ព្រះវិហារ៖ឈើអាគ្រឿងផ្ទះជាច្រើនម៉ែត្រគូបដឹកចេញពីព្រៃការពារ
ព្រះរកាដឹកតាមគោយន្ដយកមកលាក់ទុកនៅក្នុងព្រៃមួយកន្លែងស្ថិត
នៅភូមិពោទាប ឃុំម្លូព្រៃ១
ស្រុកឆែបខេត្តព្រះវិហារ មានការលួចលាក់អាឈើបំរុងដឹកចេញត្រូវ
បាន លោក សុខ មុន្នីរិទ្ឋិអភិបាលរងស្រុក ឆែបសហការជាមួយនឹង
លោក សេង លាង នាយសង្កាត់រដ្ឋាបាលឆែប ចុះបង្ក្រាបទីតាំងខាង
លើនេះការពីវេលាម៉ោង១២ថ្ងៃត្រង់នៅថ្ងៃទី២០ខែកុម្ភះនេះ។
លោក សុខមន្នីរិទ្ធិ អភិបាលរងស្រុកបានឲ្យដឹងថាក្រោយពីទទួល
បានព័ត៌មានរាយការណ៍លោកបានដាក់កំលាំងចំរុះចុះប្រតិបត្តិការ
រុករកក្រុមឈ្មួញល្មើសច្បាប់ទាំងនោះឃាត់បានរថយន្ដយន្ដសាំយ៉ុង
២គ្រឿង១ពណ៌លឿងដឹកក្ដា១គូប៣ផ្លាននិងមួយគ្រឿងទៀតពណ៌
សំបកឪឡឹកមិនទាន់បានដាក់ឈើត្រូវកំលាំងចំរុះចុះមកទាន់ឃាត់
ខ្លួនបានមនុស្ស៣នាក់ស្ត្រីម្នាក់បញ្ជូនមករដ្ឋបាលព្រៃឈើសង្កាត់ឆែប
សាកសួរបន្ត។
លោកសេងលាងបានឲដឹងថាឈើអាប្រភេទគ្រឿងផ្ទះមានចំនួន២០ម៉ែត្រ
គូបនិងឈើលេខមួយសុក្រម៥ម៉ែត្រគូបជាឈើសនិដ្ឋានហើយសរុបទាំង
ឈើនៅក្នុងរថយន្ដមានចំនួន២៦ម៉ែត្រគូប៣ផ្លានចំណែកម្ចាស់រថយន្ដដឹក
ឈើខាងលើត្រូវបានទទួលកំហុសចូលបង់ផាកពិន័យតាមច្បាប់រឺឯម្ចាស់
រថយន្ដមួយគ្រឿងទៀតត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ការរកស៊ីឈើខុស
ច្បាប់បន្តទៀត។ហើយបច្ចុប្បន្ននេះឯកឧត្តមអភិបាលខេត្តនិងជាប្រធាន
គណ:កម្មការឯកភាពខេត្តបានដាក់កំលាំងពង្រឹងតាមដងផ្លូវនិងគ្រប់មន្ត្រី
ជំនាញត្រូវដាច់ខាតមិនឲ្យមានបទល្មើសឆ្លងកាត់តាមគោលដៅរបស់ខ្លួន
បើមិនដូចច្នោះនិងរាយការណ៍ទៅរដ្ឋមន្រ្តីដើម្បីសូមគោលការដាក់ទោស
ទៅលើគោលដៅប្រចាំការនៅតំបន់របស់ខ្លួន៕ ដោយ សរ បញ្ញា