គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មេឈ្មួញដឹកឈើដុះស្លែឈ្មោះ ហេង និងមេការឈ្មោះ ភា សម្រុកដឹកឈើទាំងថ្ងៃទាំងយប់ដោយមានការបើកភ្លើងខៀវពីមន្ត្រីគ្រាប់ល្ពៅមួយចំនួនតូចដែលពាក់ព័ន្ធ

ខេត្តមណ្ឌលគីរី÷ កាលពីថ្ងៃទី៤ ខែមីថុនា ឆ្នាំ២០២៤ ក្រុមការងារជាច្រើនអង្គភាពបានតាមផ្តិតយករូបភាពឡានសាំយ៉ុងព៍ណ ស ផ្លាកលេខ សៀមរាប 2B.3285 បានដឹកឈើប្រភេទ សុក្រំ កាត់ថ្ងៃដែលមានមេការម្នាក់ឈ្មោះ ភា ជាអ្នករត់ការ និងមើលផ្លូវ ម្ចាស់ឡានមានឈ្មោះលោក ហេង ដែលបានដឹកឈើមកពី ភូមិ ប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូល និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយធ្វើការឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា យ៉ាងរលូនដោយពុំមានមន្ត្រីជំនាញណាមួយហ៊ានក្អកនោះទេ ?។

ចុះIMG_20240606_152039 IMG_20240606_090005_118 IMG_20240606_075111_972 IMG_20240606_075102_620 IMG_20240606_075047_893ហេតុអ្វីបានជាមន្ត្រីជំនាញក្មុងខេត្តមណ្ឌលគីរីមើលមិនឃើញ និងមិនធ្វើការបង្ក្រាប និងមិនទប់ស្កាត់បានជាបណ្តែតបណ្តោយអោយក្រុមឈ្មួញខាងលើនេះដឹកឈើតាមតែអំពើចិត្ត ឬមានអ្វីនៅពីខាងក្រោយនៃរឿងនេះ ?

គួរបញ្ជាក់ដែរថា តាមការចុះប្រមូលនូវព័ត៍មាននិងផ្តិតយករូបភាពទាំងកណ្តាលថ្ងៃត្រង់ពីក្រុមការងារបានបញ្ជាក់ថា ឈ្មោះ ហេង និងឈ្មោះ ភា ធ្វើការដឹកឈើបានយ៉ាងរលូនយ៉ាងដូច្នេះមកពីពួកគេបានធ្វើការបង់ជូនគ្រប់មន្ត្រីជំនាញរួចរាល់អស់ទៅហើយទើបបានជាពួកគេហ៊ានដឹកទាំងយប់ទាំងថ្ងៃយ៉ាងនេះ។

ប្រភពពីបងប្អូនប្រជាពលរដ្ឋរស់នៅភូមិពូជ្រៃបានបន្តទៀតថា ដោយមានមេការឈ្មោះ កៃ ជាអ្នកប្រមូលនិងដាក់កូនចៅអាជ្រៀកតាំងបរពីក្រុងតិះឆ្លងកាត់តាមអូរទេតាមរថយន្តឡង់គ្រីស័រយកមកដាក់នៅភូមិពូជ្រៃក្រោយផ្ទះបងប្អូនឥស្លាមនិងយកអាត្រាក់លើកដាក់ចូលក្នុងឡានសាំយ៉ុងបានរលូនយ៉ាងដូច្នេះ ក្នុង១ថ្ងៃមិនក្រោមពី៤ទៅ៥ជើងនោះទេទាំងយប់ទាំងថ្ងៃ៕

បងប្អូនប្រជាពលរដ្ឋមានការត្អូញត្អែថាក្នុងមួយថ្ងៃៗក្រុមនេះដឹកឈើគ្មានថ្ងៃឈប់សម្រាកនោះទេដែលធ្វើអោយមានការរំខានក្នុងការប្រកបមុខរបរចិញ្ជឹមជីវិតរបស់ពួកគាត់ពិសេសការបើកបរក្រុមនេះមិនដែលចេះយឺតនោះទេ?នឹងមានការភ័យខ្លាចមានបញ្ហាគ្រោះថ្នាក់ដល់កូនៗរបស់ពួកគាត់ជា យ:ថាហេតុ។

ប្រជាពលរដ្ឋស្នើសុំដល់លោក ឌិន ប៊ុនធឿនអនុប្រធានមន្ទីរបរិស្ថាននិងជាប្រធានស្តីទីមេត្តាពិនិត្យមើលកូនចៅតាមដែនស្នាក់ការផងទាន !ពីព្រោះឡានដឹកកាត់មុខស្នាក់ការទាំងយប់ទាំងថ្ងៃចុះហេតុអ្វីមិនធ្វើការទប់ស្កាត់ឬមានអ្វីដែលត្រូវលាក់បាំងជាថ្នូរក្នុងការមិនបង្ក្រាប ?

អង្គភាពយើងខ្ញុំសូមធ្វើការស្នីសុំដល់ ឯកឧត្តម ថង សាវ៉ុន អភិបាល នៃគណះអភិបាលខេត្ត លោក ឡោ សុខា ស្នងការខេត្ត លោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មណ្ឌលគីរី និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយទប់ស្កាត់ និងបង្ក្រាបករណីខាងលើនេះផងទាន !បើពុំដូច្នេះទេព្រៃឈើនិងពិតជារលាយដោយសារក្រុមឈ្មួញដុសស្លែទាំងនេះជាក់ជាមិនខាន ៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងធ្វើសេចក្តីរាយការណ៍ជូនដល់ប្រមុខរដ្ឋាភិបាលដើម្បីលោកបានជ្រាប និងមានវិធានការណ៍ទប់ស្កាត់ និងបង្ក្រាបចំពោះភាពអសកម្មមួយចំនួនតូចសម្រាប់តែមន្ត្រីគ្រាប់ល្ពៅតែប៉ុណ្ណោះហើយនឹងរង់ចាំធ្វើការបកស្រាយក្នុងការចុះផ្សាយនូវអត្ថបទខាងលើនេះរៀងរាល់ម៉ោងធ្វើការគ្រប់ភាគីដែលពាក់ព័ន្ធ៕ វគ្គមួយ

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |