គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ បណ្តាញសង្គម និងប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ បណ្តាញសង្គម និងប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ

ភ្នំពេញ៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ បណ្តាញសង្គមសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ដែលមានការចូលរួមពី ប្រធានសមាគម ចំនួន ២៦សមាគម និងសមាជិក សមាជិកា  ប្រមាណជាង១០០នាក់ ដែលប្រព្រឹត្ដទៅនៅភោជនីយដ្ឋាន The Ming Palace នារសៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៧៨ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានលើកឡើងថា៖ ការរៀបចំនូវព្រឹត្តិការណ៏នេះឡើងគឺមានគោលបំណងសំខាន់ចំនួន ៣ ធំៗ ហើយក៏ចង់បានជាវេទិកាដើម្បីយើងអាចពិភាក្សា និងរកធាតុចូលសំខាន់ៗ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

គោលបំណងទី១ គឺការបង្កើត និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្តាញសង្គមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលក្នុងនោះ យើងក៏បានសម្រេចបង្កើតថ្មី និងប្តូរបណ្តាញសង្គមរបស់ កម្ពុជាប្រឆាំងកូវីដ១៩ ដើម្បីបន្តសកម្មភាពមនុស្សធម៌ របស់យើងតែក្នុងរូបភាពថ្មីគឺ សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាគេហទំព័រផ្លូវការ (Website) ,Cool App Group , Facebook Page, Telegram Channel & Group និង Tik Tok ព្រមទាំងការផ្តល់នូវប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ដែលអាចជួយដល់សមាគមមានប្រព័ន្ឋគ្រប់គ្រងសមាជិកមួយ ដែលអាចជួយក្នុងការគ្រប់គ្រង និងផ្តល់ផលប្រយោជន៏ដល់សមាជិកកាន់តែប្រសើរ។

គោលបំណងទី២របស់យើងនាពិធីនេះគឺ ការផ្តល់ប្រព័ន្ធគ្រប់គ្រងសមាជិកដល់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់។ អ្វីដែលខ្ញុំគិតថាសំខាន់ គឺយើងសង្ឃឹមថា ប្រព័ន្ធគ្រប់គ្រងសមាជិកនេះ នឹងជួយដល់សមាគមមានប្រព័ន្ធគ្រប់គ្រងសមាជិកមួយដែលអាចជួយដល់ការគ្រប់គ្រង និងផ្តល់ផលប្រយោជន៍ដល់សមាជិកកាន់តែប្រសើរ។

ទន្ទឹមគ្នានេះដែរ យើងក៏សង្ឃឹមថា ប្រព័ន្ធនេះនឹងកាត់បន្ថយការងាររដ្ឋបាលបែបក្រដាស់ មកជាប្រព័ន្ធបច្ចេកវិទ្យា តាមទូរស័ព្ទទាន់សម័យ ដែលបង្ហាញថា សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាពិតជាទំនើបទាន់សម័យកាលបច្ចេកវិទ្យា ដែលស្របនឹងគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបន្ថែមមុំមួយទៀតផ្នែកDigital ។

បន្ថែមលើនេះទៀត ដោយគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍន៏សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន បាននិងកំពុងត្រៀមជម្រុញការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាល សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធវាយតម្លៃ និងសម្រេចថា នេះជាពេលវេលាល្អ ដែលសមាគមនីមួយៗអាចជម្រុញការចុះឈ្មោះទៅក្នុង ប្រព័ន្ធគ្រប់គ្រងសមាជិករបស់សមាគម ជាមួយការចុះឈ្មោះរបស់រាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលនឹងជម្រុញឲ្យមានចលនា ប្រមូលផ្តុំដើម្បីចុះឈ្មោះនេះ តែបើសមាគមយើងមានប្រព័ន្ធខ្លួនឯង គឺយើងអាចកៀរគរការចុះឈ្មោះសមាជិកក្នុងពេលជាមួយគ្នា ឬបញ្ចូលទៅក្នុងប្រព័ន្ធរបស់យើង ហើយបន្តបញ្ជូនចូលក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាល។ ធ្វើបែបនេះ យើងនឹងកាត់បន្ថយការធ្វើការដោយ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលហើយ ប៉ុន្តែសមាគមមិនមានទិន្នន័យ ឬប្រព័ន្ធគ្រប់គ្រងសមាជិកនៅក្នុងដៃផ្ទាល់។

គោលបំណងទី ៣ សំដៅដល់ការប្រមូលផ្តុំគតិ និងធាតុចូល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាសមាជិកក្នុងសមាគម។ ឆ្លងតាមការស្ទាបស្ទង់ និងពិភាក្សាជាមួយថ្នាក់ដឹកនាំសមាគមផ្សេងៗនាពេលកន្លងមក យើងកំណត់បញ្ហារួមរបស់យើង គឺកង្វះធនធាន ដែលអាចជាធនធានបណ្តាញ ធនធានចំណេះដឹង ធនធានហិរញ្ញវត្ថុ ធនធានបច្ចេកវិទ្យា និងធនធានមនុស្ស។ ការកង្វះធនធាននាំឲ្យយើងផ្តល់សេវាដល់សមាជិកសមាគមមិនបានដិតដល់ ដែលពាក្យបច្ចេកទេសអាចថាមកពីមិនមាន Economy of Scale ក្នុងការផ្តល់សេវា។ ចំណុចនេះទាមទារឲ្យយើងត្រូវបង្កើនយន្តការកណ្តាល ដើម្បីជួយដល់យន្តការបណ្តាសមាគមនីមួយៗ និងចូលរួមជាការបណ្តុះបណ្តាលចំណេះដឹង និងជំនាញ
តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) ការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ជីវភាព (អាជីវកម្ម ឬ មុខរបរ ហិរញ្ញវត្ថុ សុខភាព និងក្រុមគ្រួសារ) តាមរយៈ Khmer Enterprise & Business Development Center & IDI  ការទ្រទ្រង់សេវាព័ត៌មាន តាមរយៈសមាគមសារព័ត៌មាន ការប្រឹក្សាយោបល់ផ្នែកច្បាប់ តាមរយៈក្រុមហ៊ុមមេធាវី KHS & Partners
និងផ្តល់ធាតុចូល ដើម្បីដំណោះស្រាយ ជាកម្រិតគោលនយោបាយគូសបញ្ជាក់ផងដែរថា សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ហៅកាត់ថា (សសក) នឹងផ្តល់លទ្ឋភាពអោយប្រជាពលរដ្ឋដែលជារូបវ័ន្តបុគ្គល មានវ័យចាប់ពី១៨ឆ្នាំឡើង ឬនីតិបុគ្គលស្របច្បាប់នានា មានសិទ្ឋិស្នើសុំចូលជាសមាជិករបស់”សសក”។ ការចូលរួមតាមការស្ម័គ្រចិត្ត និងការសម្រេចរបស់គណៈកម្មការវាយតម្លៃរបស់”សសក”។ សមាជិកភាពគោលដៅរបស់សសក រួមមាន សមាគម សម្ពន្ឋ សហព័ន្ឋ បណ្តាញ មជ្ឍមណ្ឌល ក្រុមហ៊ុន ស្ថាប័ន ដែលជានីតិបុគ្គលស្របច្បាប់ គ្របដណ្តប់វិស័យដែលមានប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាព ដូចបានកំណត់ក្នុងបញ្ជីរបស់យុទ្ឋសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៏ សេដ្ឋកិច្ចក្រៅប្រព័ន្ឋ ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៨ និងបន្ថែមផ្សេងទៀតរបស់ សសក ដូចជា៖ សេវាកម្មលក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម កសិកម្ម សេវាកម្មសំណង់ សេវាកម្មភេសជ្ជៈ កម្សាន្ត និងម៉ាស្សា សេវាកម្មកែសម្ផស្ស សាឡន និងជាងកាត់សក់ សេវាកម្មដឹកជញ្ជូន ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់ម៉ូតូដឹកទំនិញ និងអ្នករត់តាក់ស៊ី សេវាកម្មលក់តាមផ្សារ សេវាកម្មសិល្បៈ សេវាកម្មកីឡា សេវាកម្មសារព័ត៌មាន សេវាកម្មចល័តតាមដងផ្លូវ សេវាកម្មតាមពិធី សេវាកម្មជំនាញ ដូចជាបុគ្គលស្វ័យនិយោជន៍ ផ្តល់សេវាបច្ចេកវិទ្យា មគ្គុទេសទេសចរណ៍  ជាដើម។

ក្រោយពីបញ្ចប់ពិធីប្រកាសជាផ្លូវការ គណៈអធិបតី និងបណ្ដាសមាគមចូលរួមថតរូបអនុស្សាវរីយ៍ និងទទួលទានអាហារ សាមគ្គីរួមគ្នាប្រកបដោយភាតរភាពផងដែរ។IMG_20241031_205248_344 IMG_20241031_205248_569 IMG_20241031_205248_415 IMG_20241031_205247_903 IMG_20241031_205247_737 IMG_20241031_205248_668 IMG_20241031_205247_960 IMG_20241031_205248_592 IMG_20241031_205248_096 IMG_20241031_205247_992 IMG_20241031_205255_127 IMG_20241031_205255_063 IMG_20241031_205255_191 IMG_20241031_205254_473 IMG_20241031_205254_724 IMG_20241031_205254_537 IMG_20241031_205254_854

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |