ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាដែលក្រសួងអប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និង ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកម្មវិធី ផ្ទៃពេលព្រឹត្តិការណ៍ប្រកួត កីឡាបេស្បលហ្វាយ លីគ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅពាក់ពួកកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ យុវជនសសយក រួមទាំងភ្ញៀវកិត្តិយស អន្តរជាតិ ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ផងដែរថា ក្នុងកម្មវិធីបើក ព្រឹត្តិការណ៍ប្រកួតកីឡាបេស្បបលហ្វាយ លីគ លើកទី១នេះ គឺការបើកទំព៍័រថ្មីមួយសម្រាប់កីឡាថ្មី គឺជាប្រភេទកីឡាជាក្រុម ដែលបានបង្កើតឡើងតាំងពី ឆ្នាំ២០០៩មកម្លេះ ហើយវិស័យកីឡាគឺជាមួយចលនាអប់រំសង្គម ក្នុងការលើកកម្ពស់នូវសាមគ្គីភាព មិត្តភាព ក៏ដូចជាលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាពិសេស ឯកឧត្តម វ៉ាតើ ចំរើន បានផ្តែផ្តាំដល់យុវជន យុវវ័យ ឱ្យមានការចូលរួមលេងកីឡាដើម្បីឱ្យបានគ្រប់ៗគ្នា និងចូលរួមលេងកីឡាក្រោមពាក្យស្លោក «កីឡាក្រោមម្លប់សន្តិភាព » របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីបង្កើនមិត្តភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស អោយបានស្និតស្នាលនឹងគ្នាអោយបានច្រើន។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត ជា ដែន បានថ្លែងថាក្នុងនាមយើងជាយុវជនយុវតីក្នុងសម័យបច្ចេកវិទ្យាវិទ្យាសាស្រ្ត ដែលជាកូនជាចៅជំនាន់ក្រោយត្រូវខិតខំសិក្សាក្រេបជញ្ជក់យកចំណេះដឹងឲ្យបានខ្ពង់ខ្ពស់លើគ្រប់ជំនាញតាមបំណឹងប្រាសាទរបស់ខ្លួនឲ្យស្របតាមភាពរីកចម្រើនរបស់ពិភពលោកដើម្បីរួមចំណែករ៉ាប់រងទទួលខុសត្រូវលើចុះវាសនាប្រទេសជំនួសដូនតាដែលបានធ្វើបដិកម្មដើម្បីបុព្វហេតុជាតិដោយដើរតាមលំអាងហ្នឹងគំរូជីវភាពរបស់លោកកន្លងមក។
បន្ទាប់មក ឯកឧត្តមបណ្ឌិត សូមកោតសរសើរដល់លោក ឆែម តារា ប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធ ព្រមទាំងជាដៃគូ ឧបត្ថម្ភធំ សហការឧបត្ថម្ភ សហព័ន្ធពិភពលោក ភ្ញៀវជាតិនិងអន្តរជាតិ កីឡាករ កីឡាការិនី ដែលបានជម្រុញអោយព្រឹត្តិការណ៍ បេស្បបលហ្វាយលើកទី១ ទទួលបានជោគជ័យតាំងពីពេលចាប់ផ្ដើមរហូតដល់ចប់កម្មវិធី។
ជា ចុងក្រោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ហើយក៏បានផ្តាំផ្ញើរក្មួយៗជាកីឡាករកីឡាការិនី អោយខិតខំបន្តដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើនលើឆាកអន្តរជាតិ និងសូមអរគុណដល់អ្នកឧបត្ថមកម្មវិធីទាំងអស់ ដែលបានចូលរួមឧបត្ថមគាំទ្រ និងសូមអោយបន្តឧបត្ថមគាំទ្រដំណើរការនៃការរៀបចំសកម្មភាពអភិវឌ្ឍន៏នេះ អោយកាន់តែមាននិរន្តរភាពទៅថ្ងៃមុខ។