ខេត្តបន្ទាយមានជ័យ ៖ លោក ឆាយ ថ្នម ប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ និងលោក លី សុវណ្ណារិទ្ធ
អភិបាលស្រុក អមដំណើរដោយលោក មាស ឬទ្ធី អធិការនគរបាលស្រុក លោក រស់ ស៊ន់ មេឃុំរាល
ព្រមទាំងក្រុមការងារស្រុក កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៧នេះ បាននាំយកអំណោយសប្បុរស
ធម៌ របស់កាកបាទក្រហម ទៅប្រគល់ជូន ប្រជាពលរដ្ឋ១គ្រួសារ ដែលរងគ្រោះភ្លើងឆេះផ្ទះ កាលពី
ថ្ងៃទី១៨ខែកុម្ភ: ស្ថិតនៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
អំណោយសប្បុរស ដែលនាំយកទៅ ប្រគល់ជូនដល់ លំនៅដ្ឋានគ្រួសាររងគ្រោះ រួមមាន ៖ មី០១
កេសតូច , ទឹកស៊ីអ៊ីវ០១យួរ , ទឹកត្រី០១យួរ , ធុងទឹកកក០១ , អង្ករ៣០គីឡូក្រាម , ធុងទឹកក្តៅ០១
, ត្រីខ០១យូរ , សំលៀកបំពាក់មួយចំនួន , កន្ទេល០១ , ខ្នើយ០២ , ភួយ០២ , ឆ្នាំង០២ , ចានមួយ
ឈុត , ចានដែក០១ , កំរបគ្របអាហារ , ធុងទឹក០១គូរ , ចានស្រាក់០១ , សារ៉ុង ចំនួន០៣ , និង
ថវិការ ៥សែនរៀល។
ខណះទទួលអំណោយសប្បុរសធម៌ នាព្រឹកមិញនេះ គ្រួសាររងគ្រោះ បានសម្តែងនូវអារម្មណ៍
សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែង ដែលអាជ្ញាធរសមត្ថកិច្ចស្រុក ពិសេសកាក
បាទក្រហម ដែលតែងតែចុះជួយដល់គ្រួសារក្រីក្រ ជួបការលំបាកជានិច្ច មិនថាជិតឬឆ្ងាយ នោះទេ។
គួរបញ្ជាក់ថា បន្ទាប់ពីប្រគល់អំណោយ ដល់គ្រួសាររងគ្រោះភ្លើងឆេះផ្ទះរួច អាជ្ញាធរសមត្ថកិច្ចស្រុក
ព្រះនេត្រព្រះ បានបន្តនាំយកអំណោយ របស់សប្បុរសជនម្នាក់ឈ្មោះ យឹម ឆៃអៀង ជាអាជីវករ
នៅក្រុងប៉ោយប៉ែត ក្នុងនោះរួមាន ខោអាវកីឡា២៥ឈុត និងបាល់មួយចំនួនផងដែរ ដើម្បីយក
ទៅប្រគល់ជូនសិស្សានុសិស្សនៃអនុវិទ្យាល័យ ឈ្នួរមានជ័យ ស្ថិតក្នុងភូមិឈ្នួរ ឃុំឈ្មួរ ស្រុកព្រះ
នេត្រព្រះ ដែលកំពុងត្រៀមចូលរួមការប្រកួតនៅខេត្ត។
ឆ្លៀតក្នុងឱកាសនោះ អាជ្ញាធរសមត្ថកិច្ច ក៏បានធ្វើការអប់រំណែនាំ ឲ្យសិស្សានុសិស្ស ចេះការពារខ្លួន
ត្រូវចាកឆ្ងាយពីគ្រឿងញៀន ប្រើពេលទំនេរលេងកីឡា ហាត់ប្រាណ ដើម្បីសុខភាព និងត្រូវខិតខំ
រៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី របស់អនាគតប្រទេសជាតិយើង៕ ដោយ ឡត កែវ