ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ណុប តារា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចត្រួតពិនិត្យការងារផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងសុខាភិបាលក្នុងសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅស្រុកខ្សាច់កណ្តាល ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកខ្សាច់កណ្ដាលផងដែរ។
ប ន្ទាប់ពីចប់កិច្ចជុំរួចមកឯកឧត្តមអភិបាលរងខេត្ត ក៏បានចុះពិនិត្យទីតាំងភូមិសាស្ត្រនៅតែមណ្ឌលនីមួយៗ និងសួរសុខទុក្ខអាណាព្យាបាល ក៏ដូចជាក្មួយៗសិស្សានុសិស្សដែលបានមកស្នាក់នៅតាមផ្ទះសំណាក និងទីវត្តអារាមដែលនៅកៀកនឹងមណ្ឌលប្រឡង។
ជំរាបជូនផងដែរថា៖ សម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងខេត្តកណ្ដាល មានមណ្ឌលប្រលងសរុបចំនួន ១៨មណ្ឌល ដោយឡែកនៅស្រុកខ្សាច់កណ្ដាលមានមណ្ឌលប្រលងចំនួន៣មណ្ឌលរួមមាន៖ វិទ្យាល័យហ៊ុនសែនខ្សាច់កណ្ដាល វិទ្យាល័យហ៊ុនសែនរ៉ូតា និងអនុវិទ្យាល័យហ៊ុនសែនវិហារសួគ៌ ។