គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បំផ្ទុះថ្មភ្នំ បណ្តាលឱ្យរងរបួសមនុស្សក្មេងចាស់ ចំនួន៤នាក់ នៅខេត្តកំពត

បំផ្ទុះថ្មភ្នំ បណ្តាលឱ្យរងរបួសមនុស្សក្មេងចាស់ ចំនួន៤នាក់ នៅខេត្តកំពត

កំពត៖ ប្រជាពលរដ្ឋក្មេងចាស់ ចំនួន៤នាក់ បានរករបួសធ្ងន់ស្រាល ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ សត្វគោ២ក្បាលក៏រងរបួស ព្រមទាំងលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងបានរងការខូចខាត ក្នុងករណីបំផ្ទុះថ្មភ្នំ របស់ក្រុមហ៊ុន ម្សៅបៀក ស្ថិតនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

បើយោងតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំ ខាងលើបានឲ្យដឹងថារឿងបំផ្ទុះថ្មភ្នំរបស់ក្រុមហ៊ុនម្សៅបៀកខាងលើនេះមិនមែនកើតឡើងជាលើកទី១នោះទេ ករណីនេះប្រជាពលរដ្ឋស្នើសុំដល់អាជ្ញាធរមេត្តាជួយទប់ស្កាត់ករណីបំផ្ទុះថ្មភ្នំនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតនេះផង ។ ពីព្រោះថា បានធ្វើឱ្យរងផលប៉ះពាល់ជាខ្លាំងដល់លំនៅដ្ឋានផ្ទះពួកគាត់ ក៏ដូចជាអាយុជីវិតមនុស្សនិងសត្វពាហនៈ ព្រោះរឿងនេះជារឿងដ៏ដែលៗកើតមានជាយូរមកហើយ។

តាមប្រភពពីពលរដ្ឋបានបញ្ជាក់ថា÷ករណីនេះកើតហេតុ បានកើតឡើងកាលពីវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅ។  ហេតុការនេះទី១. ការបំផ្ទុះនេះគឺផលប៉ះពាលធ្វើអោយខូចខាតជាខ្លាំងដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្ទះរងនូវការបាក់បែកស្ទើរទាំងស្រុង ក៏ដូចជាទ្រព្យសម្បត្តិដូចជាពាងទឹក មានរបស់របរនិងវត្ថុផ្សេងៗ។ ទី២. រងផលប៉ះពាល់សំខាន់បំផុតគឺទៅលើអាយុជីវិត និងបង្កអោយរងរបួសទៅលើក្មេងទើបតែមានអាយុ០៥ឆ្នាំ [ប្រាំឆ្នាំ]រងរបួសធ្លុះក្បាល០២កន្លែង និងប៉ះពាល់ទៅដល់ខួរក្បាលធ្ងន់ធ្ងរ និងបង្កឱ្យបុរសម្នាក់រងរបួសឆ្អឹងជំនីម្ខាង ហើយនិងស្មាផងដែរ។

បើតាមការបញ្ជាក់បន្ថែមថាគឺបង្កឡើងដោយក្រុមហ៊ុន ម្សៅបៀក ដោយមានឈ្មោះ លីគឹមវុន ជាម្ចាស់ក្រុមហ៊ុន ហើយការបំផ្ទុះនេះមានរយៈច្រើនឆ្នាំណាស់ហើយៗប្រជាពលរដ្ឋក៏មានការប្ដឹងទៅដល់អាជ្ញាធរឃុំ/ស្រុក/ខេត្ត ផងដែរតែមិនទានមានដំណោះស្រាយដល់ប្រជាពលរដ្ឋ។

IMG_20241015_221247_897 IMG_20241015_221242_914 ករណីក្រុមហ៊ន

បំផ្ទុះថ្មភ្នំ ដែលធ្វើឲ្យប្រជាពលរដ្ឋរងរបួសខាងលើនេះដែរ លោកអភិបាលស្រុកបន្ទាយមាសបានឲ្យដឹងថា ខ្ញុំបានទទួលព័ត៌មាននឹងហើយ ហើយខ្ញុំកំពង់ហៅក្រុមហ៊ុនមក។ ចំណែកឯអ្នករងផលប៉ះពាល់ ឥឡូវខាងអាជ្ញាធរបានឲ្យបញ្ជូនទៅបន្ទីរពេទ្យអស់ហើយ។

 

លោកបានបន្តទៀតថា ខ្ញុំបានហៅខាងក្រុមហ៊ុនមកដើម្បីជជែកជាមួយក្រុមហ៊ុន ព្រោះខាងក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ តែលោកមិនដឹងថាក្រុមហ៊ុនដែលបានបំផ្ទុះថ្មភ្នំនោះមិនដឹងឈ្មោះក្រុមហ៊ុន អ្វីទេ។

 

ប្រជាពលរដ្ឋដែលរស់នៅកន្លែងនោះបានទទួចស្នើសុំទៅដល់ឯកឧត្តម ម៉ៅធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តាជួយអន្តរាគមន៍ដោះស្រាយជូនទៅដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនមួយនេះ។

 

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបកស្រាយបំភ្លឺពីម្ចាស់ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ធជុំវិញនូវបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងខាងលើ៕សូមអរគុណ

អត្ថបទ សេង សុខេង

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |