ឧត្តរមានជ័យ៖លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២ខ្នង ដែលត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
មូលហេតុបណ្តាលមកភ្លើងឆេះព្រៃរាលដល់ ចំពោះហេតុការណ៍នេះ
បានកើតឡើងនៅវេលាម៉ោង ១១ និង៣០នាទី ថៃ្ងទី១៧ ខែកុម្ភៈ
ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ។
ចំពោះករណីភ្លើងឆេះផ្ទះមួយខ្នង ហើយបន្តរាលដាលទៅផ្ទះមួយខ្នង
ស្ថិតនៅក្នុងភូមិឃុំខាងលើ នៃមូលហេតុមកពីភ្លើងឆេះព្រៃ រាលដល់ផ្ទះ
មួយខ្នងទំហំ ៦គុណនឹង ៥ម៉ែត្រ ដែលធ្វើអំពីឈើ ប្រក់ស្បូវ និងជញ្ជាំងស្បូវ។
បើតាមការរៀបរាប់ពីមា្ចស់ផ្ទះឈ្មោះ ភឿង ពេញ ភេទប្រុស អាយុ ៤៤ឆ្នាំ
និងប្រពន្ធឈ្មោះ ជឿន ង៉ែត អាយុ ៤៥ឆ្នាំ បានឱ្យដឹងថា សំភារៈខូចខាត
មានដូចជា គោយន្តកន្ត្រៃ ១ គ្រឿង ម៉ូតូម៉ាកសង់កូរ៉េ ១គ្រឿង និងម៉ាក
គ្លីច១គ្រឿង កង់ ១គ្រឿង អង្ករ ១បេ ៥០គីឡូក្រាម ស្រូវ ៣បេ ស្មើរ២២០គីឡូ
ក្រាម និងសម្ភារះ ប្រើប្រាស់នៅក្នុងគ្រួសារមួយចំនួនទៀត។
ក្រោយពីអគ្គីភ័យឆាបឆេះលំនៅដ្ឋានខាងលើអស់ ក៏បន្តរាលឆ្លងទៅ ផ្ទះមួយ
ខ្នងទៀតមានទំហំ ៤គុណនឹង ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស្បូវ ដែលម្នាស់ឈ្មោះ
ម៉ៅ គឹមរ៉ុង ភេទប្រុស អាយុ ៣៥ឆាំ្ន និងប្រពន្ធឈ្មោះ ស្រី មៅ អាយុ ២៥ឆាំ្ន
ហើយសំភារះបាត់បង់ មានតែរបស់របរ ប្រើប្រាស់ក្នុងគ្រួសារប៉ុណ្ណោះ។
ផ្ទះខាងលើ គឺសំបូរទៅដោយស្មៅងាប់ និងកំទេចកំទីសំរាម ដែលងាយនឹង
ធ្វើឱ្យភ្លើងព្រៃ ឆេះរាលដាលទៅទៅឆេះផ្ទះ៕