គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលឃុំ-ស្រុកមេមត់ បន្តពិភាក្សាជាមួយតំណាងម្ចាស់ទីតាំងទិញជ័រកៅស៊ូទាំង ៤ទីតាំង

ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលឃុំ-ស្រុកមេមត់ បន្តពិភាក្សាជាមួយតំណាងម្ចាស់ទីតាំងទិញជ័រកៅស៊ូទាំង ៤ទីតាំង

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានបន្តសហការជាមួយរដ្ឋបាល ឃុំ/ស្រុក មេមត់ និងកងកម្លាំងប៉ុស្តត៍នគរបាលក្នុងតំបន់ ចុះជួបពិភាក្សាជាមួយតំណាងម្ចាស់ទីតាំងទិញជ័រកៅស៊ូទាំង ៤ទីតាំង និងប្រមូលព័ត៌មានពាក់ព័ន្ធពីស្ថានភាពអាជីវកម្មទាំងនោះដោយទទួលបានលទ្ធផលដូចខាងក្រោម៖

-ក្រុមការងារបានសិក្សាកំណត់ទីតាំងដាក់ថយន្តចល័តវិភាគគុណភាពខ្យល់ នៅកន្លែងទីប្រជាជនជុំក្បែរផ្សារមេមត់ដែលស្ថិតនៅក្រោមទិសខ្យល់ពីទីតាំង និងក្នុងទីតាំងទិញជ័រទាំងអស់ខាងលើ ដើម្បីវិភាគគុណភាពខ្យល់ជាក់ស្ដែង។

-ក្រុមការងារ បានជួបពិភាក្សាជាមួយតំណាងម្ចាស់ទីតាំងចំនួន ០៤ គឺទីតាំងទិញជ័រ ងួន មុនី ទីតាំងទិញជ័រឧកញ៉ា លឹម ប៊ុនណា ទីតាំងទិញជ័រ សុខ វណ្ណដេត និងទីតាំងទិញជ័រ សេង សុខសាន្ត និងបានប្រមូលព័ត៌មានពាក់ព័ន្ឋនឹងទីតាំងជ័រកៅស៊ូ ដោយបានរៀបចំកំណត់ហេតុ និងចុះហត្ថលេខាដោយក្រុមការងារ អាជ្ញាធរដែនដី និងតំណាងម្ចាស់ទីតាំងទាំងអស់ ។

 

ក្រុមការងារបានធ្វើតេស្តគុណភាពទឹកបឋមនៅទីតាំងទិញជ័រនីមួយៗនៅក្នុងអាងស្តុក ដែលហូរចេញពីបរិវេនទិញស្តុកជ័រ និងបានយកសំណាកទឹកចំនួន ០៤សំណាក ដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ។

-ទីតាំងទិញជ័រទាំង០៤ខាងលើ បានដំណើរការទិញជ័រដោយពុំមានច្បាប់អនុញ្ញាតនៅឡើយ លើកលែងតែទីតាំងទិញជ័រ សេង សុខសាន្ត មានប័នពន្ធប៉ាតង់អាជីវកម្ម ។

-កន្លងមក រដ្ឋបាល ឃុំ និងស្រុកមេមត់ បានចុះណែនាំឱ្យតំណាងម្ចាស់ទីតាំងទាំង៤ ចំនួន ៣លើក និងលើកទី៤ ជាមួយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រួចហើយ ប៉ុន្តែម្ចាស់ទីតាំងមិនបានអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេ

-តំណាងម្ចាស់ទីតាំងទាំងពីរបញ្ជាក់ប្រាប់ក្រុមការងារក្រសួងបរិស្ថានថា ខ្លួនពុំបានដឹងការសុំច្បាប់នៅកន្លែងណានោះទេ ។

តំIMG_20241001_170531_610 IMG_20241001_170538_161 IMG_20241001_170537_794 IMG_20241001_170537_629 IMG_20241001_170537_285 IMG_20241001_170538_103 IMG_20241001_170537_807 IMG_20241001_170537_858 IMG_20241001_170537_675 IMG_20241001_170537_961ណាងម្ចាស់ទីតាំងទាំង០៤ យល់ស្របអនុវត្តតាមការណែនាំរបស់ក្រុមការងារក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាក្លិនឱ្យបានល្អប្រសើរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |