គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយលោកគ្រូ អ្នកគ្រូ និងកុមារមានពិការភាពសតិបញ្ញាអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយលោកគ្រូ អ្នកគ្រូ និងកុមារមានពិការភាពសតិបញ្ញាអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភរិយាថ្នាក់ដឹកនាំ ដោយមានការអមដំណើរដោយ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយលោកគ្រូ អ្នកគ្រូ និងកុមារមានពិការភាពសតិបញ្ញាអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល។

 

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានឱ្យដឹងថា៖ បច្ចុប្បន្នសាលា មានកុមារពិការសតិបញ្ញា និងអូទីស្សឹមចំនួន២៦០នាក់ ស្រី ៦១ លោកគ្រូ អ្នកគ្រូសរុប ៧២ នាក់ ស្រី៤០នាក់, បុគ្គលិកជនពិការចំនួន៥នាក់ ស្រី៣ ។ សាលាមានតម្រូវការចាំបាច់មានកុមារ អូទីស្សឹម កំពុងរងចាំសាលារៀនចំនួន ជាង២០០ (បច្ចុប្បន្នសាលាកំពុងខ្វះបន្ទប់សិក្សា) ។ ចំណែកឯកម្ពុជាចប្បុន្ន ក៏មានកុមារពិការសតិបញ្ញា និងអូទីស្សឹមប្រមាណជាង២ម៉ឺនាក់ផងដែរ។

 

ជាមួយនឹងកង្វះខាតបន្ទប់សិក្សានេះដែរលោកនាយកបានសូមអំពាវនាវសប្បុរសជន មេត្តាបន្តជួយឧបត្ថម្ភដល់គម្រោងសាងសង់អគារសិក្សាផងដ្បិតសាលាទើបតែចាក់គ្រឹះអស់ថវិការជាង១សែនដុល្លាក្នុងនោះនៅខ្វះខាតថវិកាគេជាង២ម៉ឺនដុល្លាទៀត ខណៈដែលអគារសិក្សានឹងនៅតែបន្តសាងសង់ឲ្យរួចជាស្ថាពរនាពេលខាងមុខនេះ ប៉ុន្តែស្នើរសុំថវិការជួយជាបន្តបន្ទាប់ ទើបគម្រោងអាចដើរទៅមុខបាន។

 

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានគោរពស្នើសុំ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានអំពាវនាវដល់សប្បុរសជនទាំងអស់ជួយកសាងសាលារៀនដើម្បីឆ្លើយតបទៅនឹងកំណើនសិស្ស និងតម្រូវការបងប្អូនប្រជាពលរដ្ឋដែលមានកូន ពិការភាពសតិបញ្ញា និងអូទីស្សឹមផងដែរ ។

 

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន័្ទមុន្នី តែងតែយកចិត្តទុកដាក់ នូវរាល់ក្តីកង្វល់របស់ជនមានពិការភាពសតិបញ្ញា និងអូទីស្សឹម ទាំងសុខុមាលភាព ជីវភាពរស់នៅ ក៏ដូចជាការទទួលបាននូវការបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈដល់កុមារដែលមានពិការភាពគ្រប់ពេលវេលា។

 

សម្តេចកិត្តិសង្គហបណ្ឌិត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាកក្នុងការមើលថែ និងជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម ព្រោះថា ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ដែលទាមទាឲ្យលោកគ្រូ អ្នកគ្រូត្រូវធ្វើនូវសកម្មភាពដដែលៗ ជាច្រើនលើក ច្រើនសារ ទើបសិស្សអាចចាប់បាន រួមជាមួយនឹងភាពអត់ធ្មត់របស់លោកគ្រូ អ្នកគ្រូគឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង។

 

ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវ ៖

១៖ អាណាព្យាបាលសូមយកចិត្តទុកដាក់ និងតាមដានពីសុខភាពកូនៗ ចាប់តាំងពីពេលសម្រាល ប្រសិនបើមានសញ្ញាមិនប្រក្រតីណា មួយសូមរួសរាន់ស្វែងរកសេវាប្រឹក្សាយោបល់និងវេជ្ជសាស្ត្រអោយបានលឿន ដើម្បីធានាដល់ការព្យាបាលកុមារ និងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា។

២៖  អាណាព្យាបាលមិនត្រូវទុកកូនចោល និងត្រូវយចិត្តទុកដាក់ចំពោះការប្រើប្រាស់ស្មាតហ្វូនលើសកម្រិត (ដែលធ្វើឲ្យកុមារគិតធ្លាក់ចុះខ្សោយ ប្រឈមមុខនឹងការរីកលូតលាស់មិនប្រក្រតីរបស់ខួរក្បាល ប៉ះពាល់សុខភាពផ្លូវចិត្ត ថប់អារម្មណ៍ បាត់បង់ចំណង់អាហារ និងការគេងបានតិច ជាដើម ។ល។ )

៣៖ លោកគ្រូ អ្នកគ្រូ ក៏ត្រូវតែបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយថែទាំ និងបណ្តុះបណ្តាលដល់អ្នកដែលមានបញ្ហាខ្សោយសតិបញ្ញា ព្រោះថា ការជួយកុមារបានទាន់ពេល អាចជួយកុមារឲ្យមានការរីកចម្រើនសុខមាលភាពល្អប្រសើរ ទាំងសមត្ថភាពរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ។

 

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន័្ទមុន្នី ហ៊ុនម៉ាណែត ដែលបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ក្នុងថ្ងៃនេះ តាមរយ:ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងសូមថ្លែងអំណអរគុណដល់សប្បុរសជនជាច្រើននាក់ បានចូលរួមឧបត្ថម្ភគាំទ្រដល់វិទ្យាល័យអប់រំពិសេសIMG_20240702_221238_286 IMG_20240702_221233_298 IMG_20240702_221224_864 IMG_20240702_221228_832 IMG_20240702_221213_139 IMG_20240702_221217_352 IMG_20240702_221204_632 IMG_20240702_221157_028 IMG_20240702_221153_391 IMG_20240702_221148_679 IMG_20240702_221145_261 IMG_20240702_221140_540 IMG_20240702_221250_782 IMG_20240702_221244_538 IMG_20240702_221332_699 IMG_20240702_221327_111ក្រុងតាខ្មៅផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |