហាក់បីដូចជាមានអ្នកការពារផ្លូវ ឬរត់ការផ្លូវឲ្យពួកគេធ្វើសកម្មភាពយ៉ាងរលូនទៅវិញ តើមន្ត្រីជំនាញពាក់ព័ន្ធលោកបានដឹងដែរឬទេ?

 

តែទោះជាទង្វើនៃសកម្មភាពបំផ្លាញទាំងអស់នោះនៅតែបន្តយ៉ាងណាក្តី អ្នកសារព័ត៌មានក៏បានជម្រាបដំណឹងជូនទៅលោក សឿន ជាមេព្រៃប្រចាំតំបន់ទិសនេះថាមានគោយន្ត្តកន្រ្តៃរបស់ឈ្មួញឈើដែលប្រជាពលរដ្ឋបានប្រាប់ថាជារបស់ឈ្មោះសឿន បានដឹកឈើនៅចំណុចទីតាំងខាងលើពិតប្រាកដ និងក្រុមឈ្មួញជាច្រើនទៀតផង។ ចំណែកលោកសឿន ជាមេព្រៃក៏បានប្រាប់មកអ្នកសារព័ត៌មានរបស់យើងទាំងយប់តាមរយះការឆ្លើយតបទូរស័ព្ទដៃមកថាការដឹកឈើនោះក្រែងខ្លាចគេយកទៅធ្វើវត្ត ទៅវិញ។ ចំណែកមតិជាច្រើនមិនបានយល់ស្របអំពីការលើកឡើងរបស់មន្ត្រីព្រៃឈើខាងលើនោះមួយឡើយពីព្រោះ នៅក្នុងតំបន់ព្រៃឡង់មានការការពារពីស្ថាប័ន និងការដឹកជញ្ជូនទាំងអាធ្រាតនៅម៉ោងប្រមាណ ០២ និង១៧នាទីយប់នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចយូធីអឹមលេខ 48P5997341417030 ហេតុអ្វីត្រូវដឹកសម្រាប់វត្តអារាម ឬការដឹកជញ្ជូនទាំងអស់នោះស្ទើរខ្ទេចព្រៃឡង់សម្រាប់តែធ្វើវត្ត ឬក៏យកទៅលក់អោយឈ្មួញធំៗ? ។

 

តែទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតែសង្ឃឹមថា ក្រោមការចង្អុរបង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយស្មារតីដឹកនាំរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងពិសេសឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ នឹងមានវិធានការទប់ស្កាត់នូវការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិនូវព្រៃឈើ និងអនុផលព្រៃឈើដែលស្ថិតនៅក្នុងតំបន់ព្រៃឡង់ នៃភូមិសាស្ត្រ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានចំណាត់ការជាក់ជាមិនខាន សូមអរគុណ។

 

សូមទំនាក់ទំនងការផ្សាយតាមរយ:លេខ ០៩IMG_20240530_103057_035 IMG_20240530_103056_889 IMG_20240530_103056_636 IMG_20240530_103057_022 IMG_20240530_103052_268 IMG_20240530_103043_141 IMG_20240530_103043_229 IMG_20240530_103102_579 IMG_20240530_103103_157 IMG_20240530_103102_592 IMG_20240530_103102_603៧២៩៣៩៤៤២

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |