គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កងរាជអាវុធហត្ថខេត្តមណ្ឌលគីរី ធ្វើការផ្សព្វផ្សាយផលពីប៉ះពាល់អំពី គ្រឿងញៀនដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី

មណ្ឌលគីរី៖នៅព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៧នេះ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
បានសហការណ៍ជាមួយ កងរាជអាវុធហត្ថក្រុងសែនមនោរម្យ និងមន្ទីរអប់រំយុវជន
និងកីឡាខេត្ត ធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សចំនួន១០២៦នាក់នៅវិទ្យាល័យ
ហ៊ុន សែន មណ្ឌលគីរី អំពីផលប៉ះពាល់ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿង ការ
ជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់ជាជនសង្ស័យ ។

គោលបំណងនៃការចុះផ្សព្វផ្សាយច្បាប់ខាងលើ លោកវរៈសេនីយ៍ឯក ភោគ ចន្ធី
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បានលើកឡើងឲ្យដឹងថា ដោយ
អនុវត្តន៍ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងទីបញ្ជាការកងរាជអាវុតធហត្ថ
លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំង ឯកឧត្តម
ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី
កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បានសហការណ៍ជាមួយកងរាជ
អាវុធហត្ថក្រុងសែនមនោរម្យ និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ធ្វើការផ្សព្វ
ផ្សាយដល់សិស្សានុសិស្សឲ្យបានយល់ដឹង ពីផលប៉ះពាល់លើបញ្ហាគ្រឿងញៀន
ពីព្រោះបញ្ហាគ្រឿងញៀននេះ ធ្វើឲ្យប្អូនៗសិស្សានុសិស្ស បាត់បង់នូវការចងចាំ
ប៉ះពាល់ដល់គ្រួសារ សង្គម និងខ្លួនឯងផ្ទាល់។

លោកបានបន្តថា យុទ្ធនាការចុះផ្សព្វផ្យាយនេះនឹងបន្តទៅធ្វើការផ្សព្វផ្សាយដល់
សិស្សានុសិស្សនៅតាមសាលារៀនរហូតដល់ថ្ងៃទី២៧ខែមិនាឆ្នាំ២០១៧ ក្រោយ
មកលោកនឹងដឹកនាំកម្លាំងចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋផងដែរ ដើម្បី
ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ណែនាំកូនចៅកុំឲ្យពាក់ព័ន្ធ និងគ្រឿងញៀន ៕

 

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |