គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ទីតាំងល្បែងសុីសង បញ្ជល់មាន់ ក្នុងភូមិចំការ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បើកឡើងវិញមិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន”

ខេត្តកែប ÷ទីតាំងល្បែងសុីសង បញ្ជល់មាន់ មួយកន្លែង បើកទទួលភ្ញៀវ ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលទីតាំងខាងលើ មានម្ចាស់ផ្ទះឈ្មោះ(ខុម ) នឹងម្ចាស់សៃវៀន ឈ្មោះទ្រី ស្ថិតនៅភូមិចំការ ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

IMG_20240609_133646 IMG_20240609_11425577 IMG_20240609_114939_150 IMG_20240609_114939_503 IMG_20240609_114939_848 InShot_20240609_115025686 IMG_20240609_122934 IMG_20240609_11430260 IMG_20240609_114243ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរ លោក ឆាង ឆៃ អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ និងលោក ស៊ូចាយ អធិការនគរបាលស្រុកដំណាក់ចង្អើរ  លោកឧត្តមសេនីយ៍ទោសម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ជាពិសេស លោក សោមពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ជួយចាត់កម្លាំងថ្នាក់ក្រោម ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។

ជាក់ស្ដែងនៅព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ អង្គភាព អឹមអិនអេសភីញូស៌ យើង ទំនាក់ទំនងតាមរយះលេខទូរស័ព្ទ ទៅលោកអធិការនគរបាលស្រុក ជាលទ្ធផល លោកឆ្លើយតបថា រឿងនឹងទំនាក់ទំនងទៅលោកអភិបាលស្រុក ខណៈនោះ អង្គភាពយើងក៏បានទំនាក់ទំនងទៅលោកអភិបាលស្រុក ដោយលោកចាំឱ្យថ្នាក់ក្រោម ចុះទៅមើល និងបន្ថែមថា ទាក់ទងទៅលោកអធិការវិញ ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |