ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ បានប្រារព្ធ ពិធីអង្គសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និង លើកទិសដៅបន្តសម្រាប់ ឆ្នាំ ២០១៧
ក្រោមអធិបតីភាព ឯកឧត្ត ព្រះវិហារ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ នៃ កងយោធពលខេមរៈភូមិន្ទ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន បានមានប្រសាសន៍ណែនាំ ឲ្យកងកម្លាំងកងទ័ពជើងគោកទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លង់មួយ ដើម្បីសម្រេចផែនការការងារ ឆ្នាំ២០១៧នេះ។
ឯកឧត្តម បានសម្ដែងនូវការកោតសរសើរដល់នាយ និង ពលទាហាន នៅតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ ដែលបានសម្រេចបានភារកិច្ចជូនជាតិមាតុភូមិ ។ ហើយឯកឧត្តម ក៏បានផ្តាំផ្ញើរ ដល់កម្លាំងយោធាទាំងអស់មិនត្រូវមាន ពាក់ព័ន្ធ នឹង បទល្មើសជាដាច់ខាត ប្រសិន បើមានត្រូវដកខ្លួនចេញជាបន្ទាន់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍កោតសរសើរដ៏តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលក្នុងឆ្នាំ២០១៦នេះ ទទួលបានលទ្ធគាប់ប្រសើរ តែត្រូវខិតខំបន្តសម្រាប់ឆ្នាំ២០១៧ផងដែរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំ និង បានស្នើដល់អាជ្ញាធរក្រុង-ស្រុក និង កម្លាំងសមត្ថកិច្ចក្នុងខេត្ត មិនត្រូវចូលរួមសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធានាគារឯកជននានា ដើរទារបំណុលពីប្រជាពលរដ្ឋ ដែលគ្មានលទ្ធភាពសងបំណុលឡើយ។ ឯកឧត្តម បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានស្នើឲ្យធានាគារជាតិ ធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធានាគារ ឯកជននានា ត្រូវប្រើឈ្មោះ និង ស្លាកសញ្ញាឲ្យបានច្បាស់លាស់ ព្រោះកន្លងមកមានមតិ របស់ប្រជាពលរដ្ឋយល់ច្រឡំថា «ប្រជាពលរដ្ឋជំពាក់លុយរដ្ឋ ជំពាក់លុយអង្គការទៅវិញ » ។ ឯកឧត្តមបានបន្តថា ករណីប្រជាពលរដ្ឋគ្មានលទ្ធភាពសងបំណុលបែរជាសមត្ថកិច្ចយើងចូលរួមសហការជាមួយគេ តែធាតុពិតលុយរបស់គេសោះ ដល់ពេលអាក្រក់ឈ្មោះសមត្ថកិច្ច និង អាជ្ញាធរយើង ជាអ្នកទទួលទៅវិញ។ ត្រង់ចំណុចនេះ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរឲ្យអាជ្ញាធរ ក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីមានការជ្រួតជ្រាបដល់ប្រជាពលរដ្ឋ។ នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានសំណូមពរឲ្យអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្ត ត្រូវធ្វើការចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ បទល្មើសធនធានរ៉ែ បទល្មើសគ្រឿងញៀន និង បទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធភាព ៕ លោក សុខសាវ៉េត។
0
អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅ បន្តសម្រាប់ឆ្នាំ២០១៧ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ
Filed in: ព័ត៌មានជាតិ