ខេត្តក្រចេះ៖នៅព្រឹកថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៧មានបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែក្រោមការឧបត្ថម្ភថវិការ
ផ្ទាល់របស់លោកឧកញ៉ាគង់ក្រឹងដែលមានប្រវែងបណ្ដោយ១០៣១ម៉ែត្រនិងទទឹង៤ម៉ែត្រនិងត្រូវចំណាយថវិការ
ជាង១ម៉ឺនដូល្លារអាមេរិកដែលស្ថិតនៅភូមិក្បាលស្នួលឃុំស្នួលស្រុកស្នួលខេត្តក្រចេះ។នៅក្នុងកម្មវិធីនោះយើង
ឃើញមានការចូលរួមពីសំណាក់លោក គង់គឹម នី អភិបាលស្រុកស្នួលលោកម៉ែនវណ្ណាអភិបាលស្រុកស្តីទីនិង
កងកំលាំងព្រមទាំងសមាជិសមាជិការជុំ វិញស្រុកស្នួល និងមានបងប្អូនប្រជាពលរដ្ឋ ចូលរួម យ៉ាងច្រើនកុះកផងដែរ។
នៅក្នុងកម្មវិធីនោះលោកគង់គឹមនីបានមានប្រសាសន៍សួរសុខទុក្ខដល់បងប្អូនប្រជាពល
ហើយលោកអភិបាលបានលើកឡើងពីបញ្ហាមួយចំនួនស្តីពីភូមិ ឃុំមានសុវត្ថិភាពជាពិសេសលោកបានសង្កត់ធ្ងន់គឺ
ល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រឿងញៀនជាដើមសូមបងប្អូនជៀសអោយផុតគ្រប់ៗគ្នាព្រោះល្បែងទាំងនេះហើយ
ដែលនាំអោយមានផលលំបាកក្នុងសង្គមជាតិទាំងមូលនិងក្រុមគ្រួសាផងដែរក្នុងនោះដែរលោកអភិបាលបានផ្តាំផ្ញើ
អោយបងប្អូនដែលបានចុះឈ្មោះបោះរួចហើយសូមកុំភ្លេចទៅបោះឆ្នោតជ្រើសរើសភូមិឃុំសង្កាត់អោយបានគ្រប់ៗ
គ្នាដើម្បីជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត។ជាចុងក្រោយលោកអភិបាលស្រុកបានដាស់តឿនដល់បងប្អូនប្រជា
ពលរដ្ឋអោយមានការប្រុងប្រយ័ត្ចំពោះអគ្គីភ័យត្រូវតែប្រុងប្រយ័ត្នជាដាច់ខាតព្រោះ នាំអោយអន្តរាយដល់គ្រួសារ។
ជាចុងបញ្ចប់លោកអភិបាលបានជួយឧត្ដមម្ភដល់ក្រុមគ្រួសារដែលភ្លើងឆេះផ្ទះនៅស្រុកស្នួលកាលពីថ្ងៃ១៤ខែកុម្ភះឆ្នាំ
២០១៧ថ្មីៗនេះអស់៦ខ្នងផ្ទះដោយម្ចាស់ផ្ទះ១ខ្នងផ្ទះទទួលប្រាក់ឧមត្ថម្ភ១លាន៥សែនរៀល។ក្នុងប្រាក់ឧត្ថម្ភនេះដោយ
លោកឧកញ៉ាគង់ក្រឹងឧបត្ថម្ភមួយខ្នងចំនួន១លានរៀល។គណះបក្សប្រជាជនថ្នាក់កណ្ដាលស្រុកស្នួល១ខ្នងផ្ទះចំនួន
៣0ម៉ឺនរៀល។មូលនិធិឥស្លាមស្រុកស្នួល១ខ្នងចំនួន២០ម៉ឺនរៀល។ចុងបញ្ចប់លោកគង់គឹមនីអភិបាលស្រុកនិងលោក
ឧកញ៉ាគង់ក្រឹងបានឡើងបញ្ហាគ្រឿងជួសជុលផ្លូវថ្នល់ជានិមិត្តរូបផងដែរ៕