គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ឯកឧត្តម គួច ចំរើន ចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ឯកឧត្តម គួច ចំរើន ចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ឯកឧត្តម គួច ចំរើន ចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវទៅចូលកាន់មុខតំណែងថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប នៅសាលប្រជុំសាលាខេត្តកណ្ដាល។

 

ក្នុងពិធីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវការកោតសរសើរដល់ ឯកឧត្តម គង់ សោភ័ណ្ឌ ដែលក្នុងអាណិត្តិជាអភិបាលខេត្ត បានដឹកនាំ និងខិតខំអភិវឌ្ឍន៍ខេត្តកណ្តាលឲ្យមានការរីកចម្រើនបន្សល់ទុកនូវសមិទ្ធផលធំៗ និងស្នាដៃជាច្រើន ពិសេសរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ។ បន្ថែមលើសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងនូវការផ្តាំផ្ញើរដល់ ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តថ្មី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសត្រូវថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ប្រជាពលរដ្ឋ ឲ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

 

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា ថ្នាក់ដឹកនាំខេត្ត មានក្រុមប្រឹក្សាខេត្តននិងអភិបាលខេត្ត ត្រូវបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពូតដៃគ្នាដើម្បីអភិវឌ្ឍខេត្តកណ្តាលឲ្យកាន់តែរីកចម្រើនថែមទៀត ត្រូវខិតខំផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ដូចជាការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ បន្តខិតខំដោះស្រាយនូវរាល់សំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ត្រូវលើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រីឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

 

ក្នុងពិធីប្រកាសតែងតាំងនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានធ្វើការប្តេជ្ញាថា នឹងខិតខំការពារឲ្យខាងតែបាននូវគុណតម្លៃ សន្តិភាព និងស្ថេរភាព នយោបាយ ដោយខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត បទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

បន្តពង្រឹង និងសម្រួលនីតិវិធីផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ សេវាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងពង្រឹងយន្តការផ្តល់ព័ត៌មាន ទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការឆ្លើយតប ទៅនឹងតម្រូវការចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈមចាំបាច់ របស់ប្រជាពលរដ្ឋ ជាពិសេសសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់ រហ័ស មានលក្ខណៈទំនើប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន សមធម៌សង្គម និងការជឿទុកចិត្តពីប្រជាជន។

 

ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្ត ប្តេជ្ញាថា នឹងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំកែលម្អច្រាំងទន្លេ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួន ច្បារ ជាពិសេសការរៀបចំកែលំអរសោភ័ណភាព ទីក្រុង និងទីប្រជុំជន ដើម្បីប្រែក្លាយជាទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែល មានគុណភាពបរិស្ថាន និងការរស់នៅប្រកបដោយសុខដុមរមនា ស្រប តាមប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ ចក្ខុវិស័យឆ្នាំ២០៣០ ធានាការ គ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍ និងការអភិរក្ស ប្រកបដោយ ប្រសិទ្ធភាព គុណភាព តុល្យភាព ចីរភាពIMG_20240702_223627_820 IMG_20240702_223627_277 IMG_20240702_223627_586 IMG_20240702_223627_439 IMG_20240702_223944_906 IMG_20240702_223959_890 IMG_20240702_224003_021 IMG_20240702_224012_589 IMG_20240702_224154_123 IMG_20240702_224144_350 និងសមធម៌។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |