ខេត្តកោះកុង៖ កម្លាំងអធិការដ្ឋានគនបាលក្រុងខេមរភូមិន្ទ ចុះបង្ក្រាបករណីជួញដូរ
ចែកចាយ និងប្រើ ប្រាស់នៅសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់
នៅថ្ងៃទី16 ខែកុម្ភះ ឆ្នាំ2017 វេលាម៉ោង07-30នាទី យប់ ដោយមានការចង្អុលបង្ហាញ
ពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងអធិការក្រុងដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ត្រី
មីន រស្មី អធិការ បានចុះបង្កាបករណី ជួញដូរចែកចាយគ្រឿងញៀន នៅចំណុចក្បែរង្វង់មូល
យាយរែកផ្លែឈើ ស្ថិតក្នុងភូមិ៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចបានអោយដឹងថាការចុះបង្ក្រាបនៅពេលនោះ ឃាត់ខ្លួនបានជនសង្ស័យចំនួន១នាក់
ឈ្មោះ ខេន ស៊ី ហ៊ាន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបបោកអ៊ុត មានទីលំនៅផ្ទះជួល
ស្ថិតក្នុងភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរ:ភូមិន្ទ កោះកុង។ (ជាអ្នកជួញដូរ ) សមត្ថកិច្ចដក
ហូតវត្ថុតាងបាន រួមមាន ម្សៅក្រាមសថ្លា(ម៉ាទឹកកក) ចំនួន២កញ្ចប់ធំ និង១២ កញ្ចប់តូច ស្មើ
និង៩.៩ក្រាម និងទូរស័ព្ទដៃម៉ាកណូគា ពណ៌ក្រហមចំនួន១គ្រឿង ។
សមត្ថកិច្ចបានអោយដឹងទៀតថាលុះមកដល់វេលាម៉ោង៨.០០នាទីយប់ថ្ងៃដដែលកម្លាំងលោក
បានចុះឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ទៀតតាមរយះទូរស័ព្ទមកទិញថ្នាំញៀន ពីស្ត្រី ម្នាក់ខាងលើ ។
បុរសជនសង្ស័យមានឈ្មោះ ស្រ៊ន វុធ ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំភូមិ៣
សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។ សមត្ថកិច្ចដកហូតបានវត្ថុតាង ទូរស័ព្ទដៃម៉ាកសាំសុង
ព័ណខ្មៅ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញក្រុងសាងសំណុំរឿងបញ្ជូនទៅកាន់ការរិយាល័យ
កណ្ដាលប្រឆាំងបទល្មើស ដើម្បីចាត់វិធានការបន្តទៅ តាមផ្លូវច្បាប់៕ ដោយ. ង៉ែត សុគន្ធី