គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឈ្មួញឈើចាស់វស្សាឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ កំពុងត្រូវប៉ាន់មុខជំនួញឈើប្រណិតខុសច្បាប់ឆ្លងដែនលក់ទៅស្រុកយួន តាមច្រកដាក់ ដាំ ដោយមានការចូលរួមពីលោក យូ សុធា នាយប៉ុស្តិ៍ចាំបើកបារ៉ាស់..

ឈ្មួញឈើចាស់វស្សាឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ កំពុងត្រូវប៉ាន់មុខជំនួញឈើប្រណិតខុសច្បាប់ឆ្លងដែនលក់ទៅស្រុកយួន តាមច្រកដាក់ ដាំ ដោយមានការចូលរួមពីលោក យូ សុធា នាយប៉ុស្តិ៍ចាំបើកបារ៉ាស់..

ខេត្តមណ្ឌលគីរី ÷ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅស្រុកកោះញ៉ែក និងស្រុកពេជ្រា បានអះអាងថា បច្ចុប្បន្នព្រៃឈើក្នុងដែនជម្រកអភិរក្សសត្វព្រៃត្រូវបានមេឈ្មួញចាស់វស្សាកំពុងក្រៀងគរបក្សពួករបស់ខ្លួន ឲ្យចូលកាប់បំផ្លិចបំផ្លាញព្រៃឈើខុសច្បាប់ ចំណុចភ្នំព្រិច ក្នុងភូមិម្ពៅ ស្រុកកោះញ៉ែក និងស្រុកពេជ្រាដា ផ្ដួលរំលំ អារ ជៀរ មុខកាត់ធំៗ ក្នុងដែនជម្រកអភិរក្សសត្វព្រៃ សមត្ថកិច្ចអាវុធហត្ថខេត្ត និងសមត្ថកិច្ចមន្ត្រីអាជ្ញាធរពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាប គេសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ ដែលសមត្ថកិច្ចជំនាញការពារព្រៃឈើហាក់ដូច ជានៅស្ងៀមទ្រឹង បើកភ្លើងខៀវឲ្យមានបទល្មើសព្រៃឈើកើនឡើងយ៉ាងអនាធិបតេយ្យ។

ប្រជាពលរដ្ឋ បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី ជាអ្នកនៅពីក្រោយខ្នង មេឈ្មួញឈើឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ ទើបដឹកជញ្ជូនបទល្មេីសព្រៃឈើ តាមប្រភេទរថយន្ត ហាយឡិនឌ័រ ចំនួន ៣គ្រឿង និងររថយន្តថុនត្រា ចេញពីស្រុកកោះញ៉ែកនិងស្រុកពេជ្រា ឆ្លងដែនទៅ លក់ស្រុក យួន តាមច្រកទ្វារអន្តរជាតិដាក់ដាំ យ៉ាងពេញបន្ទុក មួយរយៈចុងក្រោយ ឈ្មួញឈើ១រូបនេះ មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ខេត្តមណ្ឌលគិរី ទើបមិនហ៊ានបង្រ្កាបហើយធ្វើអ្វីៗ តាមអំពេីចិត្តរបស់ក្រុមឈ្មួញទាំងនោះ។

ហេតុនេះលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ដាក់ ដាំ ជាអ្នកមានសិទ្ធិអំណាច ខ្លាំងជាងគេក្នុងការបើកដៃ ឲ្យឈ្មួញឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ ដឹកជញ្ជូន ឈើ ប្រណីតខុសច្បាប់ ទៅលក់ស្រុកយួននៅពេលយប់ ដោយឡែកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរី និងប្រធានបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបើកភ្លើងខៀវ ទើបបុគ្គលនេះដំណើរការរកស៊ីជំនួញឈើទៅបានយ៉ាងរលូន ។

ការដែល មេឈ្មួញឈើឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យហ៊ានធ្វើអ្វីៗ តាមទំនេីងចិត្ត គឺ ដោយសារអាងមាន លោក ឡោ សុខា ស្នងការ ដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ជាខ្នងបង្អែក ដ៏ រឹងមាំ ក្នុងខណៈពេលដែលលោក ហែម បូណា រ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី រក្សា ភាព ស្ងៀមស្ងាត់ ។

បញ្ហានេះ លោក ថង សា វុន អភិបាលខេត្តមណ្ឌលគីរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាល ខេត្ត មណ្ឌលគិរី គូរពិនិត្យឡើងវិញខ្លះផង ភាពមិនប្រក្រតីរបស់លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដាក់ ដាំ ជាអ្នកបើកបារ៉ាស់ឲ្យមេឈ្មួញឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ ដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុក មិនចាត់វិវិធានកាបង្ក្រាបឡើយ។

សូមញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបឱ្យខានតែបានចំពោះការកាប់បំផ្លាញព្រៃឈេី។

ទន្ទឹមនឹងករណីនេះផងដែរក៏មានមន្ត្រីមួយចំនួនតូចត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនផងដែរ។

ប្IMG_20240705_170547 IMG_20240705_094120_442 IMG_20240705_094115_711 IMG_20240705_094108_670 (1) IMG_20240705_094108_670 IMG_20240705_094103_454 IMG_20240705_094117_561 IMG_20240705_094112_723រជាពលរដ្ឋរស់នៅភូមិម្ពៅ ស្រុកកោះញ៉ែក ស្នើសុំឱ្យនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាចាត់វិធានការទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពរបស់មេឈ្មួញឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ ខាងលើ ដើម្បីការពារធនធានធម្មជាតិដែលសេលសល់បន្តិចបន្តួចឱ្យនៅគង់វង្សជារៀងរហូត

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |