គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋនៅខេត្តរតនគីរីសុំអំពាវនាវដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខាឲ្យជួយមើលព្រៃឈើជាបន្ទាន់ផងទានកំពុងតែបំផ្លាញព្រៃសហគមន៍ ដោយ ឈ្មួញឈើ ក្នុងស្រុក​លំផាត់​និង ស្រុក អូរយ៉ាដាវ

ប្រជាពលរដ្ឋនៅខេត្តរតនគីរីសុំអំពាវនាវដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សៅ  សុខាឲ្យជួយមើលព្រៃឈើជាបន្ទាន់ផងទានកំពុងតែបំផ្លាញព្រៃសហគមន៍  ដោយ ឈ្មួញឈើ ក្នុងស្រុក​លំផាត់​និង ស្រុក អូរយ៉ាដាវ

ខេត្តរតនះគីរី ៖មានសេចក្តីរាយការណ៍ពីភ្នាក់ប្រចាំខេត្ត រតនគីរីបានឲ្យដឹងថា
ព្រៃឈើសហគមន៍រាប់ពាន់ហត្ថចាប់ពីស្រុអូយ៉ាដាវរហូតមកទល់និងស្រុកលំផាត់
កំពុងតែរងនូវការកាប់បំផ្លាញយ៉ាងរង្គាលរង្គំមិនមានស្ថាប័នពាក់ព័ន្ឋណាមានវិធាន
ការណ៍បង្ក្រាបឡើយ ព្រៃសហគមន៍ដែលឈ្មួញកំពុងតែបំផ្លាញនោះ គឺ ស្ថិត នៅ
ស្រុក អូរយ៉ាដាវនិង ស្រុកលំផាត់។
បើតាមកម្មកររកស៊ីកាប់ឈើក្នុងព្រៃសហគមន៍នេះបានលួចប្រាប់ថា នៅក្នុងព្រៃនោះមាន
កម្មករជាច្រើនដើម្បីកាប់ឈើទុកដឹកចេញទៅប្រទេសវៀតណាម ហើយប្រភពកម្មករនោះ
បានបន្តទៀតថា ស្ថាប័ន​ពាក់ព័ន្ឋ មន្រ្តីជំនាញ ក៏ដូចជាបរិស្ថានត្រូវបានថៅកែឈើបង់លុយ
ជូនអស់ហើយ ប៉ុន្តែ កម្មករនោះមិនបានប្រាប់ថា ថៅឈើរបស់ខ្លួន​មានឈ្មោះអ្វីនោះទេ
ហើយបានបន្តថាចាំប្រាប់នៅពេលក្រោយ។បើតាមប្រភពពីមន្រ្តីបរិស្ថានម្នាក់បានបង្ហើបប្រាប់ថា
បច្ចុប្បន្នមានឈ្មួញឈើពិតជាមានមែន ក៏ប៉ុន្តែ​មានការលួចលាក់ ភាគច្រើនកម្មករអាឈើនៅពេលយប់
ដោយសារនៅពេលថ្ងៃមានគេដឹងឮច្រើន។
ការទិញព្រៃសហគមន៍ហើយដាក់កម្មករនិងគ្រឿងចក្រជាច្រើននៅក្នុងព្រៃនោះមានទាំង
ជនជាតិវៀតណាមខុសច្បាប់ជាច្រើននាក់នៅក្នុងព្រៃដើម្បីកាប់ឈើដឹកទៅប្រទេសវៀត
ណាម ស្រុកលំផាត់ខេត្តរតនគីរីយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ច
ណាហ៊ានប៉ះពាល់សូម្បីតែយកភ្នែកមើលក៍មិនហ៊ានផង បើតាមប្រភពពីប្រជាពលរដ្ឋ
លួចខ្សឹបប្រាប់អ្នកសាព័ត៌មានយើងថាសព្វថ្ងៃនេះមេឈ្មួញដុះស្លែកំពុងតែនាំគ្រឿងចក្រ
ជាច្រើនគ្រឿងនិងដាក់កម្មករថែមយ៉ាងច្រើនដើម្បីកាប់យកឈើអោយឆាប់អស់ក្នុងពេល
ឆាប់ៗកុំអោយពិបាកក្នុងការរត់ការសមត្ថកិច្ចច្រើនលើកច្រើនសារដែលគេថាសង្ស័យមាន
ការឃុបឃិតគ្នាជាលក្ខណះប្រព័ន្ឋស្រុកលំផាត់និង​អូរយ៉ាដាវហើយឈើដែលកាប់ហើយត្រូវបានដឹក
ជញ្ជូនទៅប្រទេសវៀតណាមយ៉ាងរលូនសមត្ថកិច្ចជាច្រើននាំគ្នាបិទភ្នែក។
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ប្រចាំខេត្ត រតនគីរីបានរាយការណ៍មកថាចាប់តាំងពីចូលឆ្នាំ
ចិនរួចមកមេឈ្មួញរូកំពុងខិតខំបង្កើតបទល្មើសយ៉ាងខ្លាំង រីឯសមត្ថកិច្ចពាក់ព័ន្ឋមិនខ្វល់
សំខាន់ដេកចាំយកតែលុយទៅបានហើយ សេចក្តីរាយការណ៍នេះបន្តឲ្យដឹងទៀតថា
អនាគតទៅព្រៃឈើនេះនិងរលាយហិនហោចដោយសារតែ ក្រុមឈ្មួញពីរ ទៅបីនាក់កាប់បំផ្លាញ
ខេ្ទចខ្ទីគ្មានសល់អ្វី កុំថាឡើយមេឈើ សូម្បីតែ ទួតឈើក៏ងាប់ដែរ ពីព្រោះក្រុមឈ្មួញមិនមែនយក
ពូថៅទៅកាប់ទេគឹអានិង ម៉ាស៊ីនត្រង់ស៊ីន័រឯនោះ ។ ប្រភពមួយចំនួនទៀតបានលើកឡើងថាគេឃើញ
មានឈ្មួញឈើដឹកជញ្ជូនឈើបានរាល់ថ្ងៃក្នុងការដឹកជញ្ជូនឈើប្រណិតដល់ព្រំដែនវៀតណាម មិនដែល
ឃើញមន្រ្តីជំនាញមេព្រៃតាមស្រុកខេត្តឃាត់ ឬទប់ឬមន្រ្តីបរិស្ថានណាម្នាក់ចេញមុខបង្រ្កាបឡើយ
បើតាមប្រភពប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងពេលក្រុមឈ្មួញ
ឈើកំពុងតែកាប់ឈើដើម្បីនាំយកទៅលក់នៅប្រទេសណាម​ ហើយប្រភពនោះបានបន្តទៀតថា ពួកគាត់កំពុងតែនាំ
បែរបន់ឲ្យបារមីនៅខេត្តរតនគីរីជួយតំរង់ទិសឲ្យស្ថាប័នពាក់ព័ន្ឋឬមន្រ្តីជំនាញមានវិធានការណ៍ដើម្បីទៅបង្រ្កាបផង។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រតនគិរីបានប្រាប់តាមទូរស័ព្ទថា បើសិនជាមែន គេនិងធ្វើរបាយ
ការណ៍ហើយលោកបានបន្តទៀតថា ខណះពេលនេះលោក​កំពុងជាប់ប្រជុំនៅឯខេត្តសៀមរាបផងដែរ។
ប្រជាពលរដ្ឋនៅខេត្តរតនគីរីសុំអំពាវនាវដល់ ឯក ឧត្តម ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនឹង
ឯក ឧត្តម សៅ សុខាទើបអាចជួយបាន ។ហើយប្រជាពលរដ្ឋគាត់ថា បើគ្មានឯកឧត្តមទាំងពីរនាក់នេះទេ គាត់អស់សង្ឃឹម
ទៅលើ អាជ្ញាធរខេត្ត ស្រុកក្រុង និយាយរួម គឺស្ថាប័នពាក់ព័ន្ឋនៅខេត្ត រតនគីរីនេះតែម្តង។
ចំណែកឯ​ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរីមិអាចទំនាក់ទំនងបានទេ តែទោះជាយ៉ាងណាក៏គេសង្ឃឹមនឹងជឿជាក់លើ
មន្រ្តីបរិស្ថានថា​នឹងមានវិធានការណ៍ទប់ស្កាត់ឲ្យបាន១០០%ជាក់ពុំខាន ពីព្រោះនៅក្នុង លំផាត់នេះក្រោមការ
គ្រប់គ្រងរបស់មន្ទីបរិស្ថានខេត្តហើយ៕( គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ឋ នៅមានបន្តទៀត)

0011 0022 0033 0044 fftt s0003331 u00004444

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |