គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពីរស្រុកគឺស្រុក លំផាត់និង ស្រុក អូរយ៉ាដាវកំពុងតែរលាយហិនហោចដោយ សារតែឈ្មួញដុះស្លែ បើសិនមន្រ្តីជំនាញឬអាជ្ញាធរមិនមានវិធានការណ៍ទប់ស្កាត់

ពីរស្រុកគឺស្រុក លំផាត់និង ស្រុក អូរយ៉ាដាវកំពុងតែរលាយហិនហោចដោយ សារតែឈ្មួញដុះស្លែ បើសិនមន្រ្តីជំនាញឬអាជ្ញាធរមិនមានវិធានការណ៍ទប់ស្កាត់

ខេត្តរតនគិរី៖បើយោងតាមសេចក្តីរាយការណ៍ពីមន្ត្រី និងប្រជាពលរដ្ឋនៅតាមភូមិសាមុទ្រលើ
សមុទ្រក្រោម ~ភូមិខ្វែង និងភូមិកែងសាន់និងយោងតាមការចុះផ្តិតរូបភាពពីក្រុមអ្នកសារព័ត៌មា
នបានបង្ហាញអោយដឹងថាការកាប់បំផ្លាញព្រៃសហគមន៍និងព្រែក្នុងដែនជម្រកសត្វព្រៃលំផាត់នៅ
តំបន់ជាច្រើនកន្លែងក្នុងស្រុកលំផាត់ និងស្រុកបរកែវ ~ស្រុកអូរយ៉ាដាវ ពីសំណាក់ក្រុមឈ្មួញជា
ច្រើនក្រុមកំពុងដឹកចេញទៅវៀតណាមតាមច្រករបៀងមួយចំនួនជាប់ព្រំប្រទល់កម្ពុជា
វៀតណាម ដែលសកម្មភាពនេះបានកើតឡើងខ្លាំងក្នុងរយៈពេកជាង១ខែមកនេះ។

ក្រោយពីការមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចភូមិដូចខាងលើ ក្រុមអ្នកសារព័ត៌
មាន ប្រចាំខេត្តរតនគិរី បានចុះផ្តិតយករូបភាពតាមទីតាំងដែលប្រជាពលរដ្ឋនិងប្រជាសហគមន៍
រាយការណ៍ជូនក៍បានប្រទះឃើញស្ថានភាពគំនរឈើនិងរថយន្តក្រុមជនល្មើសប្រព្រឹត្តិរង្គាល
លន់លឺទ្រហឹងពេញព្រៃ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋយ៉ាងប្រាកដមែន។ដែលស្ថាន
ការណ៍ជាក់ស្តែង និងការចុះអង្កេត ពីក្រុមអ្នកភូមិបានបង្ហាញនៅប្រភពខ្លះៗអោយអ្នកសារព័ត៌មា
នយើងដឹងថា បទល្មើសនៃការកាប់ ផ្តួលរំលំឈើមូលៗក្នុងដែនព្រៃសហគមន៍ និងក្នុងដែន
ជម្រកសត្វព្រៃលំផាត់ គឺ ចាប់ពីចំណុចអូរជីប រហូតដល់ចំណុចឃុំកែងសាន់  ស្រុកលំផាត់និង
ចាប់ពីចំណុចព្រៃក្នុងឃុំ យ៉ាទុង មាន អូរតាង  ចេញតាមច្រកអូលាវ  អូរថ្ម  ប៉ុស្តិ៍ខ្លាធំនិងច្រក
ល្បៀងជាច្រើទៀនៅក្នុងស្រុកលំផាត់និងស្រុកអូយ៉ាដាវ។ដែលចំណុចនៃក្រុមបទល្មើសនីមួយៗ
គឺត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានបញ្ជាក់ថាគឺក្រុមឈ្មួញបានកំណត់បរិវេណសិចទ័រដោយ
ដាក់គំនូ សញ្ញា ចែកខណ្ឌព្រៃចែកគ្នា កាប់យកឈើទៅលក់ទៀតផង។បើតាមការអះអាងពីប្រ
ជាពលរដ្ឋថាយ៉ាងតិចមានក្រុមជនល្មើសចំនួន៣~៥ក្រុម ដែលក្រុមនីមួយៗសុទ្ធតែមានចំណែ
កសមត្ថកិច្ចលូកដៃ ដោយចំ និងដោយ ប្រយោលនៅពីក្រោយ ដើម្បីជាអ្នកសម្រប់សម្រួ
លដល់ការប្រកបមុខរបរនេះ។

ហើយអ្វីដែលមើលឃើញ និងផ្អែកលើការរៀបរាប់ពីប្រភពផ្ទៃក្នុងនៃក្រុមជនប្រព្រឹត្តល្មើសបាន
ខ្សឹបអោយដឹងថាៈក្នុងការប្រព្រឹត្តរបស់ក្រុមនេះគឺពួកគេបានរត់ការសុំធ្វើឈើតាំងពីលើដល់ក្រោ
ម ដែលជាមេៗអស់ហើយ ទើបទាំងជំនាញ និងកងកំលាំង រួមទាំងអជ្ញាធរក្នុងតំបន់មិនធ្វើការ
រំខាននោះឡើយ ។តែខណៈបើក្រុមអ្នកសារព័ត៌មានតាមទាន់ ឫថតបានស្តែងៗនិងរាយការណ៍
យ៉ាងជ្រក់ជ្រិញៗទើបកងកំលាំងបង្ខំចិត្តចាប់១ក្នុងចំណោមនោះទៅ។

តែយ៉ាងណាថ្មីៗនេះ ឯកឧត្តម លី ធុជ រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសតំណាងដ៍ខ្ពង់ខ្ពស់
របស់សម្តេចនាយកចុះជួយខេត្តរតនគិរីបានលើកក្នុងអង្គប្រជុំធំនៅសាលប្រជុំខេត្តរតនគិរីថា
“បញ្ហាព្រៃឈើល្មមឆ្អែតឆ្អន់ហើយសូមគិតដល់ជាតិ ប្រជាជននិងកូនចៅជំនាន់ក្រោយៗផង!”។

ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងទិសដៅអនុវត្ត
ការងារឆ្នាំ២០១៧ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម លី ធុជ
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី និងជា
តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ទៅ
កាន់អង្គសន្និបាតទាំងមូលថាបញ្ហាបទល្មើសព្រៃឈើនៅតែជាបញ្ហាប្រឈមគួរអោយព្រួយបារម្មណ៍
ដែលមួយរយះពេលចុងក្រោយថ្មីៗនេះមានសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់ជា
ច្រើន ចេញពីចំណុចស្រុកលំផាត់ និងស្រុកអណ្តូងមាស ឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមច្រក
ទ្វារព្រំដែនអន្តរជាតិអូរយ៉ាវឡេថាញ់ហាក់បីដូចជាមិនមានការបង្ក្រាបពីកងកម្លាំងប្រដាប់អាវុធឬអង្គ
ភាពជំនាញ ឬពីអាជ្ញាធរមូលដ្ឋានឡើយ ហើយត្រូវបានអ្នកសារព័ត៌មានថតរូបភាព និងវីដេអូ យកមក
ចុះផ្សាយជាបន្តបន្ទាប់ជាពិសេសគឺការជាប់ពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ច មន្ត្រីរាជការ ដែល
ជាអ្នកប្រព្រឹត្តិល្មើសផ្ទាល់និងប្រយោលលើករណីបទល្មើសព្រៃឈើនេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមទៀតថា វាគួរតែល្មមឆ្អែតឆ្អន់ហើយ ចង់មាន
ចង់បានដល់ណាទៀត អាណិតដល់ជាតិ ប្រជាជន និងអ្នកជំនាន់ក្រោយៗផង ព្រោះវាជាសម្ប
ត្តិធម្មជាតិ ជាកេរ្តិ៍ដំណែលដែលដូនតា  និងបុព្វបុរសខ្មែរយើងបានបន្សល់ទុកអោយ ដូច្នេះ
យើងត្រូវមានកាតព្វកិច្ចថែររក្សាអោយបានគង់វង្ស និងស្ថិតស្ថេរចីរកាល មិនគួរដើម្បីតែប្រយោ
ជន៍បុគ្គល និងបក្ខពួក នាំគ្នាកាប់បំផ្លាញយ៉ាងដូច្នេះទេ ។

ដោយឡែកនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៧ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បាន
ដឹកនាំប្រជុំដើម្បីពង្រឹងការងារត្រួតពិនិត្យការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
នៅសាលប្រជុំសាលាខេត្តរតនគិរី។ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់និងបង្ក្រាប
បទល្មើសធនធានធម្មជាតិ  ឯកឧត្តមអភិបាលខេត្ត ណែនាំដល់គណៈបញ្ជាការឯកភាពស្រុក
ក្រុង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តឲ្យបាននូវវិធានចំនួន៥ចំណុចដើម្បីពង្រឹងប្រសិទ្ធភាពការងារ
គ្រប់គ្រងនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្ត  ។   វិធានការទាំង០៥ ចំណុច
រួមមាន៖១.ទប់ស្កាត់ឲ្យបាននូវការកាប់រានដីព្រៃឈើ ការជីកគាស់រ៉ែខុសច្បាប់២. ត្រួតពិនិត្យ
នៅតាមឃ្លាំងស្តុប និងរោងសិម្បកម្មកែច្នៃ ដេប៉ូឃ្លាំង កន្លែងសន្និធិឈើ នានា៣. ត្រួតពិនិត្យ
ទប់ស្កាត់ឲ្យបាននូវការដឹកជញ្ជូនឈើគ្រប់ប្រភេទ៤. ត្រួតពិនិត្យឧបករណ៍ មធ្យោបាយគ្រប់កាប់
ឈើប្រភេទ៥.ត្រួតពិនិត្យប្រភពឈើដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ឯកឧត្តមអភិបាលខេត្ត
បានណែនាំបន្ថែមឲ្យគ្រប់ស្រុកជាប់ព្រំដែនត្រួតពិនិត្យឡើងវិញនៅតាមច្រករបៀងនានានិងការ
លួចចូលកាប់ឈើខុសច្បាប់ជៀសវាងការប្រើអំពើហិង្សាក្នុងករណីកើតមានដោយឡែកស្រុកជាប់
ព្រំប្រទល់និងបណ្តាខេត្តដ៏ទៃទៀតរួមទាំងកម្លាំងគណៈកម្មការទាំងអស់ត្រូវធ្វើការសហការគ្នាឲ្យបាន
ល្អនូវការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ដោយមិនត្រូវជះទឹកដាក់គ្នានោះទេ ។

ជុំវិញមានបទល្មើសដូចលើកឡើងខាងលើនេះនៅព្រឹកថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០១៧នេះ លោក នូ ថេ អភិបាល
នៃគណៈអភិបាលស្រុកលំផាត់បានប្រាប់អោយដឹងថាៈ តំបន់ទាំងនេះជាតំបន់ស្នូលដែលបានចេញអនុក្រឹត្យហើយ
បានបង្កើតគណៈកម្មការចុះទប់ស្កាត់ហើយ។លោក នូ ថេ បន្តថាៈ ក្នុងតំបន់ដូចលើកឡើងខាងលើត្រូវលោកបានបញ្ជាក់ថាៈ
ក្រុមរុករានព្រៃយកដីពីសំណាក់ប្រជាពលរដ្ឋត្រូវបានគេចុះណែនាំអោយបញ្ឈប់អស់ហើយ តាំងពី១ខែមុនម្លេះ!។
តែខណៈដែលត្រង់សំនួរទៅលើបញ្ហាឈ្មួញចូលកាប់ និងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណា
មនោះគឺលោកបានប្រាប់អោយខាងព័ត៌មានយើងសួរទៅខាងបរិស្ថានទៅ ?។ដោយ ឡែកលោក ភូ ខែមរិន្ទ
ប្រធានមន្ទីរបរិស្ថាន ខេត្តរតនគិរី មិនអាចសុំការពន្យល់បានទេក្នុងថ្ងៃដដែលនេះខណៈទួរស័ព្ទខលមិនចូល។
ចំណែក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីនៅព្រឹកថ្ងៃទី១៧ខែ កុម្ភៈ ឆ្នាំ២០១៧នេះដែរ មិនអាចសុំការ
ពន្យល់បានទេខណៈខលចូលលោកប្រាប់ថា ជាប់រវល់ប្រជុំ។
គួរបញ្ជាក់ថាៈឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ  តែងតែចាត់ទុកអ្នកសារព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងការពិតសង្គម
និងជាក្រុមដែលសរសេររបាយការណ៍ពិតឥតលម្អៀងជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយផ្ទាល់។ក្នុងនាមគណបក្ស
ប្រជាជនជាគណបក្សកាន់អំណាចមិនចង់អោយគណបក្សប្រឆាំងគេចោទប្រកាន់មកលើយើងថាបើកដៃអោយឈ្មួញ
កាប់បំផ្លាញព្រៃឈើឡើយដែលជាការកេងចំណេញផ្នែកនយោបាយទៅវិញ។យ៉ាងណា សង្ឃឹមថា រួមទាំងប្រសាសន៍ សម្តេច
ប្រមុខ និង ការលើកឡើង របស់ ឯកឧត្តម លី ធុជ រដ្ឋមន្ត្រីបន្ទុក និងត្រូវបាន ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រុងស្រុក~រួមទាំងកង
កំលាំង និងស្ថាប័នជំនាញមានការភ្ញាក់រលឹកនិងយកត្រចៀកស្តាប់ ហើយអនុវត្តអោយមានប្រសិទ្ធិភាព កុំអោយដូចពាក្យថា សម្រួចឈើពុក ឫក៍
ដូចពាក្យថា គ្មានគ្រូបាចារ្យណាប្រដៅបានឡើយ ។តាមប្រជាពលរដ្ឋនៅក្នុងស្រុក លំផាត់ នឹង​​ស្រុក អូរយ៉ាដាវ នាំនិយាយថា​តើ​
ដល់​ ពេលណាទើបមន្រ្តីជំនាញ ជាពិសេស លោក អភិបាលស្រុកទាំងពីរស្រុកនិង មន្រ្តីបរិស្ថាន គួរតែចុះបង្ក្រាបឬមួយយ៉ាងណាទានប្រុស!៕

fftt237 456 7800u00004444

 

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |